
Urban Village ត្រូវបានដាក់បញ្ចូលលក្ខណពិសេស និងទំនើបៗជាច្រើនជាមួយនឹងរបៀបរស់នៅលក្ខណៈសហគមន៍។ សហការី
Urban Village គឺជាគម្រោងអគារខុនដូដ៏ប្រណីតនៅក្នុងរាជធានីភ្នំពេញ។ បរិវេណខាងក្នុងខុនដូដ៏ទំនើបនេះ គឺជាគម្រោងអភិវឌ្ឍន៍ដ៏សម្បួរបែប និងស៊ីវិល័យបំផុតមួយនៅក្នុងប្រទេស កម្ពុជា។
Urban Village ត្រូវបានដាក់ បញ្ចូលលក្ខណពិសេស និងទំនើបៗជាច្រើនជាមួយនឹងរបៀបរស់នៅលក្ខណៈសហគមន៍ ដែលសមស្របបំផុតសម្រាប់ការរស់នៅប្រកបដោយភាពសុខដុមនៅក្នុងទីក្រុងភ្នំពេញ ហើយដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្រុមហ៊ុនទទួលបានពានរង្វាន់យ៉ាងច្រើនពីអ្នកជំនាញខាង ឧស្សាហកម្មមួយនេះ។
នៅក្នុងពិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាដែលរៀបចំឡើងដោយក្រុមហ៊ុនអចលនទ្រព្យ Asia Property Guru ដែលមានមូលដ្ឋាននៅប្រទេស សិង្ហបុរី កាលពីខែឧសភា កន្លងទៅ Urban Village គឺជាគម្រោងអគារខុនដូតែ ១ គត់ នៅក្នុងប្រទេស កម្ពុជា ដែលបានឈ្នះពានរង្វាន់រហូតដល់ទៅ ៥ ក្នុងពេលនោះ បើទោះបីជាមានការប្រកួតប្រជែងខ្លាំងយ៉ាងណាក៏ដោយ។
ពានរង្វាន់ទាំង ៥ នោះរួមមាន ពានរង្វាន់ The Best Condo Development (Cambodia) ពានរង្វាន់ The Best Condo Development (Phnom Penh) ពានរង្វាន់ Best Condo Landscape Architectural design ពានរង្វាន់ Best Condo Architectural Design និងពានរង្វាន់ Best Condo Interior Design។
ការទទួលបានពានរង្វាន់ទាំងនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការបង្កើតបរិយាកាសរស់នៅដ៏ប្រណីត និងរស់រវើកសម្រាប់ពលរដ្ឋកម្ពុជា។
លោក ស្រី Catherin Chan និងលោក Ben Li នាយកប្រតិបត្តិក្រុមហ៊ុន Urban Hub បានឲ្យកាសែតភ្នំពេញប៉ុស្តិ៍ដឹងថា៖ «យើងជាក្រុមហ៊ុនអន្តរជាតិ ផ្តោតសំខាន់ចំពោះអតិថិជនរបស់យើង និងចង់បង្កើតសហគមន៍ពិតប្រាកដ និងរស់រវើក។ នេះគឺជាចំណុចដ៏សំខាន់ ហើយប្រធានបទរបស់យើងគឺ រស់នៅ ធ្វើការ និងកម្សាន្ត»។

លោក Ben Li និងលោកស្រី Catherin Chan ៖ យើងចង់បង្កើតបរិយាកាសមួយ ជាកន្លែងដែលមនុស្សអាចធ្វើការ កម្សាន្ត និងច្នៃប្រឌិត។សហការី
បេសកកម្មរបស់ក្រុមហ៊ុន គឺមានលក្ខណៈខុសប្លែកពីក្រុមហ៊ុនអភិវឌ្ឍន៍ដទៃនៅក្នុងទីក្រុងបន្តិច។ គម្រោងអភិវឌ្ឍអគារខុនដូ Urban Village គឺផ្តោតលើសហគមន៍ធំទូលាយ ដោយសារតែងវាមាន វិសាលភាពរហូតដល់ជាង ៧៦០ ០០០ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅចន្លោះមហាវិថីសម្តេច ហ៊ុន សែន និងផ្លូវជាតិ លេខ ២។ គម្រោងអគារខុនដូនេះគឺគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២០។
ដំណាក់កាលទី១ មានកម្ពស់ ២៣ ជាន់ ៤ អគារ ដែលមានអគារលំនៅឋានសរុបចំនួន ៨២៨ យូនីត នឹងមានទំហំចាប់ពី ៥០ រហូតដល់ជាង២០០ ម៉ែត្រការ៉េ។ ចាប់ពីជាន់ទី១ រហូតដល់ជាន់ទី៣ គឺជាផ្សារទំនើប និងកន្លែងកម្សាន្ត។ ចំណែកឯអគារលំនៅឋានគឺចាប់ពីជាន់ទី៥ រហូតដល់ជាន់ទី២២។ ជាន់ទី២៣ គឺជាផ្ទះប្រភេទផេនហៅស៍ ចំនួន ៦ និងសួនច្បារ។ បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍ទាំងមូលកំពុងស្ថិតនៅក្រោមដំណាក់កាលទី១។
លោក Ben និង លោកស្រី Catherin បន្ថែមថា៖ «យើងសាងសង់លក់ ហើយយើងថែទាំអចលនទ្រព្យ។ យើងមានក្រុមជំនាញខាងជួល ដើម្បីគ្រប់គ្រងអចលនទ្រព្យនេះ។ ហើយយើង គឺជាក្រុមហ៊ុនអភិវឌ្ឍន៍តែ ១ គត់ ដែលមិនជួលតូបលក់រាយ គឺយើងគ្រប់គ្រងហាងទាំងនោះដោយខ្លួនឯង»។
លោក និងលោកស្រីឲ្យដឹងថា៖ «តម្លៃរបស់យើងគឺសមរម្យ ហើយតម្លៃរបស់យើងគឺផ្អែកលើទីតាំង។ យើងបានបង្កើតប្រព័ន្ធអេកូសម្រាប់ប្រជាជនរស់នៅក្នុងសហគមន៍ដ៏ពិតប្រាកដមួយ លើសពីនេះទៀត យើងមាន ៤៥ ភាគរយ គឺជាទីធ្លាបៃតង ក្នុងនោះរួមមានសួនច្បារ អាងហែលទឹក កន្លែងលេងសម្រាប់កុមារ និងទីធ្លាសម្រាប់សហគមន៍ដើរជាដើម»។
ប៉ុន្តែផ្នែកដ៏រំភើបបំផុតមួយ នៃគម្រោងនេះគឺរោងចក្រកាត់ដេរមួយដែលគេបោះបង់ចោល ត្រូវបានប្រែក្លាយទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតដ៏រស់រវើកដែលមានឈ្មោះថា The Factory ដែលមានទីតាំងស្ថិតនៅជាប់នឹងគម្រោងខុនដូនេះតែម្តង។

លោក និងលោកស្រី បានបន្ថែមថា៖ «វាជាមជ្ឈមណ្ឌលច្នៃប្រឌិតដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យើងបានផ្លាស់ប្តូរតំបន់ឧស្សាហកម្មនេះទៅជាកន្លែងសិល្បៈដែលមានភាពច្នៃប្រឌិត។
យើងចង់បង្កើតបរិយាកាសមួយជាកន្លែងដែលមនុស្សអាចធ្វើការ កម្សាន្ត និងច្នៃប្រឌិត។ ក្នុងនោះក៏មានវិចិត្រសាលសិល្បៈ បណ្ណាល័យកន្លែងហាត់ប្រាណ និងកន្លែងធ្វើការរួមគ្នាដ៏ធំ។ ចំពោះសាជីវកម្មអន្ដរជាតិធំៗមួយចំនួនដូចជាអង្គការ UNICEF, ក្រុមហ៊ុន H & M, Toyota និងធនាគារ Maybank ក៏បានរៀបចំកម្មវិធីរបស់ពួកគេនៅទីនេះដែរ»។
មជ្ឈមណ្ឌលច្នៃប្រឌិត The Factory មានដូចជា ការិយាល័យ សាលាមតេយ្យ ស្ទូឌីយោសិល្បៈ ហាងលក់រាយ មានកន្លែងលេងកីឡា និងអ្វីៗជាច្រើនទៀត។
នៅក្នុងនោះដែរ មានក្រុមហ៊ុនជិត ១០០ បានជួលទីតាំងនោះ ដែលមានដូចជា ក្រុមហ៊ុនសិក្សាទិន្នន័យ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត, ក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធី app ក្រុមហ៊ុនច្បាប់ ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ ក៏ដូចជាក្រុមហ៊ុនផ្សេងៗជាច្រើនទៀត៕