ភ្នំពេញ៖ ក្រសួងសុខាភិបាល កាលពីព្រឹកមិញ បានប្រកាសរកឃើញ ករណីវិជ្ជមានជំងឺកូវីដ ១៩ ចំនួន ៤៤ នាក់បន្ថែមទៀត ដោយក្នុងនោះករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួន ៤០ នាក់ និង ៤ នាក់ទៀតជាអ្នកដំណើរចូលមកប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញកាលពីព្រឹកថ្ងៃទី ២៦ កុម្ភៈនេះ បានឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩ សរុបទាំងអស់ទូទាំងប្រទេសកម្ពុជា មានចំនួន ៧៤១ នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយ ៤៧៧ នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ២៦២ នាក់។
ជាមួយគ្នានេះដែរ ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍ និងទប់ស្កាត់ការប្រមូលផ្តុំនានា គណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមនៅកម្ពុជា បានសម្រេចផ្អាកការជួបជុំតាមបែបសាសនាអ៊ិស្លាមនៅទីតាំងមួយចំនួនផងដែរ។
គណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមនៅកម្ពុជា លោក សុះ កំរ៉ី បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី២៥ ខែកុម្ភៈ ដោយសម្រេចផ្អាកកម្មវិធីជួបជុំបែបសាសនាអ៊ិស្លាមរៀងរាល់ថ្ងៃសុក្រចាប់ពីថ្ងៃជូនដំណឹងនេះទៅ៕
វីដេអូ៖