ពិព័រណ៍​ស្ថាបត្យកម្ម​ ២០១៩ របស់ប្រទេស ថៃ ផ្ដោត​សំខាន់​ទៅ​លើ ការ​បង្កើត​នូវ​ការ​យល់​ដឹង​ក្នុង​ចំណោម​ក្រុម​អ្នក​សាងសង់ ​និងសាធារណ​ជន​អំពី សារៈសំខាន់​នៃ​សំណង់​អគារ​ដែល​សន្សំ​សំចៃ និង​ល្អ​ចំពោះ​បរិស្ថាននៅក្នុង​ទីក្រុង​ដែល​កំពុង​រីក​ដុះដាល និងដែល​កំពុង​ស្ថិត​ឥទ្ធិពល​នៃការប្រែប្រួល អាកាសធាតុ។

សមាគម​សា្ថបត្យករ​សៀម (ASA) ដែល​ស្ថិត​នៅ​ក្រោម Royal Patronage និង​ក្រុមហ៊ុន N.C.C. Exhibition Organizer Co., Ltd. (NEO) នឹង​រៀបចំ​ពិព័រណ៍​លើក​ទី៣៣ នៃសា្ថបត្យកម្ម​ប្រចាំ​ឆ្នាំ ២០១៩ ដែល នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ទីក្រុង​បាងកក។ ក្រោម​ប្រធានបទ «Living Green » ពិព័រណ៍​នេះ​រំពឹង​ថា អាច​នឹង​ទាក់ទាញអ្នក​ចូលរួម​តាំង​ផលិតផល​ទៅ​ដល់ ៨៥០ នាក់ ដែល​មក​ពី ៤០ ប្រទេស ហើយ​លើស​ពី​នេះ​ទៅ​ទៀត​ពិព័រណ៍ ពាណិជ្ជកម្ម​ក៏​នឹង​ត្រូវ​រៀបចំ​នៅឯ Challenger 1-3, IMPACT Exhibition Center ចាប់​ពី​ថ្ងៃ​ទី ៣០ មេសា ដល់​ថ្ងៃ​ទី ៥ ឧសភា។

ពិព័រណ៍​ស្ថាបត្យកម្ម​ ២០១៩ គឺ​ជា​ពិព័រណ៍​បច្ចកវិទ្យា​សំណង់​អគារ​ដ៏​ធំ​ជាង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ាន។ ពិព័រណ៍​នេះ​មាន​បំណង​ចង់​ដាក់​បង្ហាញ នូវ​ការ​រីក​ចម្រើន​ក្នុង​ការ​រចនា​ម៉ូដ​ស្ថាបត្យកម្ម​ដែល​នឹង​បញ្ចញ​ឲ្យ​ឃើញនូវ សក្ដានុពល​នៃ​ក្រុម​សហគ្រិន​ និង​តួនាទី​នៃ​ក្រុម​ស្ថាបត្យករ​នៅ​ក្នុង​សង្គម។

ប្រធាន​ក្រុម​សមាគម​សា្ថបត្យករ​សៀម (ASA) លោក Ajaphol Dusitnanond បាន​ថ្លែង​ថា៖ «ពិព័រណ៍​ស្ថាបត្យកម្ម ២០១៩ គឺ​មិន​រៀបចំ​ឡើង​សម្រាប់​តែ​ក្រុម​មនុស្ស​ដែល​មាន​មុខរបរ​ក្នុង​វិស័យ​ស្ថាបត្យកម្ម​នោះ​ទេ ប៉ុន្ត​វា​ក៏​រៀបចំ​ឡើង​យ៉ាង​ទូលំទូលាយ​សម្រាប់​អ្នក​នៅ​ក្នុង​វិស័យ​ដទៃ​ទៀត​ដែរ និង​ព្រម​ទាំង​សាធារណជន​ដែល​មាន​ចំណាប់​អារម្មណ៍​ជាមួយ​នឹង​ការ​រចនា​ម៉ូដ​នឹង​វិស័យ​សំណង់»។

ពិព័រណ៍​នឹង​ដាក់​បង្ហាញ​នូវ​គំនិត​នៃ​ការ​រចនា​ម៉ូដ​ខាង​ស្ថាបត្យកម្ម ​និងសម្ភារ​សំណង់​ទំនើបៗ​ដែល​អាច​ជួយ​ផ្លាស់​ប្តូរ​វិស័យ​នេះ​ទាំង​ស្រុង​តែ​ម្ដង ខណៈ​ដែល​វា​ក៏​ជួយ​នាំ​មក​នូវ​គំនិត ក្នុង​ស្រុក ​ដើម្បី​ធ្វើ​យ៉ាង​ណា​ជួយ​ដោះស្រាយ​នូវ​បញ្ហា​បរិស្ថាន​ជា​មួយ​នឹង​ដំណោះស្រាយ​ល្អៗ។ ព្រះអង្គ​ម្ចាស់ក្សាតី Maha Chakri Sirindhorn នឹង​យាង​ចូល​ជា​អធិបតី​ក្នុង​ការ​បើក​ពិធី​នេះ​នៅ​ថ្ងៃ​ទី ៣០ មេសា។

ប្រធាន NEO លោក Sakchai Pattarapreechakul បាន​ថ្លែង​ថា៖ «ពិព័រណ៍​ពាណិជ្ជកម្ម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​កាច់​ចង្កូត សេដ្ឋកិច្ច​ជាតិ។ កាល​ពី​ឆ្នាំ ២០១៨ ពិព័រណ៍​ពាណិជ្ជកម្ម​បាន​រក​ចំណូល​បាន​ប្រមាណ​ជា​ជាង​​ ២០០ លាន​បាត ​នៅ​ក្នុង​ស្រុក និង​ជួយ​ទាក់ទាញ​អ្នក​មក​ទស្សនា​ជាង ៣០ លាន​នាក់​ ដែល​ជាង ១ លាន​នាក់ ជា​អ្នក​ទស្សនា​ពាណិជ្ជកម្ម​ពី​ក្រៅ​ប្រទេស។ ដូច្នេះ​វា​ត្រូវ​បាន​រំពឹង​ថា​វិស័យ M.I.C.E (meetings, incentives, conventions and exhibitions) របស់​ប្រទេស ថៃ ដែល​កំពុង​តែ​រីក​លូតលាស់​យ៉ាង​ឆាប់​រហ័ស​ហើយ​ និង​បន្ត​លូតលាស់​បន្ថែម​ទៀត​ពី ៦ ទៅ ១០ ភាគរយ នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ»។

បណ្ដា​ក្រុមហ៊ុន​អន្តរជាតិ​ជា​ច្រើន ​នឹង​ចូលរួម​ដាក់​តាំង​នូវ​ផលិតផល របស់​ពួក​គេ​នៅ​ក្នុង​ទីក្រុង​បាងកក។ ផលិតផល​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ច្រើន​មាន​ដូច​ជា​បច្ចេកវិទ្យា IoT (internet of things) របស់​ក្រុមហ៊ុន SCG Cement Building Materials Co., Ltd ដែល​ប្រើ​សម្រាប់​បំពាក់​ជា​មួយ​នឹង​ផ្ទះ​វៃឆ្លាត​ហើយ​ក្រុមហ៊ុន Jorakay Corp Co., Ltd នឹង​ដាក់​បង្ហាញ​នូវ​ផលិតផល​ GColor របស់​ខ្លួន​តាម​រយៈ Graphenstone ដែល​មាន​ពណ៌​ធម្មជាតិ​ទាំង​ផ្នែក​ខាង​ក្នុង ​និង​ក្រៅ​នៃ​គំនូរ។ ខណៈ​ដែល​ក្រុមហ៊ុន Thammasorn Co., Ltd នឹង​ដាក់​តាំង​នូវ​ស៊ីទែន​ទឹក​ ក្បាល​បូម​ទឹក និង​ប្រព័ន្ធ​ទឹក ទំនើប​ចុង​ក្រោយ​ដែល​ល្បី​ដោយសារ​ការ​រចនា​ម៉ូដ​ដែល​បើ​ទំហំ​ទីតាំង​តិច។ ក្រុមហ៊ុន​នឹង​ដាក់​តាំង​នូវ​បច្ចេកវិទ្យា​ណាណូ (Nano) នៃ​ការ​បង្កើត​ថ្មី​នៃ​ពណ៌។

លោក​ស្រី​បណ្ឌិត Acharawan Chutarat ដែល​ជា​ប្រធាន​នៃ​គណៈកម្មការ​ពិព័រណ៍​ស្ថាបត្យកម្ម​ ២០១៩ ក៏​មាន​វត្តមាន​នៅ​ក្នុង​ពិព័រណ៍​ស្ដីពី​គំនិត​ច្នៃ​ប្រឌិត​ផ្សេងៗ​ជា​ពិសេស​កម្មវិធី​ដែល​រៀបចំ​ឡើង​ដោយ ASA ទៅ​លើ​ការ​បង្កើត​ថ្មី​ និង​ការ​បញ្ចូល​នូវ​គំនិត​ក្នុងស្រុក និង​បច្ចេកវិទ្យា​ទៅ​ក្នុងសម្ភារ​សំណង់​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ដើម្បី​ជួយ​ដោះស្រាយ​នូវ​បញ្ហា​បរិស្ថាន​នៅ​ក្នុង​បរិបទ​សព្វ​ថ្ងៃ​នេះ។

លោកស្រី​បាន​បន្ថែម​ថា នៅ​ក្នុង​ពិព័រណ៍​អ្នក​ទស្សនា​អាច​នឹង​សាកល្បង «ការ​ប្រកួតប្រជែង​នៃ​ការ​រចនា​ម៉ូដ​អន្តរជាតិ​របស់ ASA» ក្រោម​ប្រធាន​បទ «Uncanny Sustainability»។

គោល​បំណង​នៃ​ការ​ប្រកួតប្រជែង​នេះ គឺ​ដើម្បី​ស្វែង​រក​គំនិត​ច្នៃ​ប្រឌិត​ទំនើបៗ​ដែល​ផ្អែក​ទៅ​លើ​និរន្តរភាព និង​ភាព​ពិត​ប្រាកដ​នៃ​ដំណោះ​ស្រាយ។ សាល​ពិព័រណ៍​ចំនួន ១៦ នឹង​ទទួល​ស្វាគមន៍​ម្ចាស់​ផលិតផល​ដែល​មក​ពី​ប្រទេស អូស្រ្តាលី ចិន អាឡឺម៉ង់ ទីក្រុង​ហុងកុង ឥណ្ឌា ឥណ្ឌូនស៊ី អ៊ីតាលី ជប៉ុន កូរ៉​ខាង​ត្បូង ម៉ាឡស៊ី សិង្ហបុរី តៃវ៉ាន់ តួកគី អង់គ្លស សហរដ្ឋ​អាមរិក និង​វៀតណាម។

ជាង​នេះ​ទៅ​ទៀត​ជំនួប​អាជីវកម្ម​ជាង ៤០០ ត្រូវ​បាន​រំពឹង​ថា​ នឹង​រៀបចំ​ឡើង​នៅ​នឹង​កន្លែង​តាំង​ពិព័រណ៍​តែម្ដង។ ប្រទេស ថៃ បាន​និង​កំពុង​តែ​បន្ត​ស្រវា​ចាប់​គំនិត​សំណង់​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ខណៈដែល​ចំនួន​នៃ​សំណង់​អគារ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​ក្នុង​ប្រទេស ថៃ មាន​ការ​កើន​ឡើង​ពី ៥៥ ដល់ ២៤០ នៅ​ក្នុង​ឆ្នាំ ២០១៨។ ក្នុង​ឆ្នាំ​នេះ ​ចំនួន​សំណង់​អគារ​បែប​នេះ​ត្រូវ​បាន​ព្យាករ​ថា នឹង​ឡើង​ទៅ​ដល់ ២៥២ បន្ថែម​ទៀត។

លោក​ប្រធាន​គ្រប់គ្រង​គម្រោង​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន NEO បាន​ថ្លែង​ថា៖ «ក្នុង​ឆ្នាំ​នេះ​ពិព័រណ៍​ស្ថាបត្យកម្ម ២០១៩ ដែល​ស្ថិត​ក្រោម​ប្រធាន​បទ “Living Green” សូម​អញ្ជើញ​អ្នក​ចូលរួម​ទស្សនា​ឲ្យ​ទទួល​បាន​នូវ​បទ​ពិសោធ​ និង​ស្គាល់​ពី​ផលិតផល​ និង​បច្ចេកវិទ្យា​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ជា​ច្រើន​ប្រភេ។ នា​ពេល​បច្ចុប្បន្ន​នេះ​ សំណង់​អគារ​ប្រភេទ​នេះ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ និង​មាន​ការ​រីក​លូតលាស់​ក្នុង​កម្រិត ១៣ ភាគរយ ជា​រៀងរាល់ ឆ្នាំ​ដែល​សម្ទុះ​នេះ​នឹង​បន្ត​រហូត​ដល់​ឆ្នាំ ២០២០»។