ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចផ្អាកបុណ្យចូលឆ្នាំខ្មែរ សម្រាប់ស្ថាប័នរដ្ឋ និងឯកជន ហើយរដ្ឋនឹងសងវិញនូវថ្ងៃឈប់សម្រាករយៈពេល ៥ ថ្ងៃ តាមពេលវេលាសមស្រប ជាវិធានការដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។
លោកស្នើសុំឲ្យពលរដ្ឋ និងមន្ត្រីរាជការទាំងអស់យោគយល់អំពីការសម្រេចនេះ។ លោកនឹងឲ្យក្រសួងការងារចេញសេចក្ដីប្រកាសនេះ។
លោកថ្លែងថា៖ «សម្រាក ៣ ថ្ងៃ សម្រាកធ្វើអី បើទៅស្រុក អ្នកនៅស្រុកខ្លាចនាំពីទីក្រុងទៅជនបទ ហើយអ្នកទីក្រុងខ្លាចពីជនបទ»។
លោកស្នើឲ្យពលរដ្ឋកាត់បន្ថយការធ្វើដំណើរទៅភូមិកំណើត និងដំណើរកម្សាន្តតាមទីកន្លែងនានា៕