អ្វី​ដែល​លោក​អ្នក​ត្រូវការ ​គឺ​ចង្វាក់​តន្ត្រី និង​ការ​ធ្វើ​វា​ឡើង​វិញ​ជា​ដដែលៗ។ នោះ​គឺ​ជា​ពាក្យ​វេទមន្ត​នៅ​ពេល​ដែល​លោក​អ្នក​បោះ​ជំហាន​ចូលរួម​ជាមួយ​ថ្នាក់​ហាត់ប្រាណ LesMills។ ភាព​សប្បាយ​រីករាយ​នៅ​ពេល​ធ្វើ​លំហាត់​ប្រាណ ​គឺ​ការ​ស្ដាប់​សំឡេង​នៃ​​ចង្វាក់​តន្ត្រី ហើយ​វា​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ឈ្លក់​វង្វេង​នៅ​ពេល​ដែល​ធ្វើ​វា​។

ចូលរួម​ជាមួយ​ថ្នាក់​ហាត់​របស់ LesMills យើង​ជឿជាក់​ថា ​វា​នឹង​ជំរុញ​ឲ្យ​លោក​អ្នក​មាន​រូបរាង​កាន់​តែ​ស័ក្តិសម បង្កើន​ភាព​ប្រកួត​ប្រជែង​ជួប​ជាមួយ​មិត្ត​ថ្មីៗ​ ហើយ​ចុង​ក្រោយ​នោះ​គឺ​សម្រេច​បាន​គោល​ដៅ​របស់​លោក​អ្នក។​

មាន​ថ្នាក់​ហាត់​ចំនួន ៣ រួមមាន LesMills BODYPUMP ដែល​ជា​ការ​ហ្វឹកហាត់​ដោយ​ការ​លើក​ទម្ងន់​ជា​គោល ចាប់​ពី​ផ្នែក​ខាង​លើ កណ្ដាល​និង​ផ្នែក​ខាង​ក្រោម​នៃ​ដង​ខ្លួន​របស់​យើង។ LesMills RPM ជា​ការ​ហ្វឹកហាត់​ដោយ​យក​ថ្នាក់​ជិះ​កង់​ជា​គោល​ដោយ​មាន​ការ​ប៉ះពាល់​តិច និង​ដុត​ជាតិ​ខ្លាញ់​បាន​យ៉ាង​ច្រើន និង​ទី​៣ ​គឺ​ថ្នាក់ Les Mills BODYCOMBAT ជា​ថ្នាក់​ហ្វឹកហាត់​ដោយ​យក​ក្បាច់​គុន​ជា​គោល និង​ជួយ​បង្កើន​ភាព​ប្រសើរ​ឡើង​នៃ​ចលនា​បេះដូង​។

សមាជិក​ទាំង​អស់​អាច​ធ្វើ​​ការ​ជ្រើសរើស​ការ​ហាត់​ដោយ​សេរី​អាស្រ័យ​ទៅ​លើ​សកម្មភាព​ផ្ទាល់​ ដើម្បី​សម្រេច​បាន​គោលដៅ​នៅ​ក្នុង​ការ​ហាត់​ប្រាណ​​របស់​ពួក​គេ​​។ សហការី

លោក Randy Fadlila ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្លឹប​ហាត់ប្រាណ The Place Fitness Center បាន​ឲ្យ​ដឹង​ថា​៖ «​ដោយ​មើល​ឃើញ​ថា មាន​ការ​កើន​ឡើង​នៃ​សមាជិក​កាន់​តែ​ច្រើន​នោះ​បាន​ជំរុញ​ឲ្យ​យើង​តែងតែ​ផ្ដល់​នូវ​អ្វី​ដែល​ប្រសើរ​បំផុត​ទាំង​ឧបករណ៍​ និង​សេវាកម្ម ។ ជាក់ស្ដែង​គណៈ​គ្រប់គ្រង​បាន​សម្រេច​ធ្វើ​ការ​វិនិយោគ​ដោយ​នាំមក​ជូន​នូវ​ថ្នាក់​ហាត់​របស់ ​Les Mills មក​កាន់​ក្លិប​ហាត់ប្រាណ The Place Fitness Center។

«​ហើយ​ជាមួយ​វត្តមាន​ថ្នាក់​ហាត់​ថ្មី​នេះ សមាជិក​របស់​យើង​អាច​ធ្វើ​​ការ​ជ្រើសរើស​ការ​ហាត់​ដោយ​សេរី​អាស្រ័យ​ទៅ​លើ​សកម្មភាព​ផ្ទាល់​របស់​ពួក​គេ​ដើម្បី​សម្រេច​បាន​គោលដៅ​នៅ​ក្នុង​ការ​ហាត់​ប្រាណ​​របស់​ពួក​គេ​»​។​

The Place Fitness Center គឺ​ជា​ក្លិប​ហាត់ប្រាណ​ដែល​បាន​បំពាក់​នូវ​សម្ភារ​ទំនើបៗ​ចុង​ក្រោយ​បង្អស់ ហើយ​មាន​សមាជិក​​ច្រើន​ជាង ៣ ០០០ នាក់​។ ឥឡូវ​នេះ លោក​អ្នក​អាច​ស្វែងរក​ក្លិប​ហាត់ប្រាណ The Place Fitness Center ដែល​ស្ថិត​នៅ​ក្នុង សង្កាត់​បឹងកេងកង​១ និង​ខណ្ឌ​ទួលគោក ដែល​ទីតាំង​ទាំង​នោះ​ជា​តំបន់​យុទ្ធសាស្ត្រ និង​ពោរពេញ​ដោយ​សក្ដានុពល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

នៅ​ទីនេះ​មាន​ផ្ដល់​ជូន​ដូចជា អាង​ហែល​ទឹក ស្ទូឌីយោ​ហ្វឹក​ហាត់​យូហ្គា ស្ទូឌី​យោហ្វឹក​ហាត់​ជិះ​កង់ ស្ទូឌីយោ​សម្រាប់​ធ្វើ​លំហាត់​ប្រាណ​ជា​ក្រុម និង​ស្ទូឌីយោ​សម្រាប់​ការ​ហ្វឹកហាត់​ផ្សេងៗ (functional studio) ដោយ​បាន​បំពាក់​នូវ​ឧបករណ៍​ទំនើបៗ​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧបករណ៍​ហាត់​ធំៗ​ដូចជា​Technogym, Reebok និង Adidas ជា​ដើម​។

បុគ្គលិក​ជា​ច្រើន​នាក់​ទទួល​បាន​វិញ្ញាបនបត្រ​ថ្នាក់​អន្តរជាតិ និង​ប្រកប​ដោយ​វិជ្ជាជីវៈ​។ ក្លិប​ហាត់ប្រាណ តែងតែ​រិះរក​នូវ​អ្វី​ដែល​ថ្មី​ដើម្បី​គាំទ្រ និង​ជំរុញ​ទឹក​ចិត្ត​ដល់​សមាជិក​របស់​ខ្លួន​នៅ​ក្នុង​ការ​ហាត់ប្រាណ​របស់​ពួក​គេ​៕