ភ្នំពេញៈ សព​អ្នក​ម្នាង អ៊ុក ផល្លា​ រណ​ប្ញទ្ធិ ត្រូវ​បាន​រៀប​ចំ​ពិធី​បូជា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០​ខែ​មិថុនា​នេះ​នៅ​ក្នុង​បរិវេ​ណ​វត្តប​ទុម​វត្តីរាជ​ធានី​ភ្នំពេញ​ខណៈ​ដែល​សម្ដេច​ក្រុម​ព្រះ​មិន​ទាន់​បាន​ជ្រាប​ដោយ​សារ​មន្ត្រី​ខ្លាច​ប៉ះ​ពី​សុខ​ភាព​ព្រះ​អង្គ​ដែល​កំពុង​ព្យា​បាល​របួស​នៅ​ប្រ​ទេស​ថៃ​។ ពិធី​បូជា​នេះ​ក៏​មាន​ការអ​ញ្ជើញ​ចូល​រួម​ពី​សមា​ជិ​​កព្រះ​​រាជ​វង្សានុ​វង្ស​ ថ្នាក់​ដឹក​នាំ​គណ​បក្ស​ ស​មាជិ​ក ព្រឹទ្ធ​សភា រដ្ឋ​សភា ​មន្ត្រី​រាជ​ការ និង​​ពលរ​ដ្ឋជាច្រើន​ផង​ដែរ ដោយ​មាន​សម្តេច​ព្រះ​មហិ​ស្សរា​ ន​រោត្តម​ ចក្រ​ពង្ស់​ ឧត្តម​ក្រុម​ប្រឹ​ក្សាព្រះ​ម​ហា​ក្ស​ត្រតំណា​ងស​ម្តេច​ព្រះ​មហា​ក្សត្រិយ៍ ​នរោត្តម​ មុនិ​នាថ​ សី​ហនុ ​ជា​អ្ន​កថ្វាយ​ព្រះ​ភ្លើង​បូជា​។ យ៉ាង​ណា​ក្ដី​ ពិធី​បូជាសព​នេះ​សម្ដេច​ក្រុម​ព្រះ​​មិន​​បាន​ជ្រាប​នោះ​ទេ ​ខណៈ​ដែល​ស្ថាន​ភាព​របួស​មិន​ទាន់​បាន​ប្រសើរ​។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច លោក ញេ​ប ប៊ុន​ជិន​ កាល​ពី​ព្រឹក​មិញ​។ លោក​ ប៊ុន​ជិន បាន​ថ្លែង​ទាំង​អួល​ដើមក​ជា​មួយ​នឹង​​ទឹកភ្នែក​រលីង​រលោងនៅឯពិធី​នោះ​ថា សម្ដេច​ក្រុម​ព្រះ ​រណ​ឫទ្ធិ ​មិន​ទាន់​បាន​ជ្រាប​ថា​ អ្នក​ម្នាង ​អ៊ុក​ ផល្លា​ ត្រូ​វបាន​បូជា​នៅ​ឡើយ​ទេ​ ដោយ​សារ​តែ​គណ​បក្ស​និង​ការ​ព្រួយ​បារម្ភ​ ពី​សុខ​ភាព​របស់ទ្រង់​។​ លោក​បាន​បញ្ជាក់​ថា៖ «​ដោយ​សារ​លោក​មាន​ព្រះជ​ន្មប៉ុណ្ណឹង​យើង​បារ​ម្ភខ្លាំង ​ដូច្នេះយើងមិន​ចង់​ឲ្យ​លោក​ជ្រាប​ពីស​ពអ្នក​ម្នាង​ដែល​បាន​បូជា​ទេ​រហូត​ដល់​ម៉ោង​នេះ​។ ​សូម​ជំរាប ​ពលរដ្ឋប្រជា​នុរាស្ត្រ​ជន​រួមជាតិ​ទាំង​អស់ក៏​ដូច​ជា​បង​ប្អូន​ដែល​ជា​សមា​ជិក​សមា​ជិ​ក​កា​​ដែល​លោក​តាម​ដាន​ព្រឹត្តិ​កា​រណ៍​នេះ​ថា​យើង​អត់​មាន​ទូល​ថ្វាយ​សម្តេច​ព្រះ​ប្រធាន​អំពី​មរណ​ភាព​របស់​អ្នក​ម្នាង​ជា​ដាច់​ខាតដោយ​សារ​យើង​យល់​ថា​ទុក​ឲ្យ​ព្រះអ​ង្គ​លោក​ថែ​ព្រះ​សុខ​ភាព​ដោយ​យក​ចិត្ត​ទុក​ដាក់​ឆាប់​បាន​ជា​សះ​ស្បើយ​»។​

លោក​បាន​បន្ដ​ថា៖ «ម្យ៉ាង​ទៀត​​យើង​បារ​ម្ភ​ក្រោយ​ពី​លោក​ជា​សះ​ស្បើយ ​ហើយ​លោក​យាង​ត្រឡប់​មក​វិញ ហើយ​នៅ​សួររក​ព្រះ​ជាយា​របស់​លោក​យើង​ទាំង​អស់​គ្នា​កំពុង​គិត​ហើយ​គិត​ទៀត​ថា​តើ​យើង​គួរ​ទូល​ថ្វាយ​នៅ​ក្នុង​ពេល​ណា​ឬ​ស្ថាន​ភាព​ណា​មួយ​​នេះ​ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ»។…យើង​សូម​ជម្រាប​ជូន​ដោយ​ត្រង់​ថា ដំ​ណាក់​របស់​លោក​នៅ​ពេល​ឥឡូវ​នេះ​អត់​មាន​អ្នក​ណា​នៅ​ទេ​ មាន​តែ​ព្រះ​រាជ​បុត្រា​តូច​មួយ ​ហើយ​អ្នក​មើល​ ព្រះ​រាជ​បុត្រា ​ហើយ​ពេល​ខ្ញុំ​ទៅ​ដំ​ណាក់​គាត់​ខ្ញុំ​ខ្លោច​ផ្សា​ណាស់​»។​ ទាក់​ទង​នឹង​ព្រះ​សុខ​ភាព​ សម្ដេច​ក្រុម​ព្រះ​ លោក ញេប ប៊ុន​ជិន ​បាន​ឲ្យ​ដឹង​ថា ​លោក​អាច​មាន​បន្ទូល​បាន​​ហើយ​ដោយ​លោក​ចង់​ទូរ​ស័ព្ទ​មក​អ្នក​ម្នាង​តែ​យើង​ទូល​ថ្វាយ​លោ​កថា​អ្នក​ម្នាង​មិន​អី​ទេ​ដោយ​សារ​ចង់ឲ្យ​​ព្រះ​អង្គ​​ថែ​ព្រះ​កាយ​ឲ្យ​ស្រួល​ ។​ ទន្ទឹម​នឹង​នេះ​ លោក​ ប៊ុន​ជិន​ ក៏​បាន​ស្នើ​ឲ្យ​សមត្ថ​កិច្ច​ស៊ើប​អង្កេត​ឲ្យ​ស៊ី​ជម្រៅ​ចំពោះ​ឧបទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​នេះផង​ដែរ​។ លោក​បាន​បន្ត​ថា៖«…​ក្រសួង​មហា​ផ្ទៃ​និង​អា​ជ្ញា​ធរ​មូល​ដ្ឋាន​មានកា​តព្វកិច្ច សមត្ថ​កិច្ច​និង​ភារកិច្ច​ស៊ើប​អង្កេត​ឲ្យ​ស៊ី​ជម្រៅ​ដើម្បី​ឲ្យ​ជនរង​គ្រោះ​និង​គណ​បក្ស​ហ៊ុន​ស៊ី​នប៉ិច ​អាច​ទទួល​យក​បាន​ដោយ​អស់​ចិត្ត​»។​ ​សូម​បញ្ជា​ក់ថា អ្នក​ម្នាង ​អ៊ុក ផល្លា បាន​ទទួល​មរណ​ភាព​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ព្រះ​សីហនុ ​នៅ​វេលា​ម៉ោង​ជាង ​១២ ថ្ងៃទី​ ១៧​ ខែ​មិថុនា គឺ​ប្រ​មាណ​ជា ​៣ ​ម៉ោង ​បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ដ៏​រន្ធត់​នៅ​ស្រុក​ព្រៃ​នប់ ​ខណៈ​​សម្ដេច​ក្រុម​ព្រះ នរោត្តម​ រណ​ឫទ្ធិ ព្រះ​ប្រ​ធាន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​និង​មនុស្ស​ ៦​ នាក់​ផ្សេង​ទៀត​​រង​របួស​ធ្ងន់​៕​