Ni Say គឺជា​វីឡា​មួយ​ដែល​មើល​ទៅ​ប្រៀប​ដូចជា​កំពុង​លាក់​ខ្លួន​នៅក្នុង​ព្រៃ​ធម្មជាតិ ប៉ុន្តែ​អចលនទ្រព្យ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​កន្លែង​ស្នាក់នៅ​ដ៏ប្រណីត​សម្រាប់​ភ្ញៀវកិត្តិយស​។

វីឡា​ដែល​មាន​កម្ពស់​ ២ ​ជាន់​នេះ​ត្រូវ​បាន​រៀបចំ​យ៉ាង​ពិសេស​ជាមួយ​នឹង​ការ​បំពាក់​គ្រឿងសង្ហារិម​ទំនើប​ទាន់​សម័យ​បែប​លោក​ខាងលិច និង​ការតុបតែង​ពី​ឈើ​ផង​ដែរ​។ វីឡា​នេះ​មាន​បន្ទប់​ចំនួន ៦ ​។

នៅ​ជាន់​ផ្ទាល់​ដី​មាន​កន្លែង​ដែល​អាច​ប្រើប្រាស់​ជា Lounge, bar ឬ​បន្ទប់​ប្រជុំ ដែល​មាន​ខ្យល់​អាកាស​ល្អ​បរិសុទ្ធ និង​មាន​បំពាក់​ម៉ាស៊ីនត្រជាក់​ផង​ដែរ​។ នៅ​ផ្នែក​ខាង​ក្រៅ​មាន​អាង​ហែល​ទឹក​មួយ​ដ៏ធំ​ព្រម​ជាមួយ​នឹង​សាឡុង និង​ឆត្រ​ធំៗ​សម្រាប់​សម្រាក​លម្ហែ​ទៀត​ផង​៕ រូបថត​សហការី robert kleiner