ក្រចេះ យ៉ាង​ហោច​ណាស់​ពលរដ្ឋ​ចំនួន​ ៨ នាក់​បាន​ស្លាប់​ និង​ ៩៧ នាក់​ផ្សេង​ទៀត​កំពុង​តែ​រង​ការ​ពុល​នៅ​ក្នុ​ង ​ឃុំកន្ទួត​ ​ស្រុក​ចិត្រ​បុរី​ ខេត្ត​ក្រចេះ​ ក្នុង​រយៈ​ពេល ៤ ​ថ្ងៃ​ចុង​ក្រោយ​នេះ​ ដោយ​សារ​ស​ង្ស័​យ​ថា ​បា​ន​ប្រើ​ប្រា​ស់​ទឹ​ក​មា​ន​ជា​តិ​ពុល​ដែល​មាន​ប្រភព​មក​ពី​ខេត្ត​មណ្ឌល​គិរី ។​ ​នេះ​យោង​តាម​អាជ្ញាធរ​ខេត្ត​ក្រចេះ។​

លោក ​វ៉ា​ ​ថន ​អភិបាល​ខេត្ត​ក្រចេះ ​ដែល​កំពុង​តែ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ពល​រដ្ឋ​រងគ្រោះ​បាន​មាន​ប្រសាសន៍​​ថា​ រហូត​មក​ដល់​នឹង​ព្រឹក​ថ្ងៃអាទិត្យ​​នេះ​ ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់៨​នាក់​ហើយ​ ​និង​អ្នក​​កំពុង​តែមា​ន​អាកា​រៈ​ពុល​​មាន​សរុប​ចំនួន៩៧​នាក់​។​ អ្នក​ខ្លះ​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ ​និង​នៅ​ពេ​ល​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​ពេ​ទ្យ​ក្នុ​ង​រាជ​ធានី​ភ្នំពេញ​ប៉ុន្តែ​លោ​​ក​មិន​ទាន់​ថា​អ្នក​ស្លាប់​នោះ​មាន​ប្រុស​ ​ប៉ុន្មាន​នាក់​ ​និង​ស្រី​ប៉ុ​ន្មាន​​នោះ​ទេ​​។​

លោក​អភិបាល​បាន​បញ្ជាក់​ថា​៖​«​ស្លាប់​ដល់​៨នាក់​ហើយ។​ ​ពី​មុន​បញ្ជូន​ទៅ​ពេទ្យ​៨៧​នាក់​ ​និង​មក​ដល់​ម៉ោង​នេះ ​យើង​បញ្ជូន​ចេញ​ជិត​១០នាក់​ទៀត។​ ​ចឹង​ជិត​១០០នាក់​ហើយ ​មិន​ទាន់​គ្រប់គ្រ​ង​បាន។​​ មាន​បញ្ជូន​ទៅ​ភ្នំពេញ ​និង​ខ្លះ​ពេល​ដល់​ខេត្ត​កំពុង​តែ​រៀប​ចំ​សង្រ្គោះ​ក៏​ដាច់​ដង្ហើម​ទៅ»។​

លោក​បន្តថា​៖​«​ពល​រដ្ឋ​ប្រើ​ប្រាស់​ទឹក​ព្រែក​ ដែល​មាន​ប្រភព​មក​ពី​ខេត្ត​មណ្ឌលគិរី។​ យើ​ងស​ន្និ​ដ្ឋា​នថា​អាច​ពុ​លម​ក​ពីទឹក​ហ្នឹង តែ​ត្រង់​ថា​ដោយ​ប្រភេទ​ណា​យើង​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​បាន​ទេ។ ​ឥឡូវ​​ក្រុម​គ្រូ​ពេទ្យ​ថ្នា​ក់ជា​តិ​បា​ន​ទៅដល់​ខេត្ត​ហើយ​ ពុង​តែ​រៀប​ចំចុះ​ពិនិត្យ ​និង​វាយ​តម្លៃ​ជាក់​ស្តែង​ប្រមែ​ប្រូល​ភ​ស្តុ​តា​ង​ ​និង​រុញ​[បញ្ជូន]​ស្អីៗ ​ទឹក​ហ្នឹង​ទៅ​ទី​ក្រុង​ភ្នំពេញ​ ដាក់​ឡាបូ​មើល​ហើយ​»​។​

លោក​បាន​បន្ថែម​ថា​អាជ្ញាធរ​កំពុង​តែ​ចុះសាក​សួរ​សុខ​ទុក្ខ​ ​និង​ចែក​ទឹក​សុទ្ធ​ជាង​ ១ ពាន់​យួរ​ដល់​ពលរដ្ឋ៕​