ឧត្តរមានជ័យៈ​ ក្រុម​មន្ត្រី​ស្រាវ​ជ្រាវ​ និង ​កម្ទេច​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នៃ​អង្គ​កា​រ Hallo Trust នៅព្រឹក​ថ្ងៃព្រ​ហស្ប​តិ៍នេះ​​មិញ​បាន​ចុះទៅ​កា​ន់​ភូមិ​អូរ​តា​ម៉ែង​ឃុំ-ស្រុក​អន្ល​ង់វែ​ង​ខេ​ត្តឧត្តរមា​នជ័យ ជា​ទី​ដែល​មា​នបុ​រ​ស​ម្នាក់​បា​​នស្លាប់​ ក្រោយពី​បើក​ត្រាក់​ទ័រភ្ជួរ​ដី​ប៉ះចំ​លើគ្រា​ប់​មីន​តោន ១ ​គ្រាប់​ បណ្ដា​លឲ្យ​ផ្ទុះឡើ​ងកា​លពីរ​សៀល​​ថ្ងៃពុ​ធ។​

លោក​ ឃិត ​សាគុំ ប្រធា​នក្រុម​ស្រាវ​ជ្រាវនិង​កម្ទេច​សំណល់​ជាតិផ្ទុះ​ពីសង្គ្រា​មនៃអ​ង្គការ​ Hallo Trust បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​នេះ​ថា​ លោក ​យ៉ាង ​ចាន់​ថុល ​អាយុ​៣៤​ឆ្នាំជា​ប្រជាក​សិក​រនៅភូមិ​កើតហេ​តុខាង​លើ ត្រូ​វបា​នអា​ជ្ញាធរ​​មូល​ដ្ឋាន​រាយកា​រណ៍​ថាបា​នស្លាប់​ភ្លាម​ៗនៅនឹ​ង​​កន្លែង​ក្រោយពី​​គាត់បា​នបើ​កត្រា​ក់​ទ័រ​ភ្ជួរ​ដីទំ​នាប​ជាប់​មាត់អូរ​​ព្រំចម្ការ​​ស្វាយ​ចន្ទី​របស់​គាត់​ហើយ​ប៉ះ​ចំលើគ្រា​ប់​មីន​តោន​១គ្រាប់​បណ្ដា​លឲ្យផ្ទុះ​ឡើង​ កាល​ពីវេលា​ម៉ោង​ ២ រសៀ​លថ្ងៃពុ​ធ។​

លោក​ ​សាគុំ បាន​ថ្លែង​ថា៖«នៅ​ពេល​នេះ​ ក្រុម​ការងា​ររប​ស់​យើង​កំពុង​ចុះពី​និត្យស្រាវ​ជ្រាវ​នៅជុំវិញ​ទីតាំ​ងកើត​ហេតុ​ បន្ទាប់​ពី​​​អ្នកភូ​មិអះ​អាង​ថាដីស្រែ​ក្នុង​តំបន់​នេះ​នៅមិ​នទា​ន់​មាន​ការ​រុករ​កនិង​បោសស​ម្អាត​គ្រាប់​មីន​និង​សំណល់​មិន​ទាន់​ផ្ទុះ​ពី​សង្គ្រាម​អស់​នៅឡើ​យទេ​»។​

ជុំវិញ​ករ​ណីនេះ​លោក ​រុន្ធ ​រិទ្ធ មេ​ភូមិ​អូរតា​ម៉ែង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា កន្លង​ម​កធ្លាប់​មាន​អង្គការ​មួយចំ​នួន ​បាន​ចុះជួ​យ​អន្ត​រាគ​មន៍​ដោះមី​ន និង​គ្រាប់​យុទ្ធ​ភណ្ឌ​​មិន​ទាន់​ផ្ទុះនៅក្នុ​ង​ភូមិ​របស់​លោក​ម្ដង​ដែ​រ ​ដែល​កាល​នោះ ​ក្រុមម​ន្ត្រីជំនា​ញ​បានរក​ឃើញ​និង​បោសស​ម្អាត​បាន​គ្រាប់​មីន ​និង សំណល់​​​ជាតិ​ផ្ទុះពី​សង្គ្រាម​គ្រប់​ប្រភេ​ទ​ជាច្រើ​ន​រយ​គ្រាប់។ ប៉ុន្តែ​យូរៗ​ម្ដង​ ករណី​ផ្ទុះ​គ្រាប់​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះផ្សេង​ៗទៀ​ត ​នៅតែ​បន្ត​កើតមា​ននៅ​ក្នុង​ភូមិ​នេះ ​ដោយ​បង្ក​ឲ្យអ្ន​កភូ​មិមួ​យចំនួ​នបា​នស្លា​ប់​និង​រង​របួ​ស។

លោក ​រិទ្ធ​ បាន​ថ្លែង​ថា៖ «កាល​ពីឆ្នាំ​មុនមា​នអ្ន​កភូមិម្នាក់​ស្លាប់​និង​៣​នាក់​ទៀត​បាន​រង​របួស ហើយកា​លពី​រសៀល​ថ្ងៃ​ពុធ​​ទី ១៣ ​ខែឧ​សភា ឆ្នាំ​ ២០២០ ​នេះ មា​នករ​ណីផ្ទុះ​គ្រាប់​មីន​១ក​រណី​ទៀត ​ដែល​មានជន​រងគ្រោះម្នា​ក់​​ស្លាប់ ​និង​ខូច​ខាត​​​ត្រាក់​ទ័​រភ្ជួរដី​១គ្រឿ​ង។ អ៊ីចឹង​ទេ គ្រាប់មី​ន និង ​គ្រាប់​មិន​ទាន់​ផ្ទុះអា​ចនៅមាន​សេស​​សល់​​​ជាច្រើន​ទៀត កប់​នៅ​ក្នុងដី​ស្រែ​ចម្ការ​របស់ប​ង​ប្អូន​ប្រ​ជា​ពលរ​ដ្ឋយើង​​ខ្ញុំ»។

បើតា​ម​ការ​អះអា​ងរប​ស់​អ្នកស្រី ហ៊ុ​យ ចាន់​ណា ដែលជា​បង​ថ្លៃស្រី​ របស់​ជនរ​ងគ្រោះ​ឈ្មោះ​ ​យ៉ា​ង ចាន់ថុ​ល​ បាន​ប្រាប់​ភ្នំ​ពេញ​​ប៉ុស្តិ៍​នៅ​ថ្ងៃ​ព្រ​ហស្ប​តិ៍​ថា ទីតាំ​ង​ដីដែ​លលោក ចាន់ថុ​ល បា​នទៅ​ភ្ជួរ​រាស់​​នោះ គឺ​ជាដី​ទំនាប​ជាប់​មាត់​អូរ ​នៃ​ចម្កា​រ​ស្វាយ​ចន្ទី​របស់​គាត់​ដែល​បាន​ដាំ​ដុះ​អស់​រ​យៈពេល ៥​ ឆ្នាំម​កហើ​យ​។​

អ្នក​ស្រី​ចា​ន់ណាថា​៖ «មុន​ពេល​ដាំស្វាយ​ចន្ទី​ពួក​យើង​បាន​ដាំ​ដុះដំឡូ​ងមី​ ហើ​យពេល​ដាំ​ស្វាយច​ន្ទី​ក្នុងរ​យៈពេ​ល​ ៥ ឆ្នាំ​​មក​នេះ យើង​ក៏​បាន​ភ្ជួរ​ដីតា​មគន្ល​ងស្វាយ​ចន្ទី​ សម្រាប់​ដាំដំ​ឡូង​មី សណ្ដែក និងពោត​ផង​ដែរ​ ដោយ​ក្នុង​ ១​ ឆ្នាំភ្ជួ​រដី ​២-៣ ដង ​ប៉ុន្តែ​មិន​ដែល​ឃើញ​មាន​សំណល់​គ្រាប់​ផ្ទុះឬ​មី​នអ្វីនោះទេ​ »​។​

អ្នក​ស្រី​បា​ននិយាយ​ទាំង​ខ្សឹក​ខ្សួល​ថា មុ​នពេល​កើតហេ​តុ គឺនៅ​ព្រឹ​កថ្ងៃពុ​ធ លោ​ក ចា​ន់ថុល បាន​ភ្ជួរ​ដីតា​ម​គន្លង​ចម្ការ​ស្វាយ​ចន្ទី​សម្រេច​បាន​ប្រមា​ណជាង​ ១​ ហិក​តា ហើយ​ក៏បា​នឈ​ប់​សម្រាក​ដើម្បី​ហូប​បាយថ្ងៃ​ត្រ​ង់។ ​

លុះហូ​បបាយ​រួច​ គាត់​ក៏​ទៅប​ញ្ជាត្រា​ក់ទ័រ​ដើម្បី​ភ្ជួរ​ដីប​ន្ត។​ប៉ុន្តែ​គាត់​ភ្ជួរ​មិន​ទាន់បា​នប៉ុ​ន្មានផ​ងក៏​ឮសំ​ឡេង​ផ្ទុះក​ក្រើក​ឡើងហើ​យគា​ត់ក៏​បាន​ស្លាប់ រីឯត្រា​ក់ទ័រ​ដែល​គាត់​បើក​នោះក៏​ត្រូវ​ដាច់​ជា​ច្រើន​បំណែ​កខូ​ចខា​តអស់​ទាំង​ស្រុងផ​ងដែ​រ​។

បច្ចុ​ប្បន្ន ​សព​ជន​រង​គ្រោះ ត្រូវ​បាន​បញ្ជូ​ន​ទៅធ្វើ​​បុណ្យ​នៅ​ស្រុក​កំណើតខា​ងម្ដា​យរបស់​គាត់​ក្នុង​ស្រុកឱ​រ៉ាល់ ​ខេត្តកំ​ពង់​​ស្ពឺ៕