ភ្នំពេញៈ​ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានណែនាំ​ឲ្យ​ក្រុមហ៊ុន​បម្រើសេវា​អ៊ីន​ធឺ​ណិ​តពង្រឹងគុណភាព​សេវា​របស់ខ្លួន ដើម្បី​ឆ្លើយតប​នឹង​ចំនួន​អ្នក​ប្រើ​កាន់តែច្រើន ក្នុងអំឡុងពេល​មាន​វិបត្តិ​កូ​វីដ ១៩។

សេចក្តីណែនាំ​របស់​ក្រសួង​ប្រៃសណីយ៍បានដឹង​យ៉ាង​ដូច្នេះ​ថា ចាប់តាំងពី​មាន​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មក​ទំហំ​នៃ​ការប្រើប្រាស់​សេវា​អ៊ីន​ធឺ​ណិ​ត កាន់តែ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់។

ក្នុងន័យនេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ធ្វើការ​ណែនាំ​ដល់​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរ​ស័ព្ទ​ចល័ត និង​ប្រតិបត្តិ​ករ​ផ្តល់​សេវា​អ៊ីន​ធឺ​ណិ​ត (ISP) ទាំងអស់ត្រូវ​ពង្រឹងគុណភាព​សេវា​ទូរគមនាគមន៍​របស់​ខ្លួន ដើម្បី​សម្រួល​ដល់​ការប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់ចៀសវាង​ភាពរអាក់រអួលក្នុង​ទំនាក់ទំនង​សង្គម ការសិក្សា និង​ការបំពេញ​ការងារ​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អន​ឡាញ ( Online ) ជាដើម៕