ប៉ៃលិនៈ​ នគ​របាល​​ស្រុក​​សា​លា​ក្រៅ​នៅ​ថ្ងៃ​នេះ​មិន​ទាន់​ប​ញ្ជូ​នជ​នស​ង្ស័យ​ម្នាក់​ទៅ​តុលាកា​រនៅឡើយទេ​ ដោយ​នៅ​កំពុង​​បន្ត​សួរ​នៅ​អធិ​ការ​ដ្ឋាន​ បន្ទាប់​ពី​ចាប់​ឃាត់​ពាក់​ព័ន្ធ​​ករណី​ចាប់​រំលោភ​ចៅ​ស្រីប​ង្កើត​ កាលពី​យប់​​ថ្ងៃ​ទី​ ២៤​ សីហា​​ នៅ​ក្នុង​ការដ្ឋា​ន​ឡឥ​ដ្ឋ​មួយ​ ស្ថិត​ក្នុង​ឃុំ​​-​ស្រុ​ក​ សា​លា​ក្រៅ​ខេត្ត​ប៉ៃលិ​ន​។

លោក ​មាឃ ​សារ៉ន​ អធិ​ការ​នគរ​បាល​ស្រុក​សា​លាក្រៅ​​បាន​ថ្លែងនៅថ្ងៃនេះ​​ថា​ ការ​មិន​ទា​ន់បា​ន​ប​ញ្ជូនជ​នស​ង្ស័​យ​ឈ្មោះ​ឡាយ ​សូរិយ៉ា​ អាយុ​ ៥៩ ​​ឆ្នាំ​ ជាក​ម្មករ​ឡឥដ្ឋ ​ស្នាក់​នៅក្នុង​​ការ​ដ្ឋាន​ឡឥដ្ឋ ​ខាង​លើនេះ ដោយសា​រមា​នក​រណី​ផ្សេ​ង​ត្រូ​វសួ​រ​ប​ន្ត​​។​​

លោក​​បន្ត​​ថា​ បុរស​សង្ស័យ​​ម្នាក់​នេះ​ត្រូវ​សមត្ថ​កិច្ច​​ប៉ុស្តិ៍ឃុំ​សា​លាក្រៅ​ចា​ប់ខ្លួន​​បន្ទាប់​ពី​បាន​ចាប់​រំលោ​ភក្មេង​ស្រី​រង​គ្រោះ​ ឈ្មោះ ​ធ​.​វ​ អាយុ​ ១០ ​ឆ្នាំ​ ដែល​ត្រូវ​ជាចៅ​​បង្កើ​ត រស់នៅ​ក្នុង​ឃុំ​-​ស្រុក​សា​លា​ក្រៅ​ខេត្ត​ប៉ៃលិ​ន​​ តែ​មិន​ទាន់​​បាន​ស៊ី​ជម្រៅទេ​​។

លោក​ថា ​ជន​សង្ស័យ​​កំពុង​ត្រូវ​បាន​​សមត្ថ​កិច្ច​​​​សួរ​នៅ​អធិកា​រដ្ឋា​នន​គរបាល​​ស្រុក​សា​លាក្រៅ​នៅឡើយ​ ​ព្រោះ​ក្រោយពី​សមត្ថ​កិច្ច​សួរ​ចម្លើយ​ករណី​បទ​ល្មើស​រំលោភ​ គឺជន​ម្នាក់​បាន​បង្ហាញ​ចេញ​នូវ​តម្រុយ​​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេង​ទៀត ​​​ក៏​ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​ពី​បទ​ល្មើស​ផ្សេ​ងនោះថា​ ជាអ្វី​ទេ។​

​លោក​ថ្លែង​ថា​៖ «ជន​ម្នាក់​នេះ​គាត់​ប្រព្រឹត្តប​ទ​ល្មើស​រំលោភ​សេព​សន្ថវៈ​ពិត​មែន​ហើយ ​ប៉ុន្តែ​មិន​ទាន់​បាន​ស៊ី​ជម្រៅទេ​។ នេះ​បើ​យោង​តាម​លិ​ខិត​កោ​សល្យ​វិច័យ ​​របស់​គ្រូពេ​ទ្យប​​ង្អែក​ខេត្ត​ប៉ៃលិ​ន​»​។

លោក​រំឭក​​ថា​ រវាង​ជន​សង្ស័យ​​និង​ក្មេង​ស្រី​រងគ្រោះ​ជា​ចៅ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ​ហើយ​មក​រស់​នៅ​ក្នុង​ខេត្ត​ប៉ៃ​លិន​ធ្វើ​ជា​កម្មករ​ឡ​​ឥដ្ឋ​ជាកន្លែ​ងកើត​ហេតុ​បាន​ប្រហែល​ប៉ុន្មាន​ខែមក​។​ នៅ​យប់​ម៉ោង​ជាង ​៨ ​ថ្ងៃទី​​ ២៤​ សីហា​ខណៈ​​កម្មករ​ផ្សេង​ទៀត​ចូល​សម្រាក​អស់​ស្រាប់​តែ​ម្ចាស់​ឡឥដ្ឋ​បាន​ឮ​សំឡេង​ក្មេងរ​ងគ្រោះ​​​ស្រែក​ចេញ​ពី​បរិវេ​ណ​ឡឥ​ដ្ឋ។ ​រីឯ​ម្តាយ​ក្មេង​រងគ្រោះ​ក៏កំ​ពុង​សម្រាក​​នៅ​រោង​ស្នាក់​នៅ​ក្បែ​រ​នោះ​ដែ​រ​។

លោក​បន្ត​ថា ភ្លាមៗ​បន្ទាប់​ពី​ឮសំ​ឡេង​ក្មេ​ងរងគ្រោះ​​ស្រែក ​ម្ចាស់​ឡឥដ្ឋ​បាន​ស្រែក​ហៅ​កម្មករ​​ឲ្យ​នាំគ្នា​​​ដើរ​មើល​​ក្នុង​បរិ​វេណ​ឡឥដ្ឋ​នោះ​ ហើយ​ក៏​ប្រទះ​ឃើញ​ជន​សង្ស័យ​និង​ក្មេងរ​ងគ្រោះ​តែម្តង​។ ​ពេល​នោះ​ម្ចាស់​​ឡឥដ្ឋ​បាន​រាយ​ការ​ណ៍​ប្រា​ប់​សមត្ថ​កិ​ច្ចលោ​ក​​​ទើ​ប​បាន​ចុះទៅសា​កសួ​រ​និង​ចាប់​​ឃាត់​ខ្លួន​នៅ​យប់​​​នោះតែ​ម្តង​​៕​