មិន​ថា​នៅ​ទីកន្លែង​ណា​ក្នុង​បណ្តា​ប្រទេស​ជាច្រើន ស្រាបៀរ​ដែលមាន​លក្ខណ​ពិសេស គុណភាព​ខ្ពស់ និង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​តែងតែ​ជា​ជម្រើស​របស់​អតិថិជន ដូច​ស្រាបៀរ Red Bus Amber Ale ដែល​ផលិត​នៅ​កម្ពុជា​ជាដើម​។

ប្រភេទ​ស្រាបៀរ​ត្រូវបាន​ផលិត​ក្នុង​រោងចក្រ​ស្រាបៀរ​តូចៗ​តាមរបៀប​បុរាណ ដោយ​មិន​ប្រើ​ម៉ាស៊ីន​ទំនើប​ហើយ​ផលិត​ក្នុង​ចំនួន​តិច ឬ​ហៅថា craft beer កាន់តែ​ពេញនិយម​នៅក្នុង​ប្រទេស​កម្ពុជា​ដូចជា​ស្រាបៀរ​ Red Bus របស់​ក្រុមហ៊ុន Stone Head ដែល​ផ្តល់​ឲ្យ​អ្នក​និយម​ពិសា​ស្រាបៀរ​នូវ​បទពិសោធ​នៃ​រសជាតិ​កាន់តែ​ច្រើន​ជម្រើស​។

លោក Steve Cannon អគ្គនាយក​ក្រុមហ៊ុន Stone Head បាន​ឲ្យ​ដឹងថា ការចាប់ផ្តើម​ដំណើរការ ការផលិត craft beer នេះ​គឺ​ដើម្បី​ចូល​ទៅ​ក្នុង​ពិភពលោក​នៃ​គុណភាព​ និង​គុណ​តម្លៃ​។

«​មិន​ថា​អ្នកមាន​អារម្មណ៍​យ៉ាងណា​មិន​ថា អ្នក​ទទួលទាន​ម្ហូប​អ្វី ឬ​មិន​ថា​អ្នក​នៅ​ជាមួយ​អ្នកណា ស្រាបៀរ​តែងតែ​នៅជាប់​ជានិច្ច​។ ប្រសិន​បើ​គេ​ត្រូវការ​លើសពី​ស្តង់ដា​ស្រាបៀរ​នោះ​ craft beer គឺជា​ចម្រើស​របស់​ពួកគេ ដោយសារ​តែ​វា​មាន​រសជាតិ​ពិសេស​ និង​ច្រើន​ជម្រើស​»​។

ស្រាបៀរ the Dark Side Stout ឈ្នះ​ពាន World 's Best Beer 2017​។

«​សម្រាប់​អ្នក​ដែល​ស្វែងរក​ស្រាបៀរ​ដែល​ផលិត​លក្ខណៈ​បុរាណ យើង​មាន​ប្រភេទ​ស្រាបៀរ IPAs,pale, amber ales និង​ witbiers​។ ស្រាបៀរ​ម៉ាក IPAs តែងតែ​ជា​ជម្រើស​ដ៏លេចធ្លោ​មួយ​នៅក្នុង​ចំណោម​ស្រាបៀរ​ផ្សេងទៀត​។ លក្ខណ​ពិសេស​នៃ​ស្រាបៀរ Smiling Evil Pale Ale របស់​យើង​ក៏​កំពុង​ទទួលបាន​ការពេញនិយម​ក៏ដូចជា​ស្រាបៀរ The Dark Side, Hazelnut និង Chocolate Stout ជាដើម​។

លោក​បន្តថា​៖ «​ខណៈ​ដែល​មនុស្ស​មួយចំនួន​ស៊ាំ​ទៅ​នឹង​រសជាតិ​ស្រាបៀរ​ដែល​ផលិត​លក្ខណៈ​ទំនើប​នៅ​មាន​មនុស្ស​មួយចំនួន​ក៏​ងាក​មក​គាំទ្រ craft beer ទោះបី​វា​មាន​តម្លៃ​ខ្ពស់ជាង​បន្តិច​ក្តី ដោយសារ​តែ​វា​មាន​រស់ជាតិ​ឈ្ងុយឆ្ងាញ់ និង​មាន​ជាច្រើន​ជម្រើស​»​។

លោក Cannon ថ្លែងថា​៖ «​ខ្ញុំ​គិតថា​អតិថិជន​តែងតែ​ស្វែងរក​ស្រាបៀរ​បែបនេះ​។ កាលពី​មុន​ពួកគេ​ប្រហែល​មិន​ធ្លាប់​ដឹង​អំពី​អាថ៌កំបាំង​រស់ជាតិ​ស្រាបៀរ​បែប​នេះ​ទេ ប៉ុន្តែ​ឥឡូវ craft beer តែង​ជា​ជម្រើស​ប្រកប​ដោយ​ភាពបត់បែន​»​។

បង្កើតឡើង​នៅ​ខេត្ត​កោះកុង​ក្នុង​ឆ្នាំ​ ២០១៥ និង​ផ្គត់ផ្គង់​ទីផ្សារ​ថៃ​ចាប់តាំងពី​ពេលនោះ​មក ក្រុមហ៊ុន Stone Head បានចាប់ផ្តើម​លក់​នៅ​កម្ពុជា​កាលពី​ខែឧសភា​ឆ្នាំ​មុន​ហើយ​បាន​ផ្គត់ផ្គង់​ច្រើនជាង​ ៦០ ​ទីតាំងនៅ​ទូទាំងប្រទេស ដោយ​ផលិត​បាន ១៦ ០០០ លីត្រ​ ក្នុង​ ១ ​ខែ​។

«​យើង​គិតថា វា​ជា​ពេលវេលា​ដ៏ត្រឹមត្រូវ ដើម្បី​ផ្តល់ឱ្យ​អ្នក​ចូលចិត្ត​ពិសា​ស្រាបៀរ​នៅ​កម្ពុជា​នូវ​ឱកាស​កាន់តែ​ច្រើន​ប្រកប​ដោយ​មោទនភាព​នៅក្នុង​ជម្រើស​របស់​ពួកគេ​ក្នុង​ការគាំទ្រ​ស្រាបៀរ​ក្នុងស្រុក​ដែល​ផលិត​មាន​លក្ខណពិសេស​»​។

លោក Cannon ថ្លែងថា​៖ «​មាន​ទាំង​ជនបរទេស និង​ទីផ្សារ​ទេសចរណ៍​ដ៏ធំ​នៅទីនេះ ក៏ដូចជា​អ្នកដែល​មាន​ជីវភាព​មធ្យម​កើនឡើង ដូច្នេះ​ពួកគេ​តែងតែ​ស្វែងរក​ស្រាបៀរ​ដែលមាន​រសជាតិ​ពិសេស​»​។

ក្រុមហ៊ុន Stone Head មាន​ទីតាំង​ស្ថិត​នៅក្នុង​ខេត្ត​កោះកុង​។

លោក​បន្ថែមថា​លោក​ស្វាគមន៍​ដៃគូ​ប្រកួតប្រជែង​ស្រាបៀរ​របស់​ក្រុមហ៊ុន​ Stone Head ដោយ​លើកឡើង​ថា​មាន​ក្រុមហ៊ុន​ផលិត craft beer នេះ​កាន់តែច្រើន​នោះ​នឹង​ផ្តល់​ជម្រើស​កាន់តែ​សម្បូរបែប​។

« Craft beer គឺជា​សហគមន៍​មួយ​ហើយ​បើ​មាន​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​បែប​នេះ​កាន់តែ​ច្រើន​មាន​ន័យថា​នឹងមាន​ជម្រើស​កាន់តែ​ច្រើន​សម្រាប់​អ្នក​ចូលចិត្ត​ពិសា​ស្រាបៀរ​។ យើង​បានចាប់ផ្តើម​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​ការប្តេជ្ញាចិត្ត​ដើម្បី​ក្លាយ​ជា​យីហោ craft beer លេខ​មួយ​ក៏ដូចជា​គាំទ្រ​រាល់​ប្រតិបត្តិការ​ដែល​យើង​ចាប់​ដៃគូ​ជាមួយ​។ ចំណុច​សំខាន់​របស់​យើង គឺ​គុណភាព និង​តម្លៃ​។

«​យើង​ប្រើតែ​គ្រឿងផ្សំ​ដែល​មាន​គុណភាព​ល្អ​បំផុត​ប៉ុណ្ណោះ​។ ផ្កា hops សម្រាប់​ផលិត​ស្រាបៀរ​នេះ​គឺ​យើង​នាំចូល​ពី​ប្រភព​ផ្សេងៗ​គ្នា​ជាពិសេស​គឺ​នាំចូល​ពី​ប្រទេស​អាល្លឺម៉ង់​ក៏ដូចជា​ប្រទេស​នូវែលសេឡង់ គឺ​ផ្កា Montueka hops ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ផលិត​ស្រា Smiling Evil Pale Ale ដែល​ផ្តល់​រសជាតិ​ក្រអូប​ឈ្ងុយឆ្ងាញ់​»​។

លោក Cannon បន្តថា​យើង​ស្វែងរក​គ្រឿងផ្សំ​ដែល​មាន​គុណភាព​ល្អ​បំផុត​សម្រាប់​ផលិត​ស្រាបៀរ​ឲ្យ​មាន​គុណភាព​ខ្ពស់​។

លោក Elliot Grace នាយក​ផ្នែក​លក់​ និង​ទីផ្សារ​របស់​ក្រុមហ៊ុន Stone Head ថ្លែងថា ទស្សនវិជ្ជា​របស់​ក្រុមហ៊ុន​គឺ​ចាត់ទុក​អតិថិជន​ជា​ «​ដៃគូ​» ​ជាជាង​អតិថិជន​។

«​សេវាកម្ម​អតិថិជន​គឺជា​គន្លឹះ​សំខាន់​សម្រាប់​យើង​។ មិនមែន​ត្រឹមតែ​សម្រាប់​អ្នកប្រើប្រាស់​ចុងក្រោយ​ដែល​ទិញ​ដោយផ្ទាល់​តាមរយៈ​គេហទំព័រ​របស់​យើង​ជាមួយ​ការដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​នៅក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏មាន​ដៃគូ​លក់រាយ​ផងដែរ​។

លោក Grace បាន​ពន្យល់ថា​៖ «​យើង​ចង់បាន​ទំនាក់ទំនង​ជាមួយ​ដៃគូ​ទាំងអស់ ដូច្នេះ​យើង​អាច​ជួយ​អាជីវកម្ម​របស់​ពួកគេ​ឱ្យ​រីកចម្រើន​។ យើង​ពិតជា​ជឿជាក់​ថា​វា​ចាំបាច់​ក្នុង​ការធ្វើការ​រួមគ្នា ដើម្បី​ទទួល​បាន​ជោគជ័យ​» ​ដោយ​ទទួលបាន​ពានរង្វាន់​ជាច្រើន​ក្នុង​នោះ​មាន​ពានរង្វាន់ World''s Best Beer 2017 នៅក្នុង​កម្មវិធី​ World Beer Awards ក្នុង​ទីក្រុង​ឡុងដ៍​សម្រាប់​ស្រាបៀរ The Dark Side Stout របស់ខ្លួន លោក Cannon ថ្លែងថា ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​គឺ​ផ្តោតលើ​គុណភាព​ដែល​ឆ្លុះបញ្ចាំង​នៅក្នុង​បាវចនា​របស់​ខ្លួន​គឺ «​រឿង​អស្ចារ្យ​ត្រូវការ​ពេលវេលា​»​។

«​គុណភាព​ការងារ​ធ្វើ​ដោយ​ដៃ​គឺ​ត្រូវការ​ពេលវេលា​។ អ្វីដែល​ត្រូវ​ផលិត​គឺ​មិនអាច​ប្រញាប់ប្រញាល់​បានទេ​។ ប្រសិនបើ​អ្នកមាន​ការប្តេជ្ញា​ដូច​យើង​នោះ​នឹង​ផលិត​បាន​ស្រាបៀរ​ដែល​ល្អ​បំផុត​ទាំង​រូបមន្ត​ និង​បច្ចេកទេស​»​។

លោក Cannon ថ្លែង​ថា រាល់​ស្រាបៀរ​នៅក្នុង​ដប និង​កែវ​ត្រូវតែ​មានគុណ​ភាពល្អ​ដើម្បី​ផ្តល់​ដល់​អតិថិជន ហើយ​សហគមន៍ craft beer ទាំងមូល​បាន​ប្រកាន់ខ្ជាប់​នូវ​គុណតម្លៃ​នៃ​គុណភាព​»៕