ភ្នំពេញៈ រយៈពេល​ប៉ុន្មាន​ឆ្នាំ​​ខាងមុខ​ទៀត​គ្រោះរាំងស្ងួត​ នៅ​​ផ្នែក​ជាច្រើន​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​នឹង​កើតឡើង​កាន់តែ​ញឹកញាប់​ និង​កាន់តែ​ធ្ងន់ធ្ងរ​ជាង​ពេលបច្ចុប្បន្នដែល​ទាម​ទារ​ឲ្យ​មាន​ការ​ប​ង្កើ​ន​សមត្ថភាព​ដើម្បី​ទប់​ទល់​​គ្រោះ​មហន្ត​-រាយ​ដែល​កើត​ឡើង​ពី​គ្រោះ​រាំង​ស្ងួត​នេះ​។​ នេះ​បើតាម​ការ​សិក្សា​រួមគ្នា​ថ្មី​មួយ​របស់​ ESCAP និង​អាស៊ាន។

​គណៈកម្មការ​សង្គម​ និង​សេដ្ឋកិច្ច​អង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ (ESCAP) នៅ​​ក្នុង​កិច្ចប្រជុំ​លើក​ទី៣៤ របស់​គណៈ​កម្មាធិការ​គ្រប់​គ្រង​គ្រោះមហន្តរាយ​អាស៊ាន​ នៅ​ថ្ងៃទី​ ២៤ ខែ មេសា​ ម្សិល​មិញ​ បាន​​បញ្ចេញ​​របាយ​ការណ៍​សិក្សាស្ដីពី​ការ ត្រៀមខ្លួន​ សម្រាប់​គ្រោះរាំងស្ងួត​ នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខនេះ និង​ការបង្កើន​សមត្ថភាព​ដោះ ស្រាយ​​ឱ្យបាន​ឆាប់​ ចំពោះ​បញ្ហា​គ្រោះរាំងស្ងួត​ នៅ​អាស៊ី​អាគ្នេយ៍ គឺ​បានផ្ដល់​ការវិភាគ​យ៉ាង​ច្បាស់​លាស់​ស្ដីពី​ហា​និភ័យ​សំខាន់ៗ នៅ​ក្នុង​តំបន់។

ការចេញ​​ផ្សាយ​ការសិក្សា​ថ្មី​នេះ គឺ​ធ្វើ​ឡើង​ ដើម្បី​ទប់​ទល់​​ទៅនឹង​ស្ថាន​ភាព​គ្រោះរាំងស្ងួត​ដែល​កំពុង​កើត​ឡើងនៅ​ស្ទើរ​គ្រប់​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ាន ខណៈ​ផល​ប៉ះពាល់​ដ៏​ខ្លាំង​ខាង​សេដ្ឋ​កិច្ច​ និង​សង្គម ​កំពុង​កើត​មាន​រួចទៅ​ហើ​យ ​នៅ​ក្នុង​ប្រទេស​ កម្ពុជា ហ្វីលីព​ន ថៃ និង​ប្រទេស​ វៀតណាម។

បើ​យោងតាម​របាយការណ៍​ពី​ការសិក្សា ផលប៉ះពាល់​កើត​ឡើង​ពី​គ្រោះមហន្តរាយ​ក្នុង​តំប​ន់ នឹង​ធ្វើឱ្យ​ពលរដ្ឋ​ក្រីក្រ​ត្រូវ​ប្រឈម​ការលំបាក​ក៏​អាក្រ​ក់​​បំផុត បង្កើតឱ្យមាន​ភាពមិន​ស្មើគ្នា ការធ្វើឱ្យ​ដីស្រែ​គ្មាន​ជីជាតិ ហើយ​បង្កើន​ឱ្យមាន​ជម្លោះ​អំពើ​ហិង្សា​ ដែល​អាច​កើតឡើង។

ជាពិសេស គ្រោះ​រាំងស្ងួត​ ក៏​អាចធ្វើឱ្យ​ទទួលរង​ការខូចខាត ​នៅក្នុង​ប្រទេស​មួយចំនួន ដែល​មាន​​ពល​រដ្ឋ​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ សម្រាប់​ការងារ​ដ៏​សំខាន់ដូច​ជា​នៅ​ប្រទេស​ឡាវ​ មាន ៦១% វៀត​ណាម​មាន ៤១% ឥណ្ឌូនេស៊ី​ ៣១% កម្ពុ​ជាមាន ២៧​% និង​ហ្វីលីពីន​ ២៦%។

ក្នុង​រយៈពេល ៣០ ឆ្នាំ​មកនេះ គ្រោះរាំងស្ងួត​បានធ្វើឱ្យ​ប៉ះពា​ល់​ដល់​មនុស្ស​ប្រហែល ៦៦ លាន​​នាក់​នៅក្នុង​តំបន់ហើយ​ដោ​យសារ​គ្រោះរាំងស្ងួត​មិន​ត្រូវគេ​រាយការណ៍​ និង​តាមដាន​ឱ្យ​បា​ន​ញឹក​ញាប់ ដូច្នេះ​ផល​ប៉ះពាល់​នៅក្នុង​តំបន់​គឺមាន​កើត​ឡើង​ហួស​ពី​ការ​ស្មាន​ទុក។

ការសិក្សា​ព្យាករថា ទៅ​ថ្ងៃ​អនាគ​ត ផលប៉ះពាល់​នឹង​អាច​អាក្រក់​កាន់តែខ្លាំង។ តំប​ន់​ជា​ច្រើន​បន្ថែមទៀត ប្រហែ​​ល​ត្រូវ​ជួបប្រទះ​បញ្ហា​កាន់​ខ្លាំង ​ដោយ​សារ​ផល​លំបាក​ធ្ងន់ធ្ងរ។

លោកស្រី Armida Alisjahbana លេខាធិការ​ប្រតិបត្តិ​ នៃ​គណៈកម្មការ​សេដ្ឋកិច្ច​ និង​សង្គម​របស់ អ.ស.ប ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ បាន​លើ​ក​ឡើង​ថា៖ «ការរាំងស្ងួត​បន្ថែម​ គឺ​មិន អាច​គេចផុត​ឡើយ ប៉ុន្តែ​ការទទួល​រង​ទុក្ខ​បន្ថែម​ពី​គ្រោះរាំង​ស្ងួ​តគឺអាច​ចៀស​រួច។ ការ​អន្តរា​គមន៍​ទាន់ពេល អាច​កាត់​បន្ថយ​ការប៉ះពាល់​ពី​គ្រោះ​រាំង​​​​ស្ងួត ការពារ​សហគមន៍​ក្រីក្រ និង​ជំរុញ​ឱ្យ​សហគមន៍​ឱ្យ​កាន់​តែមាន​សុខុដុម​រមនា»។

ការសិក្សា​ដដែល​បន្តថា ការ​ត្រៀមខ្លួន​ ដើម្បី​ទប់ទល់​គ្រោះ​រាំងស្ងួត គឺមាន​កិច្ច​អន្តរាគម​ន៍​ជា​អាទិភាព​ចំនួន៣ ដូចជា​ការពង្រឹង​ការវាយតម្លៃ​ហានិភ័យ​គ្រោះរាំងស្ងួត​ និង​ការ​ព្រមា​​​​ន​ឱ្យបាន​ទុកជាមុន ការ​បង្កើន​សម្ភារហិរញ្ញវត្ថុ​សម្រា​ប់​ដោះស្រាយ​ហានិភ័យ​ដែល​អាច​ធានា​ដល់​សហគមន៍​អាច​ប្រឆាំង​គ្រោះរាំងស្ងួត​តាំងពី​ពេល​ចាប់ផ្ដើម​កើត​រហូត​ដល់​ពេល​បញ្ច​ប់ និង​ការពង្រឹង​សមត្ថភាពរ​បស់​មនុស្ស​ ដើម្បី​បន្សាំ​ខ្លួន​នឹង​គ្រោះ​​រាំងស្ងួត។

លោក កែវ វី អ្នក​​នាំពាក្យ​គណៈកម្មាធិការ​​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ​បាន​​ថ្លែង​ថា សម្រាប់​ប្រទេស​កម្ពុជាគ្រោះ​​រាំងស្ងួត​តែង​ធ្វើឱ្យប៉ះពាល់​ដូច​ជា​ការខ្វះខាត​ទឹក​ប្រើប្រាស់ ការ​​បង្កបង្កើនផល និង​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ។

លោក កែវ វី បាន​ថ្លែង​​បន្តថា វិធានការ​ ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះរាំង​ស្ងួ​ត​​​របស់​រដ្ឋាភិបាល ​រយៈពេល​ប៉ុន្មា​ន​អាណ​ត្តិ​​​កន្លង​មក​នេះ គឺ​ផ្ដោតលើ​ការ​សាងសង់​ប្រព័ន្ធ​ធារា​សាស្ដ្រ​ ឱ្យបាន​គ្រប់​ទីកន្លែង បង្កើត​ឱ្យ​មាន​អាង​ស្ដុក​ទឹកនិង​ការ​សាង​សង់​ទំនប់​ដើម្បី​ទប់​ទឹក​ទុក សម្រា​​ប់​​កាត់បន្ថយ​ការខ្វះខាត​ទឹក​ក្នុង​​ការស្រោចស្រព​ដំណាំ​និង​ការប្រើប្រាស់​របស់​ពលរដ្ឋ។

ចំណែក​វិស័យ​សុខាភិបាល​វិញ ត្រូវបាន​លោក កែវ វី លើក​ឡើង​ថា៖ «យើង​ចាប់ផ្ដើម​ពង្រឹ​ង​​​ការងារ​សុខាភិបាល​របស់​យើង​ជា​បន្តបន្ទាប់​ហើយ ដូចជា​ព​ង្រីក​​មណ្ឌល​សុខភាព មន្ទីរពេទ្យ​នានា ដូច​ឃើញ​នៅតាម​បណ្ដា​ទីជនបទ​ហើយ ដោយសារ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​អាកា​ស​ធាតុ ដែល​ទាំង​ខ្យល់ព្យុះ មាន​ទាំង​រាំងស្ងួត ធ្វើ​យ៉ាង​ម៉េច​ ដើម្បីឱ្យ​មណ្ឌល​សុខភាព​ហ្នឹង​នៅ​ជិត​ផ្ដល់​ការព្យាបាល​ជូន​ប្រជា​ពលរដ្ឋ ពេលដែល​គាត់​គ្មាន​លទ្ធភាព​ធ្វើដំណើរ​ទៅ​ទី​ឆ្ងាយ​បាន»។

លោក ហ៊ាន វណ្ណ​ហន រដ្ឋ​លេ​ខា​​​ធិការ​ក្រសួង​កសិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​លើ​ក​ឡើង​ដែរ​ថារយៈពេល​ចុង​ក្រោ​យ​​នេះ គ្រោះ​រាំង​ស្ងួត​ តែង​ធ្វើឱ្យ​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម​ដំបូង​គេ ប៉ុន្តែ​លោក​ថា ផលប៉ះ​​ពាល់​ទាំងនេះ បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​ កាន់តែ​ប្រឹង​ប្រែង តាមរយៈ​សកម្ម​ភាពជា​ច្រើន ក្នុងនោះ​មានដូចជា បណ្តុះ​គ្រាប់​​ពូជ​ប្រ​ភេទថ្មីៗ ដើម្បីឱ្យ​កសិករ​យកទៅ​ដាំ​ហើយ​អាច​ធន់​ទ្រាំ​នឹង​គ្រោះរាំងស្ងួត រួមទាំ​ង​​គ្រោះ​ទឹក​ជំនន់​ជន់​លិច​ផងដែរ។

លោក​ថា៖ «អ៊ីចឹង! ពូជ​ស្រូវ​ឬក៏​ដូច​ជា​ពូជ​ដំណាំ គឺ​យើង​ធ្វើ​ម៉េច​ឱ្យ​ធន់​ទ្រាំ ជាមួយ​តំបន់​​ដែល​តែង​ជួបប្រទះ​ញឹក​ញាប់​នូវ​គ្រោះ​រាំងស្ងួត ហើយ​តំបន់​ដែលមាន​ស្ថានភាព​តែង​ជួប​ទឹក​​ជំនន់​​ជន់​លិច គឺ​យើង​យក​ពូជ​ណា​ដែល​អាច​លិច​យូរ ដូច​ថា នៅ​ក្នុង​រយៈពេល​ ១ ​អាទិត្យ​ខូច ហើយ​ពូជ​មួយ​ទៀត ដែល​យើង​កំពុង​ស្រាវ​ជ្រាវ គឺ​វា​អាច​ដល់​ ២ ​អាទិត្យ​បាន​ខូច​អ៊ីចឹង​ទៅ»៕