
សន្ដិសុខចាប់សែងស្ត្រីដែលមកតវ៉ាសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយដោះលែងសកម្មជនអាដហុកនៅមុខស្នាក់ការ ACU ម្សិលមិញ។
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញបានសម្រេចឃុំខ្លួនមេឃុំលោក ស៊ាង ចែត មកពីបក្សប្រឆាំងដោយចោទពីបទសូកប៉ាន់សាក្សីខណៈអង្គភាពប្រឆាំងអំពើពុករលួយ ACU បន្តសួរចម្លើយមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុកចំនួន ៤ រូបចាប់តាំងពីព្រឹករហូតដល់ម៉ោងជាង ១០ យប់នៅតែមិនទាន់បញ្ចប់នៅឡើយទាក់ទិននឹងរឿងបណ្តឹងរបស់ ស្រីមុំ ដូចគ្នាដែលចោទអ្នកទាំងនោះថាបានប្រាប់នាងឱ្យកុហកមហាជនរឿងស្នេហាជាមួយលោក កឹមសុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ ជាមួយគ្នានេះក្រុមស្ត្រីសកម្មជនដីធ្លីប្រមាណជាង ១០ នាក់ដែលឈរស្រែកតវ៉ានៅខាងក្រៅ ACU ត្រូវបានសន្តិសុខខណ្ឌដូនពេញចាប់សែងចេញមកខាងក្រៅ។
Contact PhnomPenh Post for full article
SR Digital Media Co., Ltd.ផ្ទះលេខ៤១ ផ្លូវ ២២៨ ភូមិ៤, សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា
Tel: +855 92 555 741
Email: webmasterpppost@gmail.com
Copyright © រក្សាសិទ្ធិ ដោយ ភ្នំពេញប៉ុស្តិ៍