កោះ​កុងៈសហគមន៍​ជាង​ ៣០ នាក់​កំពុងតែ​ប្រមូលផ្តុំ​គ្នា​នៅមុខ​តុលាការ​ខេត្តកោះកុង ដើម្បី​ទាមទារ​រក​យុត្តិធម៌​ឲ្យ​អតីត​សកម្មជន​មាតា​ធម្មជាតិ ២ នាក់ ដែល​កំពុងតែ​ត្រូវបាន​​ជម្រះ​​ក្តី​រឿង​ថត​កប៉ាល់​ខ្សាច់​របស់​ក្រុមហ៊ុន​ លី​ យ៉ុង​ផាត់ ​កាល​ពី​​ខែកញ្ញា​ កន្លងមក។

ប្រជាពលរដ្ឋ​ទាំងនោះ​មកពី​សហគមន៍​ផ្សេងគ្នា ដូច​សហគមន៍​ព្រែក​ខ្សាច់ ក្នុងស្រុក​គិរីសាគរ, សហគមន៍​ឃុំ​ជីខ​លើ-ក្រោម ស្រុកស្រែ​អំបិល និង​ខ្លះ​មកពី​ភ្នំពេញ​ជាដើម។

លោកស្រី ​ព្រាប រដ្ឋា​ មកពី​សហគមន៍​ព្រែក​ខ្សាច់​បាន​ថ្លែងថា៖​ «យើង​ទាមទារ​ឲ្យ​តុលា​ការផ្តល់​ភាពយុត្តិធម៌​ឲ្យ​វណ្ណៈ និង​គុណ​ឌី ព្រោះ​អី២នាក់​គាត់​អត់​មាន​បញ្ហា​អី​ត្រូវ​ចោទ និង​ចាប់​ដាក់ពន្ធនាគារ​ទេ គឺ​អត់​មាន​ហេតុ​ផល​ទេ តែ​ខាង​តុលាការ​បែរជា​ចាប​ដាក់ពន្ធនាគារ​ដោយ​អយុត្តិធម៌​អ​ញ្ជឹ​ង»។

លោកស្រី​សង្ឃឹមថា តុលាការ​នឹង​ផ្តល់​យុត្តិធម៌ និង​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

សកម្មជន​ ហ៊ុន វណ្ណៈ​ អាយុ ៣៥ ឆ្នាំ និង​ ឌឹ​ម គុណ​ឌី ​អាយុ ២១ ឆ្នាំ ​ត្រូវបាន​តុលាការ​ធ្វើការ​ចោទប្រកាន់​ពី​បទ ​«ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ» និង​ ត្រូវ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកោះកុង​ចាប់តាំងពី​ខែកញ្ញា ​ឆ្នាំ ២០១៧ មក។

កាលពី​វេលា​ម៉ោង​ប្រមាណ​ជា ៩ ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ​នេះ សកម្មជន​ទាំងពីរ​នាក់​ត្រូវ​នាំទៅ​តុលាការខេត្ត ដើ​ម្បី​បើក​សាវ​នា​ការដែល​មានការ​ចូលរួម​សង្កេត​ការ​ពី​តំណាង​អង្គការ​សហ​ប្រជា​តិ អង្គការ​លីកាដូ អាដ​ហុក​​និង​គ្រួសារ​ពួកគេ​ជាដើម។

សូមរង់ចាំាំអានព័ត៌មានពិស្តារ