
មន្ត្រីសុខាភិបាលណែនាំលោកគ្រូអ្នកគ្រូ មុនពេលចាក់វ៉ាក់សាំង នៅក្នុងសាលាបាក់ទូក កាលពីម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៩ នាក់បន្ថែមទៀតដែលក្នុងនោះអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មាន ៦៨ នាក់និងអ្នកដំណើរមកពីបរទេស ១ នាក់ ខណៈអ្នកជាសះស្បើយ ១៦ នាក់និងអ្នកស្លាប់ ១៦ នាក់។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃសុក្រទី ២ ខែមេសា ឆ្នាំ ២០២១ នេះបន្តថា ក្នុងចំណោមអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈមានអ្នកនៅភ្នំពេញចំនួន ២៣ នាក់ ខេត្តស្វាយរៀង ២៨ នាក់ កណ្តាល ១៣ នាក់និងខេត្តព្រះសីហនុចំនួន ៤ នាក់។
រីឯអ្នកដំណើរបរទេសមានវិជ្ជមានកូវីដ១៩ មានជនជាតិឥណ្ឌូនេស៊ី អាយុ ៣៤ ឆ្នាំ មានអាសយដ្ឋាននៅខេត្តព្រះសីហនុ ដែលធ្វើដំណើរពីប្រទេស ឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេស សិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១។
គិតត្រឹមថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១នេះ កម្ពុជាមានអ្នកឆ្លងកូវីដ សរុបចំនួន ២ ៥៤៦ នាក់អ្នកជាសះស្បើយ ១ ២៥៦ នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ១ ២៧០ នាក់និងអ្នកស្លាប់ចំនួន ១៦ នាក់៕