ព្រះសីហនុ៖ មន្ត្រី​ជំនាញ​នគរបាល​ខេត្ត​ព្រះសីហនុ​គ្រោង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម ៣ នាក់​ ទៅ​សា​លាដំបូង​ខេត្តបន្ទាប់ពី​បាន​ឃាត់ខ្លួន​ពី​ថ្ងៃទី ៩ ខែកញ្ញា​ ពាក់ព័ន្ធ​ការកាប់​ទន្ទ្រាន​ដី​នៅ​​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ព្រែក​ទឹកសាប​ក្បាលឆាយ ក្នុង​ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

លោក កុល ផា​លី ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បាន​ថ្លែង​នៅថ្ងៃទី ១០ កញ្ញា នេះ​ថា ជនសង្ស័យ​ម្នា​ក់ ​(មិន​ចាំ​ឈ្មោះ) ក្នុងចំណោម ៣ នាក់ កំពុងត្រូវបាន​មន្ត្រី​ជំនាញ​នគរបាល​ខេត្ត​ព្រះសីហនុ​សាកសួរ​តាម​នីតិវិធី​ច្បាប់។ បន្ទាប់ពី​សួរ​ចប់មន្ត្រី​នឹង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ប៉ុន្ដែ​លោក​ថា មិនទាន់​អាច​បញ្ជាក់​ពី​វេលាបញ្ជូន​ជាក់លាក់បាន​ទេ។

លោក​បញ្ជាក់ថា៖ «យើង​បានទទួល​សំណុំ​រឿងនេះ​ពី​មន្ត្រី​បរិស្ថាន គឺ​ខាង​បរិស្ថាន​គាត់​ចុះ​ល្បាត​ចាប់បាន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម ៣ នាក់​ នៅ​តំបន់​ក្បាលឆាយ​ហ្នឹង។ អ៊ីចឹង​គាត់​ក៏បាន​បញ្ជូន​ទាំង​សំណុំរឿង និង​វត្ថុតាង​មក​ឲ្យ​យើងជា​អ្នក​ចា​ត់​ចែ​ងហើយ​ឥឡូវនេះ យើង​កំពុង​សាកសួរពេល​សាកសួរ​ចប់យើង​នឹង​បញ្ជូនទៅ​តុលាការ​ហើយតែ​ខ្ញុំ​មិន​អា​ច​​បញ្ជាក់​ពេលវេលា​ច្បាស់​ទេ»។

លោក សាមុត សុធា​រិ​ទ្ធិ ប្រធាន​មន្ទី​របរិស្ថាន​ខេត្ត​ព្រះសីហនុ​ ​មិនអាចទាក់ទង​សុំ​ការបញ្ជាក់​ពីករណីនេះ​បានទេនៅថ្ងៃទី ១០ កញ្ញា នេះ​ ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល។

តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​របស់​មន្ទីរ​ប​រិ​ស្ថាន​ខេត្ត​ព្រះ​សី​ហនុ​ចុះ​ថ្ងៃទី ៩​ ខែកញ្ញា ​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​នៅ​ថ្ងៃទី​ ១០​ កញ្ញា ​ឲ្យ​ដឹង​ថា ក្រោយ​ពី​រាជរ​ដ្ឋាភិ​បាល​បង្កើត​តំបន់​ប្រើ​ប្រាស់​ច្រើ​ន​យ៉ា​ង​ព្រែក​ទឹក​សាប​ក្បាល​ឆាយ​កា​លថ្ងៃ​ទី ៥ ​ខែ មិថុនា ​ឆ្នាំ​ ២០១៦ ​មក មន្ទីរ​បរិ​ស្ថាន​ខេត្ត​សង្កេត​ឃើញមាន​សក​ម្មភាព​បទ​ល្មើស​ កាប់​ឆ្ការ​ព្រៃឈើ ដាំ​ដំណាំ សង់​​ខ្ទម ​និង​បោះ​បង្គោល​របង​ហ៊ុម​ព័ទ្ធ​យ​កដី​បាន​កើត​ជា​បន្ត​បន្ទាប់ តែ​សមត្ថ​កិច្ចក៏​បាន​ចុះបង្ក្រាប​ជា​ហូរហែ​ដែរ។

សេច​ក្ដីប្រកាស​ដដែល​ថា​ ប៉ុន្តែថ្មី​ៗនេះក​ម្មភាព​ល្មើស​នេះបា​នក​ម្រើកឡើ​ងវិញ​ ជាពិសេ​ស​នៅ​ក្នុង​ភូមិសាស្ត្រ ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់។ជាក់​ស្ដែង​នៅ​ថ្ងៃទី ៩ ​ខែកញ្ញា​ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ចុះ​ល្បាត​នៅ​ទីនោះ​ក៏បា​ន​ឃើ​ញ​រោង​ប្រក​តង់​ចំនួន​ ២​ និង​វត្ថុ​តាង​ប្រព្រឹត្ត​បទ​ល្មើស​រួម​មាន រណា​រយន្ត​ ១ ​គ្រឿង​ ម៉ាស៊ីន​កាត់​ស្មៅ​ ២ គ្រឿង កាំ​បិ​តផ្គាក់​ ២ និង​ពូថៅ ១ ទៀត​។

សេចក្ដី​ប្រកាស​នេះ​បញ្ជាក់​ថា៖ «ក្រុមការ​ងារ​យើង​ស​ង្ស័យ​ថាមាន​​មនុស្ស​នៅក្បែ​រនោះហើយ​បាន​ចុះ​ពិនិត្យមើ​ល​ទីតាំង​ជុំវិញ​តង់ ក៏​ឃើញ​មាន​មនុស្ស​ ៣ នាក់ ​ពួន​នៅ​ក្បែរ​ៗនោះ​។ ​ក្រោយ​ដឹង​ថា ក្រុមកា​រ​ងារ​យើង​ឃើញ​ពួក​គេម​នុស្ស​ប្រុស​ទាំង​ ៣ នា​ក់​ បាន​រត់គេ​ច​ចេញ​ពី​កន្លែង​នោះ ហើ​យ​ក្រុម​ការ​ងារ​ដេញ​ឃាត់​ខ្លួន​បាន​មនុស្ស​ប្រុស​ម្នាក់​ ខណៈ ២ ​នាក់​ផ្សេ​ង​ទៀត​រត់​ចូល​ព្រៃ​បាត់»​។

សេចក្ដី​ប្រកាស​បន្ថែម​ថា ដោយ​អនុវ​ត្ត​ច្បាប់​ស្ដីពី​តំបន់​ការពា​រធម្ម​ជា​តិ និង​ដោយមាន​​ការ​​ស​ម្រ​ប​ស​ម្រួ​ល​នីតិ​វិធី​ពី​ព្រះ​រាជ​អាជ្ញា​នៃ​សា​លាដំ​បូង​ខេត្ត​ព្រះសី​ហនុ​ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក៏បាន​នាំខ្លួ​ន​បុរស​ម្នាក់​នោះ ​រួមទាំង​វត្ថុ​តាង ​យ​ក​មកស្ន​ង​ការ​ដ្ឋាន​នគ​របាល​ខេត្ត​ព្រះសីហ​នុ ដើម្បី​សាក​សួរ​តាម​នីតិវិ​ធី​ច្បាប់។

លោក ​អ៊ឹង សា​រ៉ុ​ម មេឃុំ​បិត​ត្រាង​នៅថ្ងៃទី​ ១០​ កញ្ញា​ នេះ​ មិន​អាច​ទាក់​ទង​សុំ​ការប​ញ្ជាក់​បន្ថែម​ជុំវិញ​ករណីនេះ​បានទេ​ដោ​យ​ទូរ​ស័​ព្ទ​​លោ​ក​​គ្មាន​អ្នក​ទទួល។​

លោក​ស្រី​ ជៀប ​សុធា​រី មន្ត្រី​សម្រប​សម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមា​គម​អាដហុ​ក​ប្រចាំ​ខេត្ត​ព្រះសី​ហនុ​បាន​ថ្លែង​នៅថ្ងៃទី ១០ កញ្ញា នេះ​​ថា​ លោក​ស្រី​គាំទ្រ​ចំពោះ​ការអនុ​វត្ត​ច្បាប់​ ប៉ុន្ដែ​បាន​ជំរុញ​ឲ្យ​អាជ្ញា​ធរ​កំណត់​ព្រំដែន​ដី​អភិរក្ស ​និង​ដី​ដែល​បាន​កាត់​ឆ្វៀល​ចែក​ជូន​ពល​រដ្ឋ​ឲ្យ​បាន​ច្បាស់​លាស់​ព្រោះ​តំបន់​ក្បាល​ឆាយ​នេះ​មាន​លក្ខណៈ​ទូលំទូ​លាយហា​ក់​ដូ​ច​ជា​​មិ​ន​ទាន់​កំណត់​ព្រំដែន​អភិរ​ក្ស​ឲ្យ​ច្បាស់​លាស់​​នៅឡើ​យ។​

លោកស្រី​​បន្តថា​ តំបន់​ប្រើ​ប្រាស់​ច្រើន​យ៉ាង​ព្រែក​ទឹក​សាប​ក្បាល​ឆាយ​​នេះ ត្រូ​វបាន​អាជ្ញា​ធរ​ចុះ​បង្ក្រាប​ជា​ញឹក​ញាប់​ ប៉ុន្ដែ​មិ​ន​សូវមាន​ប្រសិទ្ធ​ភាព​ ព្រោះ​បង្ក្រាប​មួយក្រុ​មបែរ​ជា​មាន​ក្រុម​ផ្សេង​មក​ទន្ទ្រាន​យក​ដី​នេះ​។

លោក​ស្រី​បញ្ជាក់​ថា៖ ​«ខ្ញុំ​ចង់​ឲ្យ​កំណត់​ដែន​អភិរក្ស​​តំបន់​ក្បា​លឆាយ​ហ្នឹង​ឲ្យ​បាន​ច្បាស់លា​ស់ ហើ​យ​តំបន់​នេះ​ ត្រូ​វបាន​មន្ត្រី​ជំនាញ​ណាខ្លះ​ដែល​គ្រប់​គ្រង ថែ​រក្សា ​ហើយ​អាជ្ញា​ធរ​មូល​ដ្ឋាន​គួរ​តែ​ចូលរួម​បែបណា​ ដើម្បី​ឲ្យ​ការ​បង្ក្រាប​មាន​ប្រសិទ្ធ​ភាព​ខ្ព​ស់​។ ជាក់ស្ដែងក​ន្លែង​ខ្លះ​មាន​ពលរដ្ឋ​ទៅ​សាងសង់​ផ្ទះ ដាំ​ដំណាំ​ ៣​ ឬ ៤ ឆ្នាំ​ហើយ ទើប​អាជ្ញាធរ​ចុះទៅ​បង្ក្រាប។ អ៊ីចឹង​រឿង​វា​ទៅ​ជា​ស្មុគ​ស្មាញ​ពិបាក​ដោះស្រា​យ»​៕