បន្ទាយមានជ័យៈ យ៉ាង​ហោច​ណាស់មាន​មនុស្ស​ ៥ នាក់​រង​របួស​ស្រាល​ និង​តូប​លក់ដូរ​ប្រមាណ ​២០០​ តូបក្នុង​ផ្សារ​ចំនួន ​២​ នៅ​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​ បានរ​ង​ការខូច​ខាត​ និង​ផ្ទះ​ចំនួន​ ១៦​ ខ្នង​បាន​ដួល​រលំ បន្ទាប់​ពី​មាន​ភ្លៀង​លា​យឡំ​ខ្យល់​កន្ត្រាក់​បោក​បក់​ខ្លាំង​កាលពី​រសៀល​ថ្ងៃ​អាទិត្យ​។ នេះ​បើ​តាម​ការ​អះ​អាង​របស់ ​លោក ​គាត ​ហ៊ុល​ អភិបាល​ក្រុង​ប៉ោ​យប៉ែត ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ព្រឹក​ថ្ងៃច​ន្ទនេះ​។

លោក​ គាត ហ៊ុល ​បាន​ថ្លែង​ថា៖ «ភ្លៀង​ខ្យល់​ម្សិល​មិញនេះ គឺបក់បោ​កខ្លាំង​គួរឲ្យ​ខ្លាច។​ មនុស្ស​ ៥ នាក់រង​របួស​ស្រាល តែ​ទ្រព្យ​សម្បត្តិ​រង​ការ​ខូច​ខាត​ច្រើន​ក្នុង​នោះតូប​លក់​ដូរ​ចំនួ​ន ២០០ ​ក្នុង​ផ្សារ​ស្តាវីហ្គា​ និង​ផ្សារ​រាត្រីខូច​ខាត​ទាំង​ស្រុង ​ព្រម​ទាំង​ដួល​រលំ​ផ្ទះ​ពល​រដ្ឋ​ចំនួន​ ១៦ ​ខ្នង​ផង​ដែរ​»។

លោក​បាន​បន្ត​ថា នៅ​ពេល​នេះរដ្ឋ​បាល​ខេត្តប​ន្ទាយ​មាន​ជ័យ​បាន​បញ្ជូន​កម្លាំង​ និងសម្ភារ​មួយ​ចំនួន ​រួម​មាន សង្កសី​ ឈើ ចុះ​មក​ជួយ​អន្ត​រាគមន៍​ជួស​ជុលផ្ទះ​ជូន​ប្រជា​ពល​រដ្ឋរ​ងគ្រោះ​ឡើង​វិញ និងបោស​សម្អាត​កម្ទេច​កម្ទី​ដែល​បាក់​បែកដោយ​ភ្លៀង ​និង​ខ្យល់​កន្ត្រាក់​នោះ​ចេញ​ ដើម្បី​ចៀស​វាង​គ្រោះថ្នា​ក់​ផ្សេងៗ​ជាយ​ថាហេ​តុ៕​