អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក លោក Yannick Milev មាន ប្រសាសន៍ថា​៖ «​សេវា​មីក្រូហិរញ្ញវត្ថុ គឺជា​សូចនាករ​ដ៏សំខាន់​សម្រាប់​ការអភិវឌ្ឍ​»​។

លោក Yannick និង​ក្រុមការងារ​ពោរពេញ​ដោយ​បទពិសោធ​ចំនួន ២៣០ ​នាក់​របស់​លោក​បាន​ដាក់​ចេញ​នូវ​គំរូ​អាជីវកម្ម​ចម្រើន​ចូល​ទៅក្នុង​គោល​គំនិត​ប្រកប​ដោយ​ផលិតភាព​ខ្ពស់ និង​មាន​និរន្តរភាព​ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​ប្រជាជន​នៅ​ជនបទ​ដែល​បាន​ប្រើប្រាស់​សេវា​របស់​ខ្លួន​។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កំពុង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដោយ​ផ្តល់​នូវ​ជំនាញ​ដល់​គ្រួសារ​ក្រីក្រ​។ ដូច្នេះ​ពួកគេ​អាច​មាន​ទំនុកចិត្ត​ក្នុង​ការរស់នៅ និង​ធ្វើ​អាជីវកម្ម​ប្រកប​ដោយ​និរន្តរភាព​។

ម្យ៉ាងវិញ​ទៀត​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក ផ្តល់​នូវ​ស្ថិរភាព​ក្នុង​ការរស់នៅ​សម្រាប់​បុគ្គល​ដែល​ងាយ​រងគ្រោះ​ទាំង​បុរស និង​ស្ត្រី​ដោយ​ជួយ​ពួកគេ​ក្នុង​ការបង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​ ដើម្បី​រកប្រាក់​ចំណូល​សមរម្យ​ក្នុង​ការផ្គត់ផ្គង់​ជីវភាព​។

ឥណទាន​សម្រាប់​សហគ្រិន ថាមពល​បៃតង ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ទីផ្សារ កសិកម្ម និង​ការអភិវឌ្ឍ​អាជីវកម្ម គឺជា​ផ្នែក​មួយ​នៃ​របៀបវារៈ​បណ្តុះបណ្តាល​ជា​ទៀងទាត់​។

«​គម្រោង​របស់​យើង​ទាំងអស់​ត្រូវ​បាន​រៀបចំ និង​បង្កើតឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រួសារ​ដែល​មាន​ប្រាក់ចំណូល​ទាប ជាពិសេស​ធ្វើឲ្យ​ជីវភាព និង​ការរស់នៅ​របស់​ពួកគេ​មាន​ភាពល្អប្រសើរ​»​។

លោក Yannick ៖ ការផ្តោត​សំខាន់​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ចម្រើន គឺ​ដោះស្រាយ​ភាពក្រីក្រ​។

«​ឧបសគ្គ [​សម្រាប់​អ្នក​ស្នើសុំ​កម្ចី​] មាន​កម្រិត​ទាប ដូច្នេះ​គ្រួសារ​អាច​ទទួល​បាន [​ប្រាក់កម្ចី​] ច្រើន​ក្នុងពេល​តែមួយ ដូច្នេះ​យើង​ក៏​បន្ថែម​ជាមួយ​សេវាកម្ម​គាំទ្រ​ផ្សេង​ទៀត​ដូចជា​ការបណ្តុះបណ្តាល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ជំនាញ និង​បញ្ហា​សុខភាព ដូចជា ជំងឺ​រាករូស និង​ការគ្រប់គ្រង​កាកសំណល់​ជាដើម​»​។

លោក Yannick មាន​ប្រសាសន៍​ថា​៖ «​ដូច្នេះ​ទិដ្ឋភាព​ជារួម​គឺ​ការដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​។ សម្រាប់​គ្រួសារ​ជាច្រើន​គ្រាន់តែ​ទទួលបាន​ប្រាក់កម្ចី​គឺ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ ហើយ​វា​ក៏មាន​ហានិភ័យ​ផងដែរ ដូច្នេះ​យើង​ព្យាយាម​ដោះស្រាយ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​»​។

ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០០៦ ការផ្តោតសំខាន់​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ចម្រើន គឺ​ដើម្បី​ដោះស្រាយ​ភាពក្រីក្រ​នៅ​តាម​ទីក្រុង ប៉ុន្តែ​យើង​បាន​ពង្រីក​ជា​បណ្តើរៗ​ទៅតាម​បណ្តា​ខេត្ត ដោយសារ​តែ​តម្រូវការ​ហិរញ្ញវត្ថុ​កើនឡើង ជាពិសេស​ពី​សហគមន៍​ដែល​មិនមាន​លទ្ធភាព​ទទួល​បាន​កម្ចី​ផ្លូវការ​ពី​សា្ថប័ន​ហិរញ្ញវត្ថុ ធនាគារ​។

ចម្រើន​បាន​បង្កើត​យន្តការ​ជាច្រើន ដើម្បី​ជួយ​ដល់​អ្នកស្នើសុំ​កម្ចី ឬ​ដៃគូ​របស់​ខ្លួន​ដូចជា ឥណទាន​សេវា​បន្ថែម​គឺជា​ប្រភេទ​កម្ចី​ហិរញ្ញវត្ថុ​ដើម្បី​ជួយ​ដល់​ជនពិការ សិស្ស​មកពី​សាលា​បច្ចេកទេស ឬ​អ្នក​ដែល​ប្រឈម​នឹង​បញ្ហា​ក្នុងការ​ទទួល​បាន​ប្រាក់កម្ចី ឬ​អ្នក​ដែល​ត្រូវបាន​គេ​យល់ថា​ជា​អតិថិជន​ដែលមាន​ហានិភ័យ​ខ្ពស់​។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក នាំ​អាជីវកម្ម​របស់​ខ្លួន​ទៅ​ដល់​តំបន់​ជនបទ​។

ទន្ទឹមនឹង​នេះដែរ ចម្រើន​ក៏បាន​ណែនាំ​កម្ចី​ដែល​ជួយ​ជំរុញ​ដល់​ការរស់នៅ​របស់​ដៃគូ​ដូចជា​ឥណទាន​ទឹកស្អាត និង​អនាម័យ​« WASH Loans» ដែល​សំដៅ​ទៅលើ​កម្ចី​ដែល​គាំទ្រ​ផ្នែក​ទឹកស្អាត និង​អនាម័យ ជា​ផលិតផល​សង្គម​មួយ​ផ្សេងទៀត​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​ប្រើប្រាស់​ដើម្បី​ទិញ​ធុង​ចម្រោះ​ទឹក ម៉ាស៊ីន​បូមទឹក និង​ជួសជុល​បន្ទប់ទឹក​ជាដើម​។

លោក​បន្ថែមថា​៖ «​វា​គឺជា​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​បញ្ហា​ផ្សេងៗ​។ យើង​មាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ចំពោះ​តុល្យភាព​នៃ​ផលប៉ះពាល់​នឹង​ធ្វើឱ្យ​ប្រាកដ​ថា​យើង​មាន​ទំនូល​ខុសត្រូវ​ចំពោះ​សេវាកម្ម​របស់​យើង ដែល​ដាក់​ឱ្យ​អតិថិជន​ប្រើប្រាស់ ។ ជា​គំនិត​គឺ​យើង​ចង់​ផ្តល់​សេវា​ជា​កញ្ចប់​រួមបញ្ចូល​គ្នា​ដល់​អតិថិជន ឬ​ដៃគូ​របស់​យើង ដើម្បី​ជួយ​ពួកគេ​ឱ្យ​ដោះស្រាយ​បញ្ហា​ដែល​ពួកគេ​ប្រឈម​»​។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ចម្រើន​មាន​អតិថិជន​ទទួល​កម្ចី​ប្រមាណ ៣១ ០០០ នាក់​នៅ​តាម​ខេត្ត​ចំនួន​ ១៤ ធៀប​ទៅនឹង​អ្នកទទួល​កម្ចី​ចំនួន ២៦ ០០០ នាក់​កាលពី​ឆ្នាំមុន​ពោល​គឺ​មាន​ការកើនឡើង​។ «​ដំបូង​យើង​ផ្តោត​តែ​នៅក្នុង​ទីក្រុង ប៉ុន្តែ​វា​បាន​ផ្លាស់ប្តូរ​សន្សឹមៗ​។ បច្ចុប្បន្ន​មាន​អតិថិជន ​៦០ ​ភាគរយ​នៅ​តាម​តំបន់​ជនបទ និង​ ៤០ ​ភាគរយ​នៅក្នុង​ទីក្រុង ហើយ​យើង​នឹង​បន្ត​ផ្តោត​ការយក​ចិត្ត​ទុកដាក់​ទៅ​ដល់​តំបន់​ជនបទ​ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​»៕