ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ចំនួន ៦៧២ នាក់​បន្ថែម​ទៀត ខណៈ​មាន​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន ២២៨ នាក់ និង​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ០៣ នាក់។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ពុធ ទី ០៥ ខែ​ឧសភា​នេះ បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​នេះ មាន​អ្នក​ដំណើរ​មក​ពី​ក្រៅ​ប្រទេស​ចំនួន ៥ នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ០៥ ខែ​ ឧសភា ឆ្នាំ ២០២១ នេះ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ១៦ ៩៧១ នាក់ ក្នុង​នោះ​ចំនួន​អ្នក​ឆ្លង​តែ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មាន​រហូត​ដល់ ១៦ ៤១៦ នាក់ អ្នក​ជា​សះស្បើយ​សរុប​ចំនួន ៦ ០១៩ នាក់ និង​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ បាន​កើន​ឡើង​ដល់ ១១០ នាក់៕