សៀម រាបៈ​បុរស​ជន​ជាតិ​ចិន​២​នាក់​ដែល​លួច​ការ​បូប​​លុយ​ពី​ស្រ្តី​ម្នាក់​ខណៈ​​កំ​ពុង​ដើរ​ទិញ​ម្ហប​នៅ​ផ្សារ​ដំ​ដែក​ស្រុក​សូទ្រ​និ​គមត្រូវ​សមត្ថ​កិច្ច​ក​សាង​សំ​ណុំ​រឿង​បញ្ជូន​ទៅ​សា​លា​ដំបូង​ខេត្ត​សៀម​រាប​នៅ​រសៀល​ម្សិល​មិញ​បន្ទាប់​ពី​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១​៨​សី​ហា​។​

លោក​ តូច​ សុគន្ធ​ ប្រធាន​ការិយា​ល័យ​ស៊ើប​អង្កេត​​និង​អនុវត្ត​នី​តិ​វិ​ធី​បាន​​ប្រាប់​កាល​ពី​ម្សិល​មិញ​ថា​បុរស​ជន​ជាតិ​ចិន​២​នាក់​នោះ​ឈ្មោះ​​L​U​O ​​B​I​N​​អា​យុ​៤៤​ឆ្នាំ​និង​ឈ្មោះ​L​U​O​ G​O​N​G​G​H​E​N​G​​អា​យុ​៥​១​ឆ្នាំ​ពួក​គេ​គ្មាន​មុខ​រប​រពិត​ប្រកដ​​ទេ​។​

លោក​ថ្លែង​ថា​៖​«​ជន​សង្ស័យ​ទាំង​២​នាក់​នោះ​ខាង​ខ្ញុំ​បាន​បញ្ចប់​នី​តិ​វិ​ធី​ស៊ើប​សួរ​ហើយ​ហើយ​បាន​កសាង​សំ​ណុំ​រឿង​បញ្ជូន​ពួក​គេ​ទៅ​តុលា​ការ​បន្ត​ទៀ​ត​។​ករណី​លួច​ទ្រព្យ​សម្បត្តិ​នេះ​ខ្ញុំ​មិន​ដឹង​ថា​តុលាការ​​លោក​ចាត់​ការ​យ៉ាង​ណា​ទេ​តែនោះ​គឺ​​ជា​ឆន្ទានុ​សិទ្ធិ​របស់​តុលា​ការ​»​។​

លោក​វរសេ​នីយ៍​ឯក​ ណុប ​សា​រ៉ាក់​ អធិការ​នគរបាល​ស្រុក​សូទ្រ​និគម​បាន​រំឭ​ក​ប្រាប់​តាម​សាក្សីថា​មុន​កើត​ហេតុ​នៅ​ថ្ងៃ​ទី​១​៨​សី​ហា​ ស្រ្តី​ជា​ម្ចាស់​កាបូ​ប​លុយ​​ឈ្មោះ​ យឹម ចន្ថា​ ហៅ​ស្រី​​​​អា​យុ​៥​៦​ឆ្នាំ​បាន​ទៅ​ទិញ​អី​វ៉ាន់​នៅ​​​ផ្សារ​ដំ​ដែក​នៅ​ក្នុង​ភូមិ​ផ្សារ​ដំ​ដែក ​ឃុំ​ដំដែក​​ ស្រុក​សូទ្រ​និ​គម ​​។​

លោក​បន្ត​ថា​ នៅ​ពេល​ស្រ្តី​រង​គ្រោះ​កំពុង​ស្លុង​អា​រម្មណ៍​សួរ​តថ្លៃ​ទំ​និញ​និង​ដាក់​កាបូប​លុយ​ក្បែរ​ខ្លួន​ស្រាប់​តែ​បុរស​ចិន​ម្នាក់​ក្នុង​ចំណោម​២​នាក់បាន​​លូក​ដៃ​យក​កា​បូប​លុយ​តែ​ពេល​នោះ​ស្រ្តី​រងគ្រោះ​ចាប់​ទាញ​មក​វិញ​តែ​ជន​សង្ស័យ​មិន​ព្រម​លែង​ក៏​មាន​ការ​ប្រទាញ​គ្នា​​ធ្វើ​ឲ្យ​ស្រ្តី​​ជា​ម្ចាស់​កា​បូប​លុយ​ស្រែក​ទើប​ជន​សង្ស័យ​រត់​។​

លោក​ សា​ រ៉ាក់​ ប្រាប់​ទៀត​ថា​ពេល​មនុស្ស​ក្នុង​ផ្សារ​ឆោ​ឡោ​ដេញ​តាម​ចាប់​ជន​សង្ស័យ​បាន​ព្យាយាម​រត់​សំដៅ​ទៅ​គ្នី​គ្នា​គាត់​ម្នាក់​ទៀត​ដែល​កំពុង​​បញ្ឆេះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ុយ​គី​ស្មាស់​រី​វ៉ូ​ស៊េ​រី​១​៩​៩​៩​ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំ​ពេញ​1​X​2​0​4​6​ចាំ​ដើម្បី​ជិះ​គេច​ខ្លួន​ប៉ុន្តែ​​រត់​មិន​រួច​ក៏​ត្រូវអ្នក​ដេញ​តាម​នោះ​​ចាប់​បាន​ទាំង​​២​នាក់​​៕