ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ កូវីដ ១៩ ចំនួន ១២ ករណី​ទៀត កាល​ពី​ថ្ងៃ​ទី​ ១៦ ដោយ ១១ ករណី​ ពាក់​ព័ន្ធ​នឹង​ខ្មែរ​អ៊ិស្លាម​ដែល​បាន​ត្រឡប់​ពី​ចូល​រួម​ពិធី​បែប​សាសនា នៅ​ប្រទេស ​ម៉ាឡេស៊ី ហើយ​មួយ​ករណី​ទៀត​ ពាក់​ព័ន្ធ​នឹង​បុរស​ជនជាតិ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស ​ថៃ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​ទាំង ១២ ថ្មី​នេះ មាន ២ ករណី ​នៅខេត្ត បន្ទាយ​មានជ័យ ២ ករណី​ នៅ​រាជធានី​ភ្នំពេញ ២ ករណី​ នៅ​កំពង់​ឆ្នាំង ៤ ករណី ​នៅបាត់ដំបង ១ ករណី នៅ​ខេត្ត​កំពត និង​មួយ​ករណី​ទៀត​នៅ​ខេត្ត ត្បូងឃ្មុំ។

ក្រសួង​បាន​បញ្ជាក់​ថា៖ «បុរស​ជនជាតិ​អ៊ិស្លាម​ទាំង ១១ នាក់​ខាង​លើ​នេះ ជា​អ្នក​ក្នុង​ចំណោម​អ្នក​ដែល​បាន​វិល​ត្រឡប់​មក​ពី​ការ​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស ម៉ាឡេស៊ី សរុប ៧៩ នាក់»៕

វីដេអូ៖