ការទទួល​បាន​យោបល់ និង ជំនួយ​ត្រឹមត្រូវ​មាន​ភាព​ងាយស្រួល​ជាមួយ​នឹង​ការយក​ក្រុមហ៊ុន ស៊ីភីខេមបូឌា ធ្វើ​ជា​ដៃគូ​អាជីវកម្ម

ប្រទេស​កម្ពុជា​មាន​អាកាសធាតុ​ត្រូពិក ក្តៅ ហើយ សើម ។ តាម​មធ្យោបាយ​ជាច្រើន​កម្ពុជា​មាន​ភាពស័ក្តិសម​យ៉ាង​ខ្លាំង​ក្នុង​ការបង្កបង្កើន​​ផល​កសិកម្ម​រាប់​ចាប់ពី​ដាំដុះ​រហូត​ដល់​ចិញ្ចឹម​សត្វ ។

ប៉ុន្តែ​លក្ខខណ្ឌ​ដូចគ្នា​ទាំង​នោះ​ក៏​មាន​លក្ខណៈ​អំណោយផល​ផង​ដែរ សម្រាប់​ការបង្ក​កំណើត​មេរោគ​បាក់តេរី និង វីរុស​ដែល​អាច​ពន្លឿន​ការរីក​រាលដាល​ជំងឺ ហើយ​ជួនកាល​អាច​ឲ្យ​ចម្លង​ពី​សត្វ​ទៅ​មនុស្ស​ផង​ដែរ​។

ជាទូទៅ​ជំងឺ​សត្វ​មិន​ខុស​ពី​ជំងឺ​មនុស្ស​ប៉ុន្មាន​ទេ។ ជំងឺ​ទាំង​នោះ​ឆ្លង​ដូចជា ភ្លើង​ឆេះ​ព្រៃ​ដូច្នេះ​ដែរ ។ ឧទាហរណ៍ ជំងឺ​ផ្កាសាយ​បក្សី​បាន​បង្ក​ការខាតបង់​ប្រាក់​ចំណេញ​ច្រើន​ក្នុង​អាជីវកម្ម​ផលិតកម្ម​សត្វ​ក្នុង​ប្រទេស​ជាច្រើន ហើយ​រីករាលដល់​នៅ​ទូទាំង​ពិភពលោក​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន បន្ទាប់ពី​វីរុស H5N1 បាន​ឆ្លង​ពី​សត្វ​មាន់​ស្រុក ទៅ​កាន់​មនុស្ស និង​ឆ្លង​រីករាលដាល​តាម​អ្នក​ធ្វើ​ដំណើរ​នៅ​ទូទាំង​ពិភពលោក ។

ទោះ​ជា​យ៉ាង​ណា​ហានិភ័យ​ទាំង​នេះ​អាច​ត្រូវ​បាន​កាត់បន្ថយ​ឲ្យ​ដល់​កម្រិត​អប្បបរមា​បាន​តាមរយៈ​ការ​បង្កាត់​ពូជ​មាន់​ត្រឹមត្រូវ និង បច្ចេកទេស​គ្រប់គ្រង​កសិដ្ឋាន​សមស្រប ។ នេះ​បើ​យោង​តាម​លោកបណ្ឌិត Kriangsak Laosakul ជា​បសុពេទ្យ​នៅ​នាយកដ្ឋាន​សុខភាព​សត្វ​របស់​ក្រុមហ៊ុន ស៊ីភីខេមបូឌា ។

លោក​បាន​ថ្លែង​ថា៖ « រាល់​កសិករ​ទាំងអស់​អាច​ត្រូវ​បាន​អប់រំ​អំពី​វិធី​បង្ការ​​ និង​ការអនុវត្ត​បែប​ទំនើប បើយោង​ទៅ​តាម​​នីតិវិធី​បច្ចេកទេស​ដែល​បាន​ផ្តល់​ដោយ​​ក្រុមហ៊ុន ស៊ីភី ដែល​រួមទាំង​របៀប​ចិញ្ចឹម​​មាន់​ផង​ដែរ »។

កសិករ​ដែល​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ ស៊ីភីខេមបូឌា ទទួល​បាន​ជំនួយ​ពី​ក្រុម​អ្នក​ជំនាញ​សត្វពាហនៈ​។ ក្រុមហ៊ុន​បាន​អនុវត្ត​នីតិវិធី​ប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែល​ធានា​បាន​ថា​សត្វ​ធំ​លូតលាស់​ដោយ​សុខភាព​ល្អ​ហើយ​កសិករ​ទទួល​បាន​ផលប្រយោជន៍ ។

ក្រុមហ៊ុន ស៊ីភី មាន​ជំនាញ​ខាង​បង្កាត់ពូជ​សត្វ និង​អភិវឌ្ឍ​សត្វពាហនៈ​យ៉ាង​ល្អ​ឥតខ្ចោះ ដើម្បី​ចិញ្ចឹម​ក្នុង​បរិយាកាស​ត្រូពិក​របស់​កម្ពុជា ។​ជំនាញ​នេះ​រួម​មាន​របៀប​ជ្រើសរើស​ពូជ​ដែល​មាន​កំណើន​ទម្ងន់​ជា​មធ្យម​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​ (ADG), អនុបាត​បំប្លែង​ចំណី​ទាប​បំផុត (FCR) និង មាន់​ដែល​ធន់​នឹង​ជំងឺ​ប្រសើរ​បំផុត ។

នាពេល​បច្ចុប្បន្ន​មាន់​ក្នុង​ស្រុក ឬ “មាន់​ពីរ​សាសន៍​” ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​តម្រូវការ​ខ្ពស់​ហើយ​ក្រុមហ៊ុន ស៊ីភី បាន​បង្កើត​ពូជ​មាន់​ក្នុង​ស្រុក​នេះ ប្រកប​ដោយ​សុខភាព​ល្អ​ដែល​មាន​រសជាតិ​ឆ្ងាញ់​សម្រាប់​ម្ហូបខ្មែរ​។ មាន់​ក្នុង​ស្រុក​របស់​ក្រុមហ៊ុន ស៊ីភី ជា​ធម្មតា​ចំណាយពេល ៦៥ ថ្ងៃ​ដើម្បី​ទទួល​បាន​ទម្ងន់ ១,២ គីឡូក្រាម​នៅពេល​ដែល​សម្លាប់​យក​សាច់ ។ បើទោះ​ជា​មាន់​ពូជ​នេះ​មិន​សូវ​សម្បូរ​សាច់​ក្តី​ក៏​មាន់​នេះ​មាន​រសជាតិ​ឆ្ងាញ់​ដែរ​។

ប៉ុន្តែ​ការក្លាយ​ខ្លួន​ជា​កសិករ​ជោគជ័យ​មិនមែន​គ្រាន់តែ​ជា​ការចាប់ផ្តើម​ជាមួយ​នឹង​ពូជ​ដែល​ត្រឹមត្រូវ​នោះ​ទេ​។ ការដឹង​អំពី​របៀប​ធ្វើ​រោង​ដែល​សមស្រប និង ការផ្តល់​ចំណី​ដល់​សត្វ​របស់​អ្នកមាន​សារៈសំខាន់។

ក្រុមហ៊ុន ស៊ីភីខេមបូឌា មាន​ផ្តល់​ជំនួយ​ផ្នែក​បច្ចេកទេស​ដល់​កសិករ​ដើម្បី​ផ្តល់​ព័ត៌មាន​លម្អិត​ដ៏ប្រសើរ​បំផុត​សម្រាប់​ការ​ធ្វើ​ទ្រុង និង​រោង​ព្រម​ទាំង​ផ្តល់​ក្រុមការងារ​ជំនាញ​ចិញ្ចឹម​សត្វ​ដើម្បី​យក​ចិត្ត​ទុកដាក់​លើ​តម្រូវការ​​សុខភាព​របស់​សត្វ​ដូចជា ថ្នាំ និង កម្មវិធី​វ៉ាក់សាំង​ជាដើម​។

“ ក្រុមហ៊ុន ស៊ីភី រីករាយ​នឹង​ការ​ផ្តល់​ជូន​ការប្រឹក្សា​ផ្នែក​បច្ចេកទេស​គ្រប់​ប្រភេទ​នៅ​ទីកន្លែង​ណា និង​ពេល​ណា​ក៏បាន ។ ពួកគេ​ក៏​ផ្តល់​ជំនួយ​ក្នុង​ការស្វែងរក​ដៃគូ​អាជីវកម្ម​ដែល​នឹង​ជួយ​ខាង​ផ្នែក​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ដែល​ស្វែងរក​ការចាប់ផ្តើម​អាជីវកម្ម​ចិញ្ចឹម​សត្វ ”៕