ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៩៩ នាក់បន្ថែមទៀត ដែលសុទ្ធតែអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ខណៈអ្នកជាសះស្បើយមានចំនួនច្រើនរហូតដល់ ៣២៩ នាក់ និងអ្នកស្លាប់ ១៩នាក់។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយនៅសៅរ៍ នៅទី ៣ ខែ មេសា នេះបន្តថា ក្នុងចំណោមអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ទាំង ៩៩នាក់ មានអ្នកនៅភ្នំពេញ ៣៣នាក់ ខេត្តស្វាយរៀង ៤៤ នាក់ កណ្តាល ៥នាក់ កោះកុង ៨នាក់ ព្រះសីហនុ៤នាក់ ត្បូងឃ្មុំ ៤នាក់ និងតាកែវចំនួនម្នាក់។

គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២១ នេះ កម្ពុជា មានអ្នកមានឆ្លងកូវីដសរុបចំនួន ២៦៤៥ នាក់ អ្នកជាសះស្បើយ ១៥៨៥នាក់អ្នកកំពុងព្យាបាល ១០៣៦ នាក់ និងអ្នកស្លាប់ ១៩ នាក់៕