ក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ (​ខេមបូឌា​) ភីធីវ៉ាយ បាន​បង្កើន​យុទ្ធសាស្ត្រ​ទីផ្សារ​របស់ខ្លួន​សម្រាប់​ឆ្នាំ​ ២០២០ ជាមួយ​នឹង​ការសម្ពោធ សាល​តាំង​បង្ហាញ​រថយន្ត​នីស្សាន់ថ្មី​របស់​ខ្លួន​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​នឹង​ជួយ​ជំរុញ​ដល់​កំណើន​ដ៏ឆាប់រហ័ស​។

ក្រុមហ៊ុន​ក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ (​ខេមបូឌា​) ភីធីវ៉ាយ គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ ហូលឌីង ប៊ីអេចឌី (​ម៉ាឡេស៊ី​) និង​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​នាំចូល​ និង​ចែកចាយ​ផ្តាច់មុខ រថយន្ត​នីស្សាន់​បាន​បើក​សាង​តាំង​បង្ហាញ​រថយន្ត​ថ្មី​មួយទៀត​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ជា​ទីតាំង​ដែលមាន​សាល​តាំង​បង្ហាញ​រថយន្ត​អន្តរជាតិ​ម៉ាក​ល្បីៗ​ដទៃទៀត​ជាច្រើន​ក្នុង​គោលបំណង​ដើម្បី​ចាប់យក​ទីផ្សារ​រថយន្ត​ដែល​កំពុង​រីកចម្រើន​នេះ​។

លោក Than Tai Hing ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន តាន់ ចុងម៉ូធ័រ ប្រចាំ​ប្រទេស​កម្ពុជា និង​ឡាវ​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន អំឡុង​សម្ពោធ​សាល​តាំង​បង្ហាញ​នេះ​ថា​៖ «​យើង​កំពុង​បន្ត​ពង្រីក​ និង​ពង្រឹង​ចំណុច​ដែល​អតិថិជន​ចង់បាន​ធានា​ឲ្យ​បាន​នូវ​ភាពងាយស្រួល​សម្រាប់​អតិថិជន​របស់​យើង និង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ខ្ពស់​នៃ​រថយន្ត​នីស្សាន់​»​។

ទិដ្ឋភាព​វិស័យ​យានយន្ត​ដែល​កំពុង​លេចធ្លោ​នេះ គឺជា​ការបន្ថែម​នូវ​ភាពជឿជាក់​មួយទៀត​ចំពោះ​សុទិដ្ឋិនិយម​របស់​លោក Than​។

លោកស្រី Ayako ៖ អាទិភាព​របស់​យើង គឺ​ផ្តល់ជូន​នូវ​រថយន្ត​ដែល​ល្អ​បំផុត​។

ចំពោះ​ការចុះបញ្ជី​យានយន្ត​ក្នុង​ឆ្នាំ​ ២០១៨ មាន​ចំនួន ២៤១ ៦៧១ គ្រឿង ធៀប​នឹង​ឆ្នាំ​ ២០១៧ មាន​ចំនួន ១៧៦៣៨៩ គ្រឿង​ពោល​គឺ​កើនឡើង​ចំនួន​ ៣៧ ភាគរយ នេះ​បើ​យោងតាម​ក្រសួង​សាធារណការ​​ និង​ដឹកជញ្ជូន​។

ទីផ្សារ​រថយន្ត​នៅ​ប្រទេស​កម្ពុជា​គឺ​ប្រមាណ ៧០ ​ភាគរយ​នៃ​រថយន្ត​ដែល​ចរាចរណ៍​នៅលើ​ដងផ្លូវ​គឺជា​រថយន្ត​ដែល​ត្រូវបាន​ប្រើប្រាស់​រួច​។

ប៉ុន្តែ​និន្នាការ​នេះ​ហាក់ដូចជា​កំពុង​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ នៅពេល​ដែល​ចំនួន​ប្រជាជន​កម្ពុជា​ដែល​មាន​ជីវភាព​ធូរធារ និង​ប្រជាជន​ដែលមាន​ចំណូល​មធ្យម​កំពុង​កើនឡើង​ដោយ​ពួកគេ​កំពុង​សម្លឹង​រក​ការប្រើប្រាស់​រថយន្ត​ថ្មី​ដែលមាន​សុវត្ថិភាព​ខ្ពស់​។

លើសពីនេះ​ទៀត​ធនាគារ​ពិភពលោក​ក៏បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹងមាន​កំណើន​ក្នុង​រង្វង់​ ៧ ​ភាគរយ​នៅ​ឆ្នាំក្រោយ ទោះបី​សេដ្ឋកិច្ច​ពិភពលោក​ហាក់​មិនទាន់​ប្រាកដប្រជា​នៅឡើយ ហើយ​អាច​ជា​ប្រទេស​ដែលមាន​កំណើន​លឿន​ជាងគេ​ក្នុង​តំបន់​អាស៊ាន​។

យោងតាម​អ្នកជំនាញ​បាន​លើកឡើង​ថា ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ចូលចិត្ត​ធ្វើដំណើរ​ទៅ​តំបន់​ជនបទ ដូច្នេះ​តម្រូវការ​រថយន្ត​រឹងមាំ​នឹង​កើនឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។

លោក Than ៖ យើង​ផ្តោត​សំខាន់​លើ​អតិថិជន​របស់​យើង​។

សេណារីយោ​នេះ​នឹង​ក្លាយ​ជា​អត្ថប្រយោជន៍​សម្រាប់​អ្នក​ចែកចាយ​រថយន្ត ដូចជា​ក្រុមហ៊ុន តាន់ ចុង ជាដើម​។

សាលតាំង​បង្ហាញ​រថយន្ត​នីស្សាន់​នេះ​មាន​តាំង​បង្ហាញ​រថយន្ត​នីស្សាន់​ទំនើបៗ​ចុងក្រោយ​បំផុត ដូចជា​ម៉ូដែល Terra និង Navara ជាដើម​។

ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ដោយ​សង្ឃឹមថា បច្ចេកវិទ្យា​ជឿនលឿន​នៃ​រថយន្ត​នីស្សាន់​នឹង​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

«​ខ្ញុំ​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ខ្លាំងណាស់​ដែល​ត្រូវបាន​អញ្ជើញ ចូលរួម​នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​សាល​តាំង​បង្ហាញ​រថយន្ត​ម៉ាក​នីស្សាន់​ថ្មី​នេះ ហើយ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន នីស្សាន់ និង​ក្រុមហ៊ុន​ តាន់ ចុង ម៉ូធ័រ ខេមបូឌា ក្នុង​ការផលិត និង​ផ្គត់ផ្គង់​រថយន្ត​ទំនើប ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន​កម្ពុជា​។ ជាពិសេស​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​បច្ចេកវិទ្យា​ថ្មី​ដែល​ត្រូវបាន​បង្កើតឡើង​សម្រាប់​បំពាក់​លើ​រថយន្ត​នីស្សាន់​នាពេល​បច្ចុប្បន្ន ហើយ​ខ្ញុំ​ជឿជាក់​ថា ប្រព័ន្ធ​បំផ្លាស់​ទីឆ្លាត​វៃ (Intelligent Mobility) ដែល​បាន​បំពាក់​លើ​រថយន្ត​នីស្សាន់​នឹង​ជួយ​បង្កើន​សុវត្ថិភាព​ព្រមទាំង​កាត់​ជួយ​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។

ទិដ្ឋភាព​ខាងក្រៅ​នៃ​សាល​តាំង​បង្ហាញ​រថយន្ត​នីស្សាន់​របស់​ក្រុមហ៊ុន តាន់ ចុង នៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​។

លោកស្រី Ayako Nakamura នាយិកា​រង​ផ្នែក​ទីផ្សារ​ឯករាជ្យ​នៃ​ក្រុមហ៊ុន Nissan Motor Asia Pacific Co., Ltd ដែលមាន​វត្តមាន​នៅក្នុង​ពិធី​សម្ពោធ​នោះដែរ​បាន​ថ្លែងថា​៖ «​តម្រូវការ​របស់​អតិថិជន​គឺជា​ចំណុច​ដែល​យើង​យកចិត្ត​ទុកដាក់​លើស​អ្វីៗ​ដែល​យើង​ធ្វើ​»​។

លោកស្រី​បញ្ជាក់ថា​៖ «​ខណៈ​ដែល​វា​ជា​អាទិភាព​ក្នុង​ការផ្តល់ជូន​នូវ​រថយន្ត​ដ៏ល្អ​បំផុត និង​សេវាកម្ម​ឈានមុខ​គេ​នៅក្នុង​ឧស្សាហកម្ម​រថយន្ត​ដល់​អតិថិជន​របស់​យើង ហើយ​វា​ក៏មាន​សារៈសំខាន់​ផងដែរ ដែល​យើង​បង្កើត​នូវ​បរិយាកាស​សម្រាប់​ជា​បទពិសោធ​ដ៏អស្ទារ្យ​»៕