ដើម្បី​ជា​ការ​គាំទ្រ​ដល់​យុទ្ធនាការ​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់ ធនាគារ​កម្ពុជា​សាធារណៈ បាន​ចាប់​ផ្តើម​ដាក់​ធុង​ប្រមូល​វិភាគទាន​នៅ​ការិយាល័យ​កណ្តាល​របស់​ខ្លួន ដើម្បី​ទទួល​ជំនួយ​ពី​បុគ្គលិក និង​សាធារណជន​ទូទៅ​។ នៅ​ក្នុង​ពិធី​ចាប់​ផ្តើម​ដ៏​ពិសេស​នេះ មាន​ការ​ចូលរួម​ពី​លោក Phan Ying Tong នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​ឥណ្ឌូចិន (​រូប​ទី​៣ ​រាប់​ពី​ស្តាំ​) និង​គណៈ​គ្រប់​គ្រង​ជាន់​ខ្ពស់​ដទៃ​ទៀត​ផង​ដែរ​៕