ក្នុង​រយៈពេល​ជាង​ ២ ​ទសវត្សន៍​ក្រុមហ៊ុន​ស៊ីភី​កម្ពុជា​បាន​កសាង​កេរ្តិ៍ឈ្មោះ​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​សហគ្រាស​មួយ​ដែល​ឈាន​មុខ​គេ​នៅលើ​បច្ចេកទេស​បង្កាត់​ពូជ​ និង​ចិញ្ចឹមសត្វ​ព្រម​ទាំង​ជា​ក្រុមហ៊ុន​ដែល​ផលិត​ម្ហូបអាហារ​កែច្នៃ​ដ៏ធំ​ជាងគេ​នៅ​កម្ពុជា​ផង​ដែរ​។

យើង​មិន​បាន​ដឹង​ស៊ីជម្រៅ​អំពី​សាខា​របស់​ក្រុមហ៊ុន​ដែល​មាន​សញ្ញា​ផ្កាយ​ប្រាំ​នេះ​ទេ​ ប៉ុន្តែ​យើង​គ្រាន់តែ​ដឹងថា​វា​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ដែល​ស្តង់​របស់​វា​មាន​សភាព​ប្លែក​ពី​គេ​ដោយសារ​តែ​វា​គ្របដណ្ដប់​ដោយ​ពណ៌​ក្រហម​ និង​លឿង​។ ​អ្វី​លើស​ពី​នេះ​នោះ​គឺ​ក្រុមហ៊ុន​បាន​ជួយ​ផ្លាស់ប្ដូរ​ជីវិត​ប្រជាជន​កម្ពុជា​រាប់ពាន់​នាក់​តាមរយៈ​ការពង្រីក​ជំនួញ​នេះ​។

លោកស្រី​ លី ណូរ៉ាត់ គឺជា​ឧទាហរណ៍​ស្រាប់​​នៅ​ប៉ុន្មាន​ឆ្នាំ​មុន​ស្ត្រី​ដែល​មាន​វ័យ​ ៤០ ​ឆ្នាំ​មួយ​នេះ​គឺជា​កម្មការិនី​កាត់ដេរ​នៅ​ក្នុង​រោងចក្រ​មួយរូប​ដែល​ត្រូវ​ខិតខំ​ធ្វើការ​ទម្រាំ​តែ​ទទួល​បាន​ប្រាក់ខែ​អប្បរមា​ ខណៈ​ដែល​ប្ដី​របស់​លោកស្រី​គឺជា​ជាងទង​។ ​ជា​រៀងរាល់​ខែ​ជីវភាព​របស់​ពួកគេ​ពិតជា​លំបាក​ណាស់ ដោយសារ​តែ​ពួកគេ​រកស៊ី​មួយ​ថ្ងៃ​បាន​សម្រាប់តែ​មួយថ្ងៃ​ហើយ​ពួកគាត់​ទាំងពីរ​ត្រូវ​ផ្គត់ផ្គង់​កូន​ ២ ​នាក់​របស់​ពួកគាត់​ឲ្យ​បាន​ចូលរៀន​ និង​ស្លៀកពាក់​បាន​ស្អាតបាត​ដូច​គេ​ដូច​ឯង​។

លោកស្រី ណូរ៉ាត់ ​ក៏​ធ្លាប់​បាន​សុបិន្ត​អំពី​ជីវិត​ស្រណុក​សុខ​ស្រួល​ផងដែរ​ជាពិសេស​លោកស្រី​មាន​បំណង​ចង់​ប្រកប​អាជីវកម្ម​ផ្ទាល់​ខ្លួន​តែ​ម្ដង ប៉ុន្តែ​ក្ដីសុបិន្ត​នោះ​ហាក់​ដូចជា​ស្រមោល​មួយ​ប៉ុណ្ណោះ​រហូត​ដល់​ថ្ងៃមួយ​ដែល​លោកស្រី​បាន​ប្រទះ​ឃើញ​ការផ្សាយ​ពាណិជ្ជកម្ម​អំពី​ការទិញ​សិទ្ធិ​ជំនួញ​ពី​ក្រុមហ៊ុន​ស៊ីភី​កម្ពុជា​ដោយ​មាន​ការចាប់​អារម្មណ៍ លោកស្រី​បាន​ស្វះស្វែង​រក​ពត៌មាន​បន្ថែម​អំពី​ជំនួញ​នោះ​។

ការចំណាយ​ដំបូង​គឺ​ចំនួន ​១៥០០ ​ដុល្លារ​ដែល​ចំនួន​នេះ​លោកស្រី​បាន​សារភាព​ថា​វា​ពិតជា​ច្រើន​ណាស់​សម្រាប់​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប ប៉ុន្តែ​វា​អាច​ជួយ​ឲ្យ​លោកស្រី​គ្រប់គ្រង​លើ​ជោគវាសនា​របស់​លោកស្រី​ខ្លួនឯង​បាន​។ ​

លោកស្រី​បាន​ទទួល​កញ្ចប់​សម្ភារ​មួយ​ពី​ការវិនិយោគ​នោះ​ហើយ​សម្ភារៈ​ទាំងនោះ​មាន​ដូចជា​ទូរ​ទឹកកក​មួយគ្រឿង គ្រឿង​បរិក្ខា​ផ្ទះបាយ ឯកសណ្ឋាន ទូរ​សម្រាប់​តាំង​ផលិតផល​មួយ និង​ស្តង់​មួយ​ដែល​អាច​ដំណើរ​ដាក់​លក់​សាច់មាន់​បំពង​ដ៏មាន​ឱជារស​របស់​ក្រុមហ៊ុន​ស៊ីភី​កម្ពុជា​បាន​។

នៅក្នុង​ដំណើរការ​នៃ​ជំនួញ​នេះ​វា​ក៏​មាន​ដែរ​ការហ្វឹកហាត់​ការងារ ការផ្ដល់​ជា​សម្ភារៈ​ និង​គំនិត​យោបល់​ខាង​ផ្នែក​ទីផ្សារ​សម្រាប់​ជួយ​ជ្រោមជ្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួកគេ​អាច​ប្រកប​អាជីវ​កម្មបាន​ដោយ​ជោគជ័យ​។

លោកស្រី ណូរ៉ាត់ ​បាន​សម្រេច​ចិត្ត​ប្រថុយ​បោះទុន​វិនិយោគ​ក្នុង​ជំនួញ​នេះ​ដោយ​សន្សំសំចៃ​បំផុត​ ប៉ុន្តែ​លោកស្រី​មិន​ដែល​ស្ដាយក្រោយ​នោះ​ទេ​។

បន្ទាប់ពី​ដំណើរការ​លក់​បាន​ពីរ​ខែ​លោកស្រី​បាន​កត់សម្គាល់​ថា​ជំនួញ​លោកស្រី​មាន​ការ​រីកចម្រើន​ដោយ​ចំនួន​លក់​នៃ​សាច់មាន់​បំពង​បាន​កើនឡើង​ពី​ ១០០ ​ទៅ​ ២០០ ​ដុំ​ក្នុង​មួយ​ថ្ងៃ​។

លោកស្រី ណូរ៉ាត់ ​ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅក្នុង​បុរីពិភពថ្មី​ក្បែរ​ផ្សារ​ឈូកមាស​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ថ្លែង​ថា​៖ «​មិន​យូរ​ប៉ុន្មាន​យើង​ក៏​ចាប់ផ្ដើម​ទទួល​បាន​ចំណូល​ថេរ​មួយ​ហើយ​ស្វាមី​របស់​ខ្ញុំ​បាន​ឈប់​ប្រកបរបរ​ជា​ជាងទង​ហើយ​បាន​ជួយ​មើល​ការខុសត្រូវ​នៅ​ស្តង់​លក់​សាច់​មាន់​បំពង​វិញ​»​។

«​គ្រាន់តែ​នៅក្នុង​ឆ្នាំ​ទី​ ២ ជីវភាព​របស់​ពួកយើង​បាន​ប្រសើរ​ឡើង​មែនទែន​ហើយ​ឥឡូវ​នេះ​យើង​អាច​បញ្ជូន​កូន​របស់​យើង​ទៅ​រៀន​នៅ​សាលា​ដែល​ល្អ​ជាង​មុន​»​។

ឥឡូវ​យើង​ងាក​មក​រៀបរាប់​អំពី​លោកស្រី ឡៅ សារ៉ន ដែល​ជា​អាជីវករ​ស៊ីភី​កម្ពុជា​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការប្រកប​ជំនួញ​នេះ​ដែល​ជំនួញ​របស់​លោកស្រី​មាន​ទ្រង់ទ្រាយ​ធំ​ជាង​ជំនួញ​របស់​លោកស្រី ណូរ៉ាត់ ​ទៅ​ទៀត​។

មាន​ទីតាំង​នៅក្នុង​ខេត្ត​ព្រះសីហនុ លោកស្រី ឡៅ សារ៉ន ដែល​មាន​វ័យ​ ៣០ ​ឆ្នាំ និង​ស្វាមី​បាន​ទទួល​លទ្ធផល​ដ៏ល្អ​នៅក្នុង​ការវិនិយោគ​លើក​ទី​មួយ​របស់​ពួកគេ​ហើយ​ដោយ​ទទួល​បាន​ជោគជ័យ​នៅក្នុង​ជំហាន​ដំបូង​នោះ​ពួកគេ​ក៏​សម្រេចចិត្ត​ពង្រីក​ជំនួញ​របស់​ពួកគេ​បន្ត​ទៀត​។

លោកស្រី​បាន​ថ្លែង​ថា​៖ «​យើង​លក់​ដាច់​ណាស់​ដោយ​មាន​អ្នក​ទិញ​មិន​ឈប់ឈរ​នោះ​ទេ ដូច្នេះ​ហើយ​បាន​យើង​ត្រូវការ​ចង្ក្រាន​សម្រាប់​ចម្អិន​ដល់​ប្រាំ និង​អ្នកលក់​រហូត​ទៅ​បួន​នាក់​»​។

លោកស្រី​ចាត់ទុក​ជោគជ័យ​នៃ​ជំនួញ​របស់​លោកស្រី​ទៅ​លើ​គុណភាព​នៃ​ផលិតផល ការហ្វឹកហាត់​ និង​ជំនួយ​ទាំងអស់​ដែល​លោកស្រី​ទទួល​បាន​ពី​សំណាក់​ក្រុម​ការងារ​របស់​ក្រុមហ៊ុន​ស៊ីភី​កម្ពុជា​។

លោកស្រី​ថ្លែង​ថា៖ «​រសជាតិ​របស់​សាច់មាន់​បំពង​របស់​យើង​គឺ​វា​ត្រូវ​ជាមួយ​និង​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន​យើង​»​។

«​រូបមន្ត​សាច់​បំពង​របស់​យើង​គឺ​មាន​កត់ត្រា​នៅក្នុង​សៀវភៅ​ច្បាស់លាស់​ហើយ​អនុសាសន៍​របស់​ក្រុមហ៊ុន​ស៊ីភី​កម្ពុជា​គឺជា​កាត្តាលីករ​ជម្រុញ​ការលក់​របស់​យើង​ឲ្យ​បាន​កើនឡើង​ពី​ ៩០០ ​ទៅ​ដល់​ ១២០០ ​ដុំ​ក្នុង​មួយ​ថ្ងៃ​»​។

ភាពជោគជ័យ​នេះ​បាន​ជួយ​ឲ្យ​គ្រួសារ​របស់​លោកស្រី​ទទួល​បាន​ប្រាក់ចំណូល​ជាង​ ២៥០០ ​ដុល្លារ​ក្នុង​មួយ​ខែ ដែល​ក្នុង​បរិមាណ​នេះ​លោកស្រី​អាច​ជាវ​រថយន្ត​តូច​មួយ​គ្រឿង​យ៉ាង​ងាយ​ ប៉ុន្តែ​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ​នៅ​តែ​មាន​ចិត្ត​ចង់​រក​ចំណូល​បន្ថែម​ទៀត​ជាមុន​សិន​។

ប្រកប​អាជីវកម្ម​នៅ​ក្នុង​ទីប្រជុំជន​នៃ​ក្រុង​ព្រះសីហនុ​លោកស្រី​ សារ៉ន ​បាន​ស្វែងយល់​ពី​ចំណូលចិត្ត​របស់​ជនជាតិ​បរទេស​ទៅ​លើ​មាន់​បំពង​។

លោកស្រី​ថ្លែង​ថា៖ «​អតិថិជន​មាន​ចំណង់​ចំណូលចិត្ត​ផ្សេងៗ​គ្នា​។ ​ប្រជាជន​ខ្មែរ​ និង​ចិន​ចូលចិត្ត​កម្មង់​ទិញ ភ្លៅ ទ្រូង និង​ស្លាបមាន់ ខណៈ​ដែល​ជនជាតិ​ឥណ្ឌូនេស៊ី​ចូលចិត្ត​ញ៉ាំ​ជាមួយ​នឹង​ទឹកជ្រលក់​ដែល​មាន​ថែម​គ្រឿង​ច្រើន​បន្តិច​។ ​ចំណែកឯ​ជនជាតិ​អ៊ឺរ៉ុប​វិញ​ភាគច្រើន​ចូលចិត្ត​កម្មង់​ទ្រូង​មាន់​ទៅ​ទទួលទាន​ជាងគេ​»​។

ការដឹង​អំពី​ចំណង់​ចំណូលចិត្ត​ផ្សេងៗ​របស់​អតិថិជន​នេះ​គឺជា​យុទ្ធសាស្ត្រ​ជំនួញ​ថ្មី​សម្រាប់​ធ្វើការ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​នៃ​ការ​កម្មង់​នៅ​តាម​ស្តង់​នីមួយៗ​ដែល​ស្ថិត​ក្នុង​តំបន់​ផ្សេងគ្នា​ធ្វើ​យ៉ាង​ណា​ឲ្យ​ត្រូវ​ និង​ចំណូលចិត្ត​របស់​អតិថិជន​គ្រប់​ល្បាយ​ជនជាតិ​ទាំងអស់​។

លោកស្រី​ សារ៉ន ​បាន​ថ្លែង​ថា​៖ «​បច្ចុប្បន្ន​នេះ​ស្វាមី​របស់​ខ្ញុំ​ និង​ខ្លួន​ខ្ញុំ​ផ្ទាល់​កំពុង​តែ​សម្លឹង​រក​ទីតាំង​ថ្មី​មួយ​ទៀត​សម្រាប់​ពង្រីក​សាខា​»​។ ​លោកស្រី​បាន​បន្ថែម​ថា៖ «​យើង​នឹង​អាច​រក​ទីតាំង​ថី្ម​មួយ​ទៀត​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​។ ​ខ្ញុំ​សង្ឃឹម​ថា​យើង​ក៏​អាច​នឹង​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត​ដែរ​»​។

ទាំង​លោកស្រី​ សារ៉ន និង​លោកស្រី ណូរ៉ាត់ បាន​ធានា​អះអាង​ពី​គុណភាព​របស់​សាច់មាន់​បំពង​គ្រប់​ដុំ​ទាំងអស់​របស់​ក្រុមហ៊ុន​ស៊ីភី​កម្ពុជា​ព្រម​ទាំង​សាខា​ដទៃ​ទៀត​។

ក្រុម​ការងារ​របស់​ក្រុមហ៊ុន​ស៊ីភី​កម្ពុជា​សូម​គោរព​អញ្ជើញ​រាល់​សហគ្រិន​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មក​ភ្លក់​រសជាតិ​ជោគជ័យ​។ ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​លេខ​ទូរសព្ទ ០៩៦ ៦៦ ១១១ ៦៦ ឬ សូម​ចូល​ទៅ​កាន់​គេហទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន​ស៊ីភី​កម្ពុជា​។