ជាមួយ​នឹង​ការ​រង់ចាំ​ក្នុង​រយៈពេល ​២ ​ឆ្នាំ ពិព័រណ៍​ឧស្សាហកម្ម​គ្រឿង​យន្ត​កម្ពុជា​អន្តរជាតិ និង​ពិព័រណ៍​ឧស្សាហកម្ម សម្លៀក​បំពាក់​ និង​វាយនភណ្ឌ​កម្ពុជា​អន្តរជាតិ ២០១៩ នឹង​ត្រលប់​មក​វិញ​ហើយ​ក្នុង​ខែ​សីហា​នេះ ចាប់​ពី​ថ្ងៃទី ​២២-២៥ នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះពេជ្រ​។

ព្រឹត្តការណ៍​ពិព័រណ៍​ដែល​កើត​ឡើង​រយៈពេល ​២ ​ឆ្នាំ ​ម្តង​នេះ ​មាន​ការ​រំពឹង​ទុក​ថា​នឹង​ទទួល​បាន​អ្នក​ចូលរួម​តាំង​ពិព័រណ៍​ប្រមាណ ​២០០ ​នាក់ ​មក​ពី​បណ្តា​ប្រទេស​​នានា​ និង​ក្នុង​តំបន់ ក្នុង​នោះ​នឹង​មាន​ស្តង់​ចំនួន ​២៨០ ​ស្តង់ ហើយ​​អ្នក​ចូលរួម​នឹង​កើន​ឡើង​រហូត​ដល់ ​៤០ ​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​ចាស់​។​

ព្រឹតិ្តការណ៍​ពិព័រណ៍​ដ៏​ធំ​នេះ​ត្រួវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន ​Yorker Trande & Marketing Service Co.,Ltd, និង​សហការ​រៀបចំ​ដោយ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម សភា​ពាណិជ្ជកម្ម​កម្ពុជា (CCC) និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​គាំទ្រ​ដោយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម (TPD) ។​

ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀក​បំពាក់​ និង​វាយនភណ្ឌ​កម្ពុជា​អន្តរជាតិ​នេះ​គឺជា​ពិព័រណ៍​ដ៏​មាន​សក្តានុពល​គ្រប​ដណ្តប់​លើ​វិស័យ​ឧស្សាហកម្ម​ជា​ច្រើន​ដូចជា ជ័រ​ប្លាស្ទិក​​កៅស៊ូ​ ការ​បោះពុម្ព​ ការ​វេច​ខ្ជប់ ការ​កែ​ចៃ្ន​ម្ហូបអាហារ គ្រឿងចក្រ​កសិកម្ម ឧបករណ៍ ​និង​គ្រឿង​បន្លាស់​អេឡិចត្រូនិក គ្រឿង​បន្លាស់​រថយន្ត វិស្វកម្ម ថាមពល​អគ្គិសនី និង​សម្លៀក​បំពាក់ ​និង​វាយនភណ្ឌ​។

វា​ជា​ការ​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​រួម​បញ្ចូល​វិស័យ​សំខាន់ៗ​នេះ​។​អ្នក​ចូលរួម​ទស្សនា​ក៏​អាច​មាន​ភាព​ងាយ​​​​ស្រួល​ក្នុង​ការ​ស្វែងរក​ជាមួយ​ អ្នក​ផ្គត់ផ្គង់​ក្នុង​វេទិកា​មួយ​នេះ​នៅ​ផលិតផល​ដែល​អ្នក​ទស្សនា​ចង់​បាន​ទៅ​តាម​តម្រូវការ​ក្នុង​វិស័យ​នីមួយៗ​។​

យោង​តាម​របាយការណ៍​សង្ខេប​របស់​អាស៊ាន​បាន​បង្ហាញថា​ ប្រទេស ​កម្ពុជា ​គឺ​ជា​ទិសដៅ​វិនិយោគ​ដ៏​ទាក់ទាញ​​មួយ​សម្រាប់​ក្រុមហ៊ុន​ដែល​ចង់​ ពង្រើក​ទីផ្សារ​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ាន​។ ក្រៅ​ពី​កំណើន​សេដ្ឋកិច្ច​ដែល​មាន​កំណើន​ក្នុង​រង្វង់ ​៧ ​ភាគរយ ​ជា​រៀងរាល់​ឆ្នាំ ច្បាប់​វិនិយោគទុន​សេរី​ និង​ទីតាំង​យុទ្ធសាស្ត្រ​សម្រាប់​រោងចក្រ​ក៏​ជា​កត្តា​សំខាន់​ផង​ដែរ​។​

ប្រទេស ​កម្ពុជា ​នឹង​ក្លាយ​ជា​ប្រទេស​ដែល​មាន​ជម្រើស​ល្អ​សម្រាប់​ការ​វិនិយោគ​ក្នុង​តំបន់​អាស៊ាន លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​រោងចក្រ​ និង​ផ្លាស់​ពី​ប្រទេស​ផ្សេងៗ​មក​ប្រទេស ​កម្ពុជា​។​

គណៈប្រតិភូ និងភ្ញៀវកិត្តិយសកំពុងដើរទស្សនាការតាំងពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិនាពេលកន្លងមក។ សហការី

ក្រុមហ៊ុន​អន្តរជាតិ​ជា​ច្រើន​កំពុង​តែ​ចាប់​យក​ទីផ្សារ​ដ៏​រីក​ចម្រើន​មួយ​នេះ​ក្នុង​នោះ​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿង​យន្ត​កម្ពុជា​អន្តរជាតិ និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់ ​និង​វាយនភណ្ឌ​កម្ពុជា​អន្តរជាតិ ​គឺ​ជា​មធ្យោបាយ​ល្អ​បំផុត​ក្នុង​ការ​ចូលរួម​ចំណែក​ទីផ្សារ​ក្នុង​ប្រទេស ​កម្ពុជា​។ វា​ក៏​ជា​ការ​ប្រមូល​ផ្តុំ​នូវ​អ្នក​ទិញ​ដែល​មាន​គុណភាព​ខ្ពស់​ ហើយ​មិន​ត្រឹមតែ​នៅ​ប្រទេស ​កម្ពុជា ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ផង​ដែរ​។

ក្នុង​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿង​យន្ត​កម្ពុជា​អន្តរជាតិ និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀក​បំពាក់​ និង​វាយនភណ្ឌ​កម្ពុជា​​អន្តរជាតិ​នឹង​នាំមក​នូវ​ម៉ាស៊ីន​ និង​បច្ចេកវិទ្យា​ចុង​ក្រាយ​បំផុត លើស​ពី​នេះ​ទៅ​ទៀត និង​មាន​ការ​បង្កើត​ទំនាក់ទំនង​ប្រកប​ដោយ​ប្រសិទ្ធភាព​ជូន​អ្នក​ចូលរួម​ទស្សនា​ទាំង​ឡាយ​ ដើម្បី​ជួប​ផ្ទាល់​ជាមួយ​នឹង​ម្ចាស់​រោងចក្រ​ក្នុង​ការ​ចាប់​ដៃគូ​ពាណិជ្ជកម្ម​នាពេល​អនាគត​។

ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀក​បំពាក់​ និង​វាយនភណ្ឌ​កម្ពុជា​អន្តរជាតិ ​គឺ​ជា​មធ្យោបាយ​ដ៏​រឹងមាំ​មួយ​សម្រាប់​ភាព​ជោគជ័យ​ក្នុង​ប្រទេស ​កម្ពុជា​៕​