ព្រៃវែងៈ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃបាន​ណែនាំឲ្យ​​នគរ​បាល​យុត្តិ​ធម៌​ដែល​បញ្ជូន​សំណុំ​រឿង​ជន​ណាម្នា​ក់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ទៅ​តុលា​ការ​ដើម្បី​ចោទ​ប្រកាន់​សូម​ឲ្យ​បង្កក​ទ្រព្យ​សម្បត្តិ​ពួក​គេ​ផង​ពីព្រោះ​វា​អាច​ប​ម្រើ​ឲ្យភេរ​វកម្ម​ឧក្រិដ្ឋកម្ម​ផ្សេង​ទៀត។

ការ​លើក​ឡើង​របស់​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ស​ ខេង ​បែបនេះ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា​ព្រះវិហារ នៅ​វត្ត​បុញ្ញ​ខេ​ត្តា​រាម (ហៅ​វត្ត​ថ្មី) ក្នុង​ក្រុង​ព្រៃ​វែង​ ខេត្ត​ព្រៃវែ​ង កា​លពី​​ថ្ងៃ ១៣ កក្កដា និង​បន្ទាប់​ពី​កម្ពុជា​បាន​រឹប​អូស​លុយ​ខុស​ច្បាប់​នាំ​ចូល​មក​​កម្ពុជា​នៅ​តាម​ច្រក​អន្តរ​ជាតិ​មាន​ចំនួន​រហូត​ដល់​ទៅ​ ៧,៤ លានដុល្លារ។

លោក​បាន​បញ្ជាក់​​ថា៖​ «កា​រជួញ​ដូរ​គ្រឿង​ញៀន​ជា​មុខ​ជំនួញ ​១ ​ខុសច្បា​ប់ មិ​ន​មែន​ជា​​មុខ​ជំនួញ​ស្រប​ច្បាប់​ទេ (អ្នកជួ​ញដូ​រ​គ្រឿង​ញៀ​ន​ ពេល​ដែល​បាន​លុយ) គឺ​គេ​ហៅថា​​ជា​លុយ​កខ្វក់​ ឬ​ក៏​លុយ​ខ្មៅ​។ អ៊ីចឹ​ង​ហើយ​បាន​ជា​ឥឡូវ​នេះ ​ខ្ញុំ​ព្រះ​កុ​ណា ខ្ញុំ​បាន​ណែ​នាំឲ្យ​​នគ​របាល​យុត្តិ​ធម៌ ​ពេល​ធ្វើ​សំណុំ​រឿង បញ្ជូន​ទៅ​តុលា​ការ​សូម​ចោទ​ប្រកាន់​ជន​ណាម្នា​ក់ដែល​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​គឺ​សុំឲ្យ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ឯង​មាន​ប៉ុន្មាន​ អត់​អាច​ធ្វើ​អីបា​នទេ។បង្ក​ក​តែ​ម្ដង លុះ​ត្រា​តែ​ដោះ​ស្រាយ​ទៅ​ឃើញ​ថា លុយ​ហ្នឹង​ឬ​ក៏​ផ្ទះ​ហ្នឹង​ ដី​ហ្នឹង​ មិន​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​បាន​ឲ្យ​អ្នក​ឯង​​វិញ។ ប៉ុន្តែ​បើ​រក​ទៅ​ឃើញគឺ​ត្រូ​វ​​រឹប​អូស​ ពីព្រោះ​វា​អាច​ទៅ​ជា​លុយ​បម្រើ​ភេរវក​ម្ម ឧក្រិដ្ឋកម្ម​ផ្សេងៗ​នេះ​ដែល​គេ​ខ្លាច»។

លោក​បាន​បន្ថែម​ថា​ ករ​ណី​ជួញ​ដូរ​គ្រឿង​ញៀ​នេះ ​បើ​បន្ត​ទុក​យូរៗ​ទៅ ហើ​យ​មិន​បាន​ដោះ​ស្រាយ ​អ​ន្តរជាតិ​គេ​នឹងចាត់​ទុក​ថា​ កម្ពុជា​ជា​ប្រទេស​លាង​លុយ​កខ្វក់​តាម​រយៈ​ការ​រកស៊ី​គ្រឿង​ញៀន ហើ​យ​​លោ​ក​បាន​អះ​អាង​ថា៖ «បើ​កាល​ណាយើ​ង​ជា​ប្រ​ទេសលាង​លុយ​ហើយ​នោះ គេ​នឹង​ចាត់​ចូល​ទៅក្នុ​ង​បញ្ជី​ខ្មៅ ហើយ​វា​ធ្វើ​ឲ្យ​អន្ត​រាយ​ដល់​ប្រព័ន្ធ​ធនា​គារ​ទាំងអស់។ រឿ​ងនេះ​​ មិន​មែន​ជា​រឿង​តូច​តាច​ទេ វា​ជា​រឿង​ធំ​ណាស់»។

លោក​បញ្ជាក់​ថា​ ការ​ប្រើ​ប្រា​​ស់​និង​ការ​ជួញ​ដូរ​គ្រឿង​ញៀ​ន​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សង្គម និង​បាត់​បង់​ធន​ធាន​មនុស្ស​ហើយ​អ្នក​ដែល​ងាយ​ទទួល​រង​គ្រឿង​ញៀន​នេះ​គឺ​មាន​អាយុ​ចន្លោះ​ពី ១៥ ទៅ​ ៤០ ឆ្នាំ។

លោក​បន្ត​ថា ​ក្រសួង​បាន​ដាក់​ផែន​ការ​​លុប​បំបាត់​កា​រប្រើ​ប្រាស់​និង​ការ​ចែក​ចាយគ្រឿងញៀន​នៅ​តាម​រង្គសាលនិង​កន្លែង​កម្សាន្ត​នៅ​រាជ​ធានី​ខេត្ត​ នានា​ដោយ​សារ​ថា​ បញ្ហា​នេះ​អាច​រីក​រាល​ដាលដល់​បណ្តា​តំបន់​ជន​បទ​នាំឲ្យមាន​បញ្ហា​កាន់​តែធំ។

លោក​បញ្ជាក់​ថា៖​ «សូម​មាន​ការ​គាំទ្រ​និង​ចូល​រួម​បានអាច​ធ្វើ​ទៅបា​ន សមត្ថ​កិច្ច​ធ្វើ​ម្នាក់​ឯង​មិន​បាន​ទេ សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ​ចូល​រួម​ផង​ អា​ណា​ព្យា​បាល ​ឪពុក​ម្តាយ​ ហើយ​ក្មួយៗ​ទាំង​អស់ ​លោក​គ្រូ​ អ្នក​គ្រូ អ្នក​ពាក់​ព័ន្ធ​ទាំង​ឡាយ​សូម​មេត្តា​ជួយ​ដល់​សង្គម​របស់​យើង កុំ​ឲ្យ​សង្គម​របស់​យើង​វា​ទៅជា​សង្គម​ដែល​ត្រួត​ត្រា​ដោយ​គ្រឿង​ញៀន»។

ឧ​ត្ត​ម​ស​នី​យ៍​​ឯក​ នាក់ យុ​ទ្ធា ​អគ្គលេ​ខាធិកា​ររង​នៃ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធប្រ​ឆាំង​គ្រឿងញៀន​បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំ​ពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិ​ត្យ​ថា​ទ្រព្យ​សម្បត្តិ​ និង​លុយ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នឹង​ត្រូវ​រឹប​អូស​ជាមូល​និធិ​ប្រយុទ្ធ​ប្រ​ឆាំង​គ្រឿង​ញៀន​ ប្រសិន​បើ​សាល​ក្រម​ស្ថាពរ​រប​ស់តុលាការរក​ឃើញ​ថា​ទ្រព្យ​សម្បត្តិ​និង​លុយ​ទាំង​នោះ​បាន​មក​ពីការជួញ​គ្រឿង​ញៀន។

លោ​កបញ្ជាក់​ថា៖​ «បើ​សាល​ក្រម​ស្ថា​ពរ​រក​ឃើញ​ថា​ ទ្រព្យ​សម្បត្តិ និង​លុយ​បាន​មក​ដោយ​សារ​គ្រឿង​ញៀន​យើង​ត្រូវ​រឹបអូ​ស​ហើយ​ដាក់​ចូល​ក្នុង​មូល​និធិ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ហើយ​មូល​និធិ​នេះ​យើង​យក​មក​ធ្វើ​ការ​ងារ​ច្រើន​ទី១​ អាច​ទូ​ទាត់​សង​សំណង​បើ​មាន​កា​រ​ខូច​ខាត​ទៅលើ​ជន​រង​គ្រោះ​ណា​មួយ។ ទី​២​ ប្រើ​​​ដើម្បី​លើក​ទឹក​ចិត្ត​មន្ត្រី​អនុ​វត្ត​ច្បាប់​ដែល​សកម្ម​ការ​ងារ​ ទី៣ ​ប្រើ​ប្រាស់​សម្រាប់​ការ​ងារ​ប្រយុទ្ធ​ប្រ​ឆាំង​គ្រឿង​ញៀន​ដូចជា​ការ​ស៊ើប​អង្កេត​ និង​ស្វែង​រក​បទ​ល្មើស​បន្ត​ ឬ​សាង​សង់​កន្លែង​ព្យាបាល»។

ជា​មួយ​គ្នា​នេះ លោក​ យុ​ទ្ធា ក៏​បាន​លើក​ឡើង​ដែរថា ​បញ្ហា​​ជួញ​ដូរ​គ្រឿង​ញៀន​បាន​ និង​កំពុង​បង្ក​បញ្ហា​ទូ​ទាំងសកលោក​និង​ក្នុង​តំបន់​ ហើយ​ចរន្ត​នេះ​បាន​ និង​កំពុង​កើន​ឡើង​ ខណៈ​ប្រទេស​ កម្ពុជា​ ទទួល​រង​ផល​ប៉ះ​ពាល់​តិច​តួច​ពី​ឥទ្ធិ​ពល​នេះ​ដោយសា​ររាជ​រដ្ឋាភិ​បាល​បាន​ដាក់​ចេញ​យុទ្ធ​នា​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។

ទោះ​ជា​យ៉ាង​ណា ​លោក​ នាក់​ យុទ្ធា​ មិន​អាច​បញ្ជាក់​ថា​មាន​ទ្រព្យ​សម្បត្តិ​ចំនួនប៉ុន្មាន​ដែល​ត្រូវ ​បាន​បង្កក​និង​រឹប​អូស​នោះ​ទេ។​ លោក​ មាស​ សុវណ្ណ ប្រធាន​សមា​គម​សង្គ្រោះ​ជន​រង​គ្រោះដោយ​សារ​គ្រឿង​ញៀន​កម្ពុជា​បាន​សម្តែងការគាំទ្រ​ចំពោះចំណាត់​ការ​ដែលណែនាំ សុំ​ឲ្យ​មាន​ការ​បង្ក​ក​ទ្រព្យ​ស​ម្បត្តិ​អ្នក​ជួញ​គ្រឿង​ញៀ​ន​ និង​ប្រើ​ប្រាស់​លុយ​​នេះ​សម្រាប់​ពង្រឹង​ការងារ​អនុ​វត្ត​ច្បាប់​របស់​មន្ត្រី​ និង​ជួយ​ដល់​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ដល់​មន្ត្រី​មូល​ដ្ឋាន​ក៏​ដូច​ពលរដ្ឋ។

លោក​បញ្ជាក់​ថា៖​ «វា​ល្អ​ដែល​យើង​បង្កក​ទុក​សិន​រហូត​ដល់​យើង​ស្រាវ​ជ្រាវ​ឃើញ​ថា​ តើ​ទ្រព្យ​សម្បត្តិ​សម្ភារ​និង​លុយ​ទាំង​នោះ​ខុស​ច្បាប់​ដែរ​ឬទេ​ហើយ​បើ​ខុស​ច្បាប់​យើង​រឹប​អូស​ទុក។ការ​អនុ​វត្ត​របស់​ស​ម្តេច​ក្រឡា​ហោម​គឺ​ត្រឹមត្រូវ»។

លោក​ មាស ​វី​រិទ្ធ​ អគ្គ​លេខា​ធិការ​អាជ្ញា​ធ​រ​ជាតិ​ប្រ​យុទ្ធ​ប្រ​ឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហា​ផ្ទៃ​ធ្លាប់​បានលើក​ឡើង​ថា​ គិត​ចាប់​ពី​ថ្ងៃ​ទី​ ១ ​ខែ ​មករា​ ដល់​ថ្ងៃទី​ ៤​ ខែ​ មិថុនា​ កន្លង​ទៅ​នេះ​ អ្នក​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ចំនួន ​៧​ ២៩៤​ នាក់​ ត្រូវ​បានអាជ្ញា​ធរ​ឃាត់​ខ្លួន​ក្នុង​នោះ​អ្នក​ជួញ​ដូរ​មាន​ចំនួន​ ៣​ ៩៧៣ ​នាក់​ត្រូវ​បញ្ជូន​ទៅ​តុលា​ការ ​ខណៈ​អ្នក​ប្រើ​ប្រាស់​មាន​ចំនួន​ ៣​ ៣២១​ នាក់​ត្រូវ​អនុ​ញ្ញាត​ឱ្យ​ទៅ​ទទួល​សេវា​បន្សាប៕