ភ្នំពេញៈ ក្រុមហ៊ុន PropNex បានប្រកាស​ក្នុង​ថ្ងៃទី​ ១៩ ខែឧសភា អំពី​ការពង្រីក​ខ្លួន​មក​ប្រទេស​កម្ពុជា ​ដែលជា​ទីផ្សារ​ក្រៅ​ស្រុក​ទី៤ របស់ខ្លួន​បន្ទាប់ពី​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​វៀតណាម​។

ក្រុមហ៊ុន Edge Singapore បាន​រាយការណ៍​ថា ការពង្រីក​នេះ​ធ្វើឱ្យ​កម្លាំងលក់​របស់​ក្រុមហ៊ុន PropNex កើនឡើង​ដល់​ជាង ១២ ០០០ ​នាក់​ នៅក្នុង​ប្រទេស​សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និង​កម្ពុជា​។

លោក Alan Neo ដែលមាន​បទពិសោធ​ ១៥ ​ឆ្នាំ​លើ​អាជីវកម្ម​នេះ​នឹង​គ្រប់គ្រង PropNex Cambodia ដែលមាន​បុគ្គលិក​ ៥០០ ​នាក់​ និង​មាន​ការិយាល័យ​កណ្ដាល​នៅ​ទីក្រុង​ភ្នំពេញ និង​ការិយាល័យ​នៅ​ខេត្តសៀមរាប និង​ក្រុងព្រះសីហនុ​។

លោក Alan Neo និយាយថា ក្រុមហ៊ុន PropNex Singapore មាន​វត្តមាន​យីហោ​ឈានមុខ​គេ ហើយ​គឺជា​ដៃគូ​ដ៏ពេញចិត្ត​នៃ​ជម្រើស​នៅក្នុង​ការបង្កើត​បន្ថែមទៀត​ក្នុង​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​។

ក្រុមហ៊ុន PropNex Cambodia ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​មកពី​ហុងកុង Urban Hub (Cambodia) Co for Urban Village ជាការ​អភិវឌ្ឍ​ចម្រុះ​មុខងារ ដែល​មាន​វិសាលភាព ៧៦ ០០០ ម៉ែត្រការ៉េ​ក្នុង​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​នេះ​ក៏​ជា​ភ្នាក់ងារ​ទីផ្សារ​ផ្ដាច់មុខ​នៃ D''Seaview ដែលជា​គម្រោង​អភិវឌ្ឍន៍​អគារ​ប្រើប្រាស់​ចម្រុះ​ស្ថិតក្នុង​ក្រុងព្រះសីហនុ​ផងដែរ​៕ LA