ខណៈ​វិស័យ​សំណង់​នៅ​កម្ពុជា​កំពុងមាន​ការរីកចម្រើន​ដ៏ខ្លាំង​នោះ សារៈសំខាន់​នៃ​ស្តង់ដា​ប្រព័ន្ធ​បង្ការ និង​ពន្លត់​អគ្គិសភ័យ​ក៏​កំពុង​ដើរតួ​យ៉ាងសំខាន់ និង​កាន់តែ​ទំនើប​។

យោងតាម​របាយការណ៍​ថ្មីៗ​របស់​នាយកដ្ឋាន​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​នៃ​ក្រសួងមហាផ្ទៃ​ដែល​ចេញផ្សាយ​កាលពី​ខែ​សីហា​បាន​ឱ្យ​ដឹងថា​ករណី​អគ្គិសភ័យ​នៅ​កម្ពុជា​បាន​កើនឡើង​នៅក្នុង​ឆ្នាំនេះ គឺ​មាន​អគ្គិភ័យ​ចំនួន​ ២៦១ ​ករណី ពោល​គឺ​កើនឡើង ៨២ ​ករណី បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ។

Firemax Engineering Co., Ltd គឺជា​ក្រុមហ៊ុន​វិស្វកម្ម​អគ្គិភ័យ​ដែល​មាន​ឯកទេស​បង្ការ ពន្លត់​អគ្គិភ័យ និង​មាន​ប្រព័ន្ធ​បង្ក្រាប​អគ្គិភ័យ​បាន​ផ្តល់​នូវ​ផលិតផល ដំណោះស្រាយ រៀបចំ ការបណ្តុះបណ្តាល​បច្ចេកទេស និង​សេវាកម្ម​ថែទាំ​ទាក់ទង​នឹង​អគ្គិភ័យ​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​។

ដោយ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ការបង្ការ​ និង​ពន្លត់​អគ្គិភ័យ​គឺជា​អាទិភាព​ចម្បង ក្រុមហ៊ុន Firemax ផ្តល់នូវ​ដំណោះស្រាយ​មួយ​សម្រាប់​សុវត្ថិភាព​អគ្គិភ័យ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​សម្រាប់​ការឌីហ្សាញ ផ្តល់​ប្រឹក្សា​យោបល់ និង​ការគ្រប់គ្រង​គម្រោង តាមរយៈ​ការផ្គត់ផ្គង់ ដំឡើង​ប្រព័ន្ធ​បាញ់​ទឹក សេវាកម្ម​ថែទាំ រួម​នឹង​ពង្រឹងសមត្ថភាព​បុគ្គលិក​។

នាយក​ក្រុមហ៊ុន Firemax លោក Bernard Mark មាន​ប្រសាសន៍​ថា​៖ «​ក្នុង​នាម​ជា​ក្រុមហ៊ុន​កម្ពុជា យើង​ប្តេជ្ញាចិត្ត​យ៉ាង​ពេញទំហឹង​ក្នុង​ការគាំទ្រ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​សំណង់ អគារ និង​ការអភិវឌ្ឍ​អចលនទ្រព្យ​។ យើង​ជួយ​ពង្រឹង​ដល់​វិស្វករ​ក្នុងស្រុក​ជាមួយ​នឹង​ចំណេះដឹង​ច្បាស់លាស់​ទាក់ទង​នឹង​វិស្វកម្ម​អគ្គិភ័យ ដើម្បី​ឱ្យ​ពួកគេ​អាច​ជួយ​ដល់​ការអភិវឌ្ឍ​ប្រទេស​ជាតិ​នាពេល​អនាគត​»​។

ប្រព័ន្ធគ្រប់គ្រង​ដែលមាន​ការទទួល​ស្គាល់​ជា​អន្តរជាតិ​ដូចជា​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព និង​ប្រព័ន្ធ​សុវត្ថិភាព​ការងារ និង​ប្រព័ន្ធគ្រប់គ្រង​សុខភាព ដោយមាន​ការគាំទ្រ​ពី​ដៃគូ​អន្តរជាតិ​លើ​ចំណេះដឹង​អំពី​ផលិតផល​ និង​ការអនុវត្ត​ដ៏ធំ​បំផុត​នៅ​ឧស្សាហកម្ម​នេះ​។

លោក Mak ថ្លែងថា​៖ «​ក្រុមហ៊ុន​ទទួល​បាន​គម្រោង​សំខាន់ៗ​តាមរយៈ​ភាព​ជា​ដៃគូ​របស់ខ្លួន​ជាមួយ​ក្រុមហ៊ុន​ពហុជាតិ ប៉ុន្តែ​បញ្ហា​ប្រឈម​ធំ​បំផុត​គឺ​តម្រូវការ​ឱ្យមាន​ការយល់​ដឹង​ផ្នែក​វិស្វកម្ម​អគ្គិភ័យ​ឱ្យ​កាន់តែ​ខ្លាំង​។

លោក​បាន​បញ្ជាក់ថា​៖ «​បរិបទ​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​ហាក់​នៅតែ​ថ្មី​សម្រាប់​កម្ពុជា ហើយ​វា​មាន​ភាពស្មុគស្មាញ​នាពេល​បច្ចុប្បន្ន​នេះ ខណៈ​ប្រទេស​កម្ពុជា​មិនទាន់​មាន​បទប្បញ្ញត្តិ​ស្តីពី​អគ្គិភ័យ ទោះបី​ជា​រដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ក៏ដោយ​»​។

លោក Bernard Mak កំពុង​បង្រៀន​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការបង្ការ​អគ្គិភ័យ​។

ក្រុមហ៊ុន​ក៏បាន​ឱ្យដឹងថា គោលបំណង​របស់ខ្លួន​គឺ​ដើម្បី​បង្កើត​ស្តង់ដា​វិស្វកម្ម​អគ្គិភ័យ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​អតិថិជន និង​ជួយ​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា ដោយ​ផ្តល់​ការអប់រំ និង​ចំណេះដឹង​អំពី​តម្រូវ​ការរៀបចំ​ប្រព័ន្ធ​អគ្គិសភ័យ ដោយ​ផ្អែកលើ​បទប្បញ្ញត្តិ​នៃ​សមាគម​ការពារ​អគ្គិភ័យ​ជាតិ (NFPA) ។

លោក Mak បន្តថា​នៅ​ទីបញ្ចប់​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​សិក្ខាសាលា​ស្តីពី​វិស្វកម្ម​អគ្គិភ័យ​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​ថ្លែងថា​៖ «​មុនពេល​ជំងឺ​កូវីដ​-១៩ យើង​បាន​រៀបចំ​សិក្ខាសាលា​ចំនួន​ ៤ ​ទៅ​ ៥ ​ដង​ក្នុង​ ១ ​ឆ្នាំ​នៅតាម​សាកលវិទ្យាល័យ​នីមួយៗ ដោយ​មាន​មហាវិទ្យាល័យ​វិស្វកម្ម ស្ថាបត្យកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន​។ ទោះបី​សិក្ខាសាលា​ទាំងនោះ​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​ក្តី ក៏​យើង​សង្ឃឹមថា​វា​នឹង​បន្ត​ម្តងទៀត​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ នៅពេល​សាកលវិទ្យាល័យ​បើក​ដំណើការ​ឡើងវិញ​»​។

ក្នុង​នាម​ជា​សមាជិក​នៃ​វិទ្យាស្ថាន​វិស្វករ​អគ្គិភ័យ ដែល​ស្ថិត​នៅ​ក្រោម​សាខា Singapore Chapter ក្រុមហ៊ុន​មាន​គោលបំណង​បង្កើត​វិទ្យាស្ថាន​វិស្វកម្ម​អគ្គិភ័យ​។

លោក Mak ថ្លែងថា​៖ «​សាលា​នេះ​នឹងមាន​វគ្គ​សិក្សា​ផ្នែក​វិស្វករ​ជំនាញ​ឌីហ្សាញ ស្ថាបត្យករ អ្នកជំនាញ​ផ្នែក​គ្រប់គ្រង​អចលនទ្រព្យ និង​ភ្នាក់ងារ​វាយតម្លៃ​សំណង​ធានារ៉ាប់រង​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​ជាមួយ​នឹង​ការបណ្តុះបណ្តាល​ជាក់ស្តែង​ក្នុង​ការរៀបចំ​សុវត្ថិភាព​អគ្គិភ័យ និង​ការដំឡើង និង​ត្រួតពិនិត្យ​ប្រព័ន្ធ​ការពារ​អគ្គិភ័យ​»​។

ប្រព័ន្ធ​បង្ការ​អគ្គិភ័យ​ត្រូវបាន​ដំឡើង ដោយ Firemax នៅ​រោងចក្រ​កែច្នៃ​សំរាម​។

លោក​បន្ថែមថា ដោយ​បាន​កសាង​កេរ្តិ៍ឈ្មោះ​ដ៏ល្បីល្បាញ​ក្នុងនាម​ជា​អ្នកពិគ្រោះ​យោបល់​ផ្នែក​វិស្វកម្ម​អគ្គិភ័យ​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស គិត​ចាប់តាំងពី​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១៥ ក្រុមហ៊ុន Firemax គឺជា​ក្រុមហ៊ុន​កម្ពុជា​តែ​ ១ ​គត់​នៅ​កម្ពុជា​ដែល​ផ្តល់​សេវាកម្ម​មាន​ការទទួល​ស្គាល់​ពី NFPA ។

«​ពីដំបូង យើង​បាន​ចាប់ផ្តើម​ក្នុងនាម​ជា​ដៃគូ​តំណាង​កម្ពុជា​សម្រាប់ Viking ដែលជា​ម៉ាក​ប្រព័ន្ធ​ការពារ​អគ្គិភ័យ​ដ៏ល្បីល្បាញ​នៅ​ទូទាំង​ពិភពលោក​មកពី​សហរដ្ឋអាមេរិក​។ ទាំងនេះ​គឺជា​ការធានា​ដល់​គម្រោង​ដំបូង​របស់​យើង ដើម្បី​រៀបចំ និង​ដំឡើង​ប្រព័ន្ធ​ពន្លត់​អគ្គិភ័យ​ដែល​រួមបញ្ចូល​គ្នា​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ប្រព័ន្ធ​បង្ក្រាប​អគ្គិភ័យ សម្រាប់​ស្ថានីយ​ស្តុក​ប្រេង PTT Oil Terminal នៅ​តំបន់​រាម​។

លោក Mak បាន​បន្តថា​៖ «​វា​គឺជា​សមិទ្ធផល​ដ៏ថ្មី​មួយ​សម្រាប់​យើង ដែល​បានបង្ហាញ​ពី​ការចាប់ផ្តើម​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ក្រុមហ៊ុន​ពហុជាតិ ដែល​រហូត​មក​ដល់ពេលនេះ​នៅតែ​ជា​អតិថិជន​ដ៏រឹងមាំ​របស់​យើង​។ ទាំងនេះ​ក៏​ធ្វើឱ្យ​យើង​ធានា​បាន​ភាពជា​ដៃគូ​តំណាង​នៅ​កម្ពុជា ជាមួយ​នឹង​ម៉ាក​ការពារ​អគ្គិភ័យ​ឈានមុខ​គេ​បន្ថែមទៀត​ដូចជា Ansul និង Unique ជាដើម​។

ដោយបាន​ធ្វើការ​ជាមួយ​គម្រោង​លំដាប់​ខ្ពស់​ និង​ជាមួយ​ក្រុមហ៊ុន​សាងសង់​ធំៗ ក៏ដូចជា​ការផ្តល់​ការបណ្តុះបណ្តាល ក្រុមហ៊ុន Firemax កំពុងស្ថិត​ក្នុងស្ថានភាព​នៃ​ការផ្លាស់ប្តូរ​ឥរិយាបថ ខណៈ​កំពុងផ្តល់​ការការពារ​ដ៏រឹងមាំ​។

លោក Mak បាន​លើកឡើង​ថា​៖ «​ជាមួយ​នឹង Firemax Engineering ឈានមុខ​គេ ដើម្បី​ប្រយុទ្ធ​នឹង​អគ្គិភ័យ​រួមជាមួយ​នឹង​គំនិត​ផ្តួចផ្តើម​ផ្សេងៗ យើង​មានសង្ឃឹម​យ៉ាង​មុតមាំ​ថា​ប្រជាជន​កម្ពុជា​ទាំងអស់​នឹង​កាន់តែ​មាន​ទំនុកចិត្ត នៅពេល​ប្រទេសជាតិ​មាន​ឧបករណ៍​កាន់តែច្រើន​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​នៃ​អគ្គិភ័យ​៕