ភ្នំពេញ៖ ក្រ​សួង​សុខា​ភិ​បាល​ បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩​ ចំ​នួន​ ៤​ នាក់​បន្ថែម​ទៀត កាល​ពី​យប់​មិញ​ដែល​ធ្វើ​ឲ្យ​ចំ​នួន​អ្នក​ឆ្លង​សរុប​ទាំង​អស់​នៅ​កម្ពុជា​បាន​កើន​ឡើង​ដល់​ចំនួន​ ៩១​ នាក់​។ នេះបើ​តាម​សេចក្ដី​ប្រ​កាស​របស់​ក្រ​សួង​សុខា​ភិ​បាល​។​

បើ​តាម​សេច​ក្ដី​ប្រ​កាស​របស់​ក្រ​សួង​សុខា​ភិបាល​បាន​ឲ្យ​ដឹង​ថា ​លទ្ធ​ផល​ពី​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុ​ជានា​ថ្ងៃ​ទី​ ២៤ ខែ​ មីនា ឆ្នាំ​២០​២០ វេលា​ម៉ោង​ ១០ និង​ ៣០​ នាទី​​យប់​ បាន​បង្ហា​ញ​ថា សំ​ណាក​ពី​វិ​ទ្យាន​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ចំនួន ​៤ ​នាក់​ វិជ្ជ​មាន​កូវីដ​ ១៩​ ថ្មី​ទៀត​។ ក្នុង​ចំ​ណោម ​៤ នាក់​នោះ​ ​មាន​ជន​ជាតិ​អង់​គ្លេស ​២​ នាក់​ និង​ជន​ជាតិ​អា​មេ​រិកាំង ​​២​ នាក់។

ក្រ​សួង​សុខា​ភិ​បាល​ក៏បាន​ប​ញ្ជាក់​ថា ជន​ជាតិ​អង់​គ្លេស​ និង​ជន​ជាតិ​អា​មេ​រិកាំង​ទាំង ​៤​​ នាក់នេះ​​ ជា​អ្នក​ដែល​នៅ​ក្នុង​ចំ​ណោម​អ្នក​ដំ​ណើរ​តាម​នាវា​ Viking Cruise Journey ដែល​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ចំនួន ​១៤​ ថ្ងៃ​ ហើយ​ពួក​គេ​ត្រូវ​បាន​រក​ឃើ​ញ​ថា មាន​វីរុស​កូវីដ ​១៩​ នៅវេលា​យប់​ថ្ងៃទី​ ២៣ ខែ​ មីនា​ ឆ្នាំ ​២០​២០។ ពួក​គាត់​កំពុង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​កំ​ពង់​ចាម។​

ខាង​ក្រោម​នេះ​គឺជា​សេច​ក្ដី​ជូន​ដំ​ណឹង​របស់​ក្រ​សួង​សុខា​ភិ​បាល​៖