ភ្នំពេញ៖ រដ្ឋាភិបាល បានចេញសេចក្តីសម្រេចកែសម្រួល ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយនៅក្នុងខេត្តតែមួយបាន។

តាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបាន បានឲ្យដឹងថា កំណត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។

សេចក្ដីសម្រេចបន្តថា សម្រេចលុបចេញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀតនៅក្នុងខេត្តតែមួយ ដោយរក្សាទុកជាធរមាននូវការហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយទៀត។

ខាងក្រោមជាសេចក្តីសម្រេចរបស់រដ្ឋាភិបាល ដែលភ្នំពេញប៉ុស្ដិ៍ទើបទទួលបាន៖