ភ្នំពេញៈ ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងបានស្នើឲ្យក្រសួងមហាផ្ទៃបញ្ឈប់អាជ្ញាធររាជធានីមិនឲ្យជួលសន្តិសុខអនាមិកនិង «សន្តិសុខខុសច្បាប់» ខណៈដែលក្រុមសន្តិសុខទាំងនោះតែងតែត្រូវបានគេប្រើដើម្បីធ្វើការបង្ក្រាបដោយហិង្សាទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធី។ សម័យប្រជុំនេះដើម្បីពិភាក្សា និងផ្តល់មតិយោបល់លើច្បាប់ស្តីពីថវិកាជាតិ។ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទាំងអស់បានធ្វើពហិកាសភាប្រមាណ ៤‑៥ ខែមកហើយបន្ទាប់ពីស្ថានភាពនយោបាយមានលក្ខណៈតានតឹងហើយតំណាងរាស្ត្រពីររូបត្រូវបានគេចោមរោមវ៉ៃប៊ិះស្លាប់នៅពេលចេញពីប្រជុំរដ្ឋសភា និងមានការដកប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិចេញពីអនុប្រធានទី ១ រដ្ឋសភាព្រមទាំងមានការចាប់ឃុំខ្លួនប៉ុនប៉ងចាប់ខ្លួន និងមានបណ្តឹងជាច្រើនប្រឆាំងនឹងមន្ត្រី និងសកម្មជនគណបក្សប្រឆាំងដែលសកម្មភាពទាំងនេះត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិជាច្រើនចាត់ទុកថាជារឿងនយោបាយ។ លោក សុន ឆ័យ បន្តថា៖ «ជាទូទៅយើងនឹងមើលទៅលើរបៀបវារៈ។ ប្រសិនបើពួកគេមានសម័យប្រជុំដើម្បីដកអភ័យឯកសិទ្ធិតំណាងរាស្រ្ត ឬចាប់ខ្លួនតំណាងរាស្រ្តនោះយើងចូលរួមដើម្បីអ្វី។ ប្រសិនបើកិច្ចប្រជុំលើថវិកាជាតិដែលយើងយល់ថាវាសំខាន់សម្រាប់ជាតិយើងចូលរួមដើម្បីពិនិត្យមើល និងផ្តល់មតិយោបល់»។ ទន្ទឹមនេះលោក ឆ័យ បញ្ជាក់ជាថ្មីថាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានរៀបចំរួចហើយដើម្បីកោះហៅរដ្ឋមន្រ្តី ៦ រូបមកសាកសួរពាក់ព័ន្ធនឹងតួនាទីរបស់រដ្ឋមន្រ្តីនីមួយៗរួមទាំងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង រដ្ឋមន្រ្តីការពារជាតិលោក ទៀ បាញ់ រដ្ឋមន្រ្តីសុខាភិបាលលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីរ៉ែ និងថាមពលលោក ស៊ុយ សែម រដ្ឋមន្រ្តីកសិកម្មលោក វេង សាខុន និងរដ្ឋមន្រ្តីយុត្តិធម៌លោក អង្គ វង្សវឌ្ឍានា។
Contact PhnomPenh Post for full article
Post Media Co LtdThe Elements Condominium, Level 7
Hun Sen Boulevard
Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia
Telegram: 092 555 741
Email: webmasterpppost@gmail.com