ភ្នំពេញ ថ្ងៃទី​ ១ ខែ កញ្ញា ឆ្នាំ​ ២០១៨

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ឌុយមិច​កម្ពុជា

ផលិតផល​ឌុយមិច​នៅ​កម្ពុជា​មិនមាន​ផលប៉ះពាល់​ដោយ​ការប្រមូល​ចូល​ផលិតផល Mamil Gold Infant Formula នៅ​ប្រទេស​សិង្ហបុរី​ទេ

ឌុយមិច​កម្ពុជា​បាន​ដឹងថា អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ អាហរ័ណ និង​បង្រ្កាប​ការក្លែងបន្លំ​កាំកុងត្រូល​បាន​ចេញ​សេចក្តី​ជូន​ដំណឹង កាលពី​ថ្ងៃ​ទី ២៩ ខែ​សីហា​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​នាំ​ចូល និង​ចែកចាយ​នៅ​ប្រទេស​កម្ពុជា​ផលិតផល Dumex Mamil Gold Infant Formula-step1 ដែល​មាន​លេខ​ឡូត៍ 09117R1។ នេះ​យោង​តាម​ការប្រមូល​ផលិតផល​ដែល​ជា​ការបង្ការ​ទុក​មុន​ក្នុង​ប្រទេស​សិង្ហបុរី​ដោយ​ផ្អែក​លើ​របាយការណ៍​ដែល​បាន​ថ្លែង​ថា អាជ្ញាធរ​កសិម្ហូបអាហារ និង​បសុពេទ្យ​នៃ​ប្រទេស​សិង្ហបុរី (AVA) បាន​រកឃើញ​បាក់តេរី Cronobacter sakazakii ពី​លេខ​ឡូត៍​ផលិតផល​ជាក់លាក់​មួយ។ ផលិតផល​នេះ ត្រូវ​បាន​ផលិត និង​បាន​ដាក់​លក់​នៅ​ក្នុង​ទីផ្សារ​ប្រទេស​សិង្ហបុរី​តែ​ប៉ុណ្ណោះ ហើយ​មិន​មាន​លក់​ក្នុង​ទីផ្សារ​កម្ពុជា​ឡើយ។

នេះ​គឺជា​ករណី​មួយ​ដាច់​ដោយ​ឡែក​ពី​គ្នា ហើយ​ពុំ​មាន​ករណី​ឆ្លង​បាក់តេរី Cronobacter ណា​មួយ​ដោយសារ​ការប្រើ​ម្សៅ​ទឹកដោះគោ ត្រូវ​បាន​រាយការណ៍​ទៅ​ក្រសួង​សុខាភិបាល​ប្រទេស​សិង្ហបុរី​ក្នុង​ឆ្នាំ​នេះទេ។ មក​ទល់​នឹង​ពេល​នេះ​យើង​ក៏​អាច​បញ្ជាក់​បាន​ដែរ​ថា យើង​មិន​បាន​ទទួល​របាយការណ៍​ណា​មួយ​ពី​អ្នក​ប្រើប្រាស់ ទាក់ទង​នឹង​ផលិតផល​របស់​យើង​ដែល​បាន​ចែកចាយ​នៅ​ប្រទេស​កម្ពុជា​ឡើយ។ ឌុយមិច ធ្វើការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន កាំកុងត្រូល​ដើម្បី​ការពារ​សុចរិតភាព​នៃ​ផលិតផល​របស់​យើង​ទាំងអស់​ដែល​មាន​លក់​នៅ​ក្នុង​ទីផ្សារ​កម្ពុជា។

សម្រាប់ ឌុយមិច គុណភាព និង​សុវត្ថិភាព​ផលិតផល គឺជា​អាទិភាព​ដ៏ចំបង​បំផុត​របស់​យើង។ គ្រប់​ផលិតផល​របស់​យើង​ទាំងអស់ ត្រូវ​បាន​ឆ្លងកាត់​ដំណើរការ​ផលិតកម្ម​ដ៏តឹងរ៉ឹង និង​បាន​ធ្វើ​តេស្ត​យ៉ាងម៉ត់ចត់​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ។ យើង​សូម​ធ្វើការ​បញ្ជាក់​ថា អតិថិជន​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​អាច​បន្ត​ប្រើ​គ្រប់​ផលិតផល​របស់ ឌុយម៉ិច។

សម្រាប់​សំណួរ​ផ្សេងៗ សូម​ទំនាក់​ទំនង​មក​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ 1-800-212​ 160/012 222 160/017 666 978 ឬ តាមអ៊ីម៉ែល dumex.kh@danone.com