ដោយ​ការ​ប្តេជ្ញាចិត្ត​ចំពោះ​បេសកកម្ម​​របស់​ខ្លួន ដើម្បី​ជួយ​អ្នក​មាន​ទុក្ខលំបាក ធនាគារ ភ្នំពេញ ពាណិជ្ជ (PPCBank) បាន​បង្កើន​ជំនួយ​របស់​ខ្លួន​ទៅ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​តាមរយៈ​យុទ្ធនាការ​រៃអង្គាស​ប្រាក់​កាលពី​ខែ​មុន​។

លក្ខខណ្ឌ​អាកាសធាតុ​ដែល​កើតឡើង​​ដោយ​គ្មាន​ការព្រាង​ទុក​បាន​បំផ្លាញ​ផ្ទះ​​ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​កម្ពុជា និង​ជប៉ុន​ដែល​​បណ្តាល​ឲ្យ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ធ្លាក់​​ក្នុង​ស្ថានភាព​លំបាក​។

ធនាគារ ភ្នំពេញ ពាណិជ្ជ (PPCBank) ​បាន​ឆ្លៀត​យក​ពេលវេលា​ពី​ការងារ​អាជីវកម្ម​របស់​ខ្លួន​ដើម្បី​ចាប់ផ្តើម​ផ្តល់​ជំនួយ​​សប្បុរសធម៌​ជូន​ដល់​ជនរងគ្រោះ​ដែល​​កំពុង​តែ​ជួប​សោកនាដកម្ម​នាពេល​ថ្មីៗ​នេះ​។

នៅក្នុង​ប្រទេស ធនាគារ ភ្នំពេញ ពាណិជ្ជ​ (PPCBank) បាន​ប្រមែប្រមូល​ក្រុម​ការងារ​របស់​ខ្លួន​ដើម្បី​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នាពេល​ថ្មីៗ​នេះ ជាពិសេស​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កោះកុង ។

បន្ថែម​ទៅលើ​ឧប្បត្តិហេតុ​អាក្រក់​នេះ​​ការបាក់​ទំនប់​វារីអគ្គិសនី​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ​កាលពី​ល្ងាច​ថ្ងៃ​ទី​ ២២ ខែ​កក្កដា​បាន​បង្ក​ការលំបាក​បន្ថែម​ទៀត​ដល់​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា ​ជាពិសេស​គឺ​ខេត្ត​ស្ទឹងត្រែង​។

អ្នកភូមិ​រាប់​ពាន់នាក់​ត្រូវ​ចាកចេញ​ពី​ផ្ទះ និង​ត្រូវ​បង្ខំ​ឲ្យ​ទៅ​រស់​នៅក្នុង​ស្ថានភាព លំបាក​ដោយ​គ្មាន​ជម្រក ទឹកស្អាត និង ស្បៀងអាហារ​សមរម្យ​។ ​យោង​តាម​អាជ្ញាធរ​​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ស្រូវ និង​ដំណាំ​ផ្សេងៗ​ដូចជា​ពោត​ប្រហែល​ជា​ ៤០០០ ​ហិកតា​ត្រូវ​លិច​ក្នុង​ទឹកជំនន់​ដោយ​បង្ក​ការ​លំបាក​ដល់​កសិករ​នៅក្នុង​ការរស់រាន​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​។

ធនាគារ ភ្នំពេញ ពាណិជ្ជ (PPCBank) ​បាន​ផ្តួចផ្តើម​គម្រោង​រៃអង្គាស និង​បាន​​បរិច្ចាគ​ប្រាក់​ ៩ ០០០ ​ដុល្លារ​អាមេរិក ហើយ​​ក្នុង​រយៈពេល​ ១ ​សប្តាហ៍​ធនាគារ​អាច​​រៃអង្គាស​បាន​ប្រាក់​ចំនួន ​១ ៨៦៩,៦៦ ​ដុល្លារ​អាមេរិក​ដែល​បាន​មកពី​ការបរិច្ចាគ​​ដោយ​សប្បុរស​ពី​បុគ្គលិក និង​អតិថិជន​​របស់​ធនាគារ​ជាច្រើន​។

ថវិកា​ទាំងនោះ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​​ផ្គត់ផ្គង់​ទឹកស្អាត អង្ករ និង​ត្រីខកំប៉ុង​ដែល​ត្រូវ​បាន​បញ្ជូន​ភ្លាមៗ​ដោយ​ក្រុម​ការងារ​​របស់​ខ្លួន​ទៅកាន់​តំបន់​ទឹក​លិច​ចំនួន ២ កន្លែង​គឺ​នៅ​ក្នុង​ភូមិ​ភ្នំស្រួច​ក្នុង​ខេត្ត​កំពង់ស្ពឺ​ (​កាលពី​ថ្ងៃទី​ ២៤ ខែ​កក្កដា​) និង​ភូមិ​ស្រែ​​អំបិល​ក្នុង​ខេត្ត​កោះកុង​ (​កាលពី​ថ្ងៃទី​ ២៦ ខែ​កក្កដា​)​។

កិច្ចខិតខំ​ប្រឹងប្រែង​របស់​ធនាគារ​បាន​​ធ្វើ​ឲ្យ​ពលរដ្ឋ​ ៧៥០ ​គ្រួសារ​ដែល​រង​ផលប៉ះពាល់​នៅក្នុង​តំបន់​ទាំង​នោះ​សប្បាយ​រីករាយ​។

ធនាគារ​ភ្នំពេញ ពាណិជ្ជ (PPCBank) ​មិន​បញ្ចប់​កិច្ចការ​សង្គម​នៅក្នុង​ភូមិឋាន នៃ​ទឹកដី​កម្ពុជា​តែ​មួយ​គត់​នោះ​ទេ​។ ធនាគារ​​បាន​ចាប់ផ្តើម​ការ​រៃអង្គាសប្រាក់​ស្រដៀង​គ្នា​នេះ​ដែរ​ដោយ​បរិច្ចាគ ៥ ០០០ ​ដុល្លារ​ដល់​ជនរងគ្រោះ​ដែល​ទទួល​រង​ផលប៉ះពាល់​​ពី​គ្រោះមហន្តរាយ​នៅក្នុង​ប្រទេស​ជប៉ុន​។

កាលពី​ដើម​ខែ​កក្កដា​ភ្លៀង​ធ្លាក់​ខ្លាំង​​នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​បាន​បង្ក​​ឲ្យ​មាន​ការ​បាក់​ដី និង​ទឹកជំនន់​ដោយ​បាន​សម្លាប់​មនុស្ស​ជិត​ ២០០ ​នាក់​ដែល​នេះ​គឺជា​សោកនាដកម្ម​ស្លាប់​ដោយ​ទឹកជំនន់​មួយ​ក្នុង​ចំណោម​សោកនាដកម្ម​ជាច្រើន​នៅក្នុង​ទសវត្សរ៍​ថ្មីៗ​នេះ​។

ទំហំ​នៃ​គ្រោះមហន្តរាយ​គឺ​គ្រោះថ្នាក់​​រហូត​ដល់​ទៅ​ពលរដ្ឋ​ជាង​ ១,៦ ​លាន​នាក់​ត្រូវ​បញ្ជា​ឲ្យ​ជម្លៀស​ចេញពី​លំនៅឋាន​។

ការ​រៃអង្គាសប្រាក់​គឺ​ទទួល​បាន​ជោគជ័យ​ទាំង​ស្រុង​កាលពី​ថ្ងៃទី​ ២៥ ខែ​កក្កដា ហើយ​មួយ​ថ្ងៃ​ក្រោយ​មក​ទឹកប្រាក់​ចំនួន ៧០៧៨,៩៨ ​ដុល្លារ​អាមេរិក​ដែល​ត្រូវ​​បាន​រៃអង្គាស​ពី​ម្ចាស់​ជំនួយ​ត្រូវ​បាន​ផ្តល់​ជូន​កាកបាទក្រហម​ជប៉ុន​ដែល​កាកបាទ​ក្រហម​នេះ​គឺជា​អ្នក​ប្រតិបត្តិ​ការផ្តល់​​ជំនួយ​ជូន​ដល់​ជនរងគ្រោះ​ដោយសារ​​ទឹកជំនន់​។

ជាថ្មី​ម្តង​ទៀត​ជំនួយ​សប្បុរស​ពី​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប និស្សិត ​និង​សមាជិក​សាកលវិទ្យាល័យ​មេគង្គ​​កម្ពុជា ជនជាតិ​ជប៉ុន​ដែល​រស់នៅ​ក្នុង​​ប្រទេស​កម្ពុជា​បាន​បរិច្ចាគ​ដល់​យុទ្ធនាការ​​រៃអង្គាស​ប្រាក់​របស់​ធនាគារ ភ្នំពេញ ពាណិជ្ជ (PPCBank)​។

ទឹកប្រាក់​ប្រហែល​ជា​ ២ ០៧៨,៩៨ ​ដុល្លារ​អាមេរិក​ត្រូវ​បាន​បរិច្ចាគ​ដោយ​​ម្ចាស់​ជំនួយ​ជាង​ ៥០ ​នាក់​។

លើស​ពី​នេះ​ធនាគារ​បាន​ទទួល​​កម្រៃ​ពី​សេវា​ផ្ទេរប្រាក់​អន្តរជាតិ​ទៅ​​ប្រទេស​ជប៉ុន​ផង​ដែរ​។

ការ​មក​ផ្តល់​ជំនួយ​ក្រោយ​មាន​គ្រោះ​​មហន្តរាយ​ធម្មជាតិ​ទាំងនេះ​គឺជា​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​មួយ​ក្នុង​ចំណោម​ទំនាក់ទំនង​ជាច្រើន​របស់​ធនាគារ ភ្នំពេញ ពាណិជ្ជ (PPCBank) ​ជាមួយ​នឹង​​ពលរដ្ឋ​មូលដ្ឋាន​ដោយ​នឹក​ឃើញ​អំឡុង​ពេល​មាន​វិបត្តិ និង​ផ្តល់​ជំនួយ​ខ្លះ​ដល់​អ្នក​ដែល​កំពុង​តែ​មាន​ទុក្ខលំបាក​ទាំងនោះ​។

កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ទាំង​នេះ​​គឺ​ធ្វើ​ឡើង​បន្ថែម​ក្រៅពី​អាជីវកម្ម​របស់​​ធនាគារ គឺ​ដើម្បី​បម្រើ​មនុស្សធម៌​នៅពេល​ចាំបាច់​៕