កណ្ដាល៖ ​សមត្ថ​កិច្ច​នគរ​បាល​ខេត្តក​ណ្ដា​ល​នៅថ្ងៃទី ៥ មករានេះ ​បាន​បញ្ជូន​មន្ត្រី​យោធា​ដែល​ឋាន​ន្ត​រស័​ក្តិ​​ជាឧ​ត្ត​ម​សេនិ​យ៍​ត្រីម្នា​ក់​ទៅសា​លា​ដំបូ​ង​ខេត្ត​​​ បន្ទាប់​ពី​​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​ ៤​ មករា ពាក់ព័​ន្ធនឹងករណីយ​កកាំ​ភ្លើង​វាយបុ​រស​សន្តិសុខម្នាក់​បណ្ដាល​ឱ្យ​បែកក្បាល​​ ប្រព្រឹត្ត​នៅគ្លីនិ​ក​មួយ​ ក្នុង​ភូ​មិ​អង្គស្នួល​ ឃុំ​ពើក​ ស្រុក​អង្គស្នួល ​​។

លោក ​រឿន​ ណារ៉ា​ ស្នងការរង​ទទួលផែន​ព្រហ្មទណ្ឌ​​នៃ​ស្នងការដ្ឋាន​នគរបាលខេត្ត​កណ្តាល​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ នៅថ្ងៃ​ទី ៥​ មករា​ នេះ​ថា ​បុរស​សង្ស័យ​មាន​ឈ្មោះ ​ហេង​ គាហុង​ អាយុ​ ៤១​ ឆ្នាំ​ ​ជា​មន្រ្តី​យោធា​មាន​ឋា​នន្ត​រស័ក្ដិ​ជា​ឧត្ដម​សេនី​យ៍ត្រី (ផ្កា​យ ១​)។ គាត់​ត្រូវ​បាន​សមត្ថ​កិច្ច​ជំនាញ​របស់​លោក​បញ្ជូន​ទៅ​សាលា​ដំបូ​ង​ខេត្ត​កណ្តាល​ កាល​ពីថ្ងៃទី ៥​ មករា​មួយ​ថ្ងៃ ​ក្រោយ​ពេល​ឃាត់​ខ្លួន​ករណីប្រើ​ហិ​ង្សា​។​​

លោក​ថ្លែង​ថា៖ ​«ជន​សង្ស័យ​ម្នាក់​នេះ​ពា​ក់ព័​ន្ធកា​រ​ប្រព្រឹត្ត​អំពើ​​ហិង្សា​ ហើយ​តុលា​ការ​នឹង​ចាត់​ការ​តាម​ច្បាប់​ចំពោះ​ករណី​នេះ»​​។​

លោក​ ថាច​ ផល្លា ​អធិកា​ររង​ទទួល​ផែនព្រហ្មទ​ណ្ឌ​នៃ​អធិការដ្ឋា​ន​នគរបាល​​ស្រុក​អង្គស្នួល​ប្រា​ប់​ ភ្នំពេញ​ ប៉ុស្តិ៍ ពី​​ម្សិលមិញ​ថា​ ជនរងគ្រោះ​ឈ្មោះ ​ច្រឹក​ ស៊ីណា ​អាយុ ៣០ ឆ្នាំ​ ជា​សន្តិសុខយាម​នៅ​មន្ទីរព្យាបាល​ និ​ង​សម្ភព​សុខម៉ែង​ដែលមានទី​តាំងនៅ​ភូមិអង្គស្នួល ​ឃុំ​ពើក​ ស្រុក​អង្គស្នួល​ ខេត្ត​កណ្តាល​។​ រីឯជនសង្ស័យ​ជា​មន្រ្តីយោធាបម្រើការ​នៅអយ្យការអម​តុលាកា​រយោ​ធា​ចំណុះក្រសួង​កា​រពារជាតិ​។​

លោក​បាន​រំឭកប្រាប់ថា​​ មុនពេ​កើត​ហេតុគឺ​នៅ​ថ្ងៃ​ទី​ ២​ ខែ​ មករា ​ឆ្នាំ ​២០២១​ វេលា​ម៉ោង ​៦ ល្ងាច​ ជនរងគ្រោះ​បានទៅយាម​ជំនួស​គេ​មួយ​យប់​នៅ​គ្លីនិក​ សុខ​ ម៉េង ​(ទីតាំ​ងកើតហេតុ)​ រហូត​ដល់​ម៉ោង​ ៥ ​ទៀប​ភ្លឺ​ចូលថ្ងៃ​ទី​ ៣ ​មករា​។ពេល​យាម​នោះ​មាន​​មនុស្សប្រុស​ម្នាក់​​​បាន​ខ្ចី​លុយ​ពី​ជន​រង​គ្រោះ​ចំនួន​​ ៣ ០០០ ​រៀល ហើយ​ក៏ដើរចេ​ញ​ទៅវិញ​ដោយ​ឃើញ​មាន​ពាក់ស្បែក​ជើង​ចេញ​ទៅ​ដែរ​។

លោក​បន្ត​ថា​ លុះ​ដល់​វេលា​ម៉ោង ​៨ ព្រឹក ​ថ្ងៃទី​ ៣ ​​មករា​នោះ ​ជន​សង្ស័យ​ជាមន្ត្រី​យោធានោះ​បាន​បាត់​ស្បែកជើ​ង​​ស៊ក ១ គូ ហើយ​បាន​ឆែក​មើល​ក្នុង​កា​មេរ៉ា​សុវត្ថិភាព​ឃើញ​បុរស​ម្នាក់​កំពុង​ឈរ​និយាយ​ជា​មួយ​ជន​រង​គ្រោះ។​

បន្ទាប់​ពី​ឆែក​កាមេរ៉ា​សុវត្ថិ​ភាព​រួចជ​នសង្ស័យ​​ក៏​បាន​ទាក់​ទង​ទៅ​ខាង​ក្រុមហ៊ុន​សន្តិសុខ ​​ដើម្បី​ហៅ​ជនរង​គ្រោះ​មក​ជជែកគ្នា​។​ លុះរហូត​​ដល់ថ្ងៃទី​ ៤ ខែឆ្នាំ​ដដែល​ វេលាម៉ោង​ ១០ ព្រឹក ​ជន​សង្ស័យ​បានណាត់​ជាមួយក្រុមហ៊ុន​សន្តិសុខ​​ឲ្យ​នាំជន​រងគ្រោះ​​មកជជែកគ្នា​​នៅ​ក្នុង​គ្លីនិក​តែ​មិន​ឃើញ​មក​ ទើប​ជន​សង្ស័យមានការ​​ខឹង​សម្បាក៏​ជិះ​រថយន្ត​ទៅផ្ទះ​​នៅម្ដុំ​ផ្សារជ​ម្ពូវ័ន​វិញ។​

លោក ​ថាច​ ផល្លា បានបន្ត​ថា​ លុះដល់វេលាថ្ងៃត្រង់​ថ្ងៃ​ទី​ ៤​ មករា ​ទើប​ខាងក្រុមហ៊ុន​សន្តិសុខ​ទៅ​ដល់​គ្លីនិក​តែមិន​ឃើញ​ជនសង្ស័យ​ក៏ទូរស័ព្ទ​ហៅ​​ឱ្យមក​ជជែក​គ្នា​ហើយ​ពេលនោះក៏មានជនរងគ្រោះ​ទៅដល់​គ្លីនិក​នោះ​ដែរ​។ ប៉ុន្តែ​នៅពេលជួបស្រាប់តែជន​សង្ស័យ​បាន​ដកយកកាំភ្លើង​ខ្លី​ពី​ចង្កេះ​ខោ​​វាយ​ទៅ​លើជនរងគ្រោះ​ចំក្បាល​ផ្នែកខាងឆ្វេង​ បណ្តាល​ឱ្យ​ដួល​ហើយ​ជន​ង្ស័យ​ក៏​ដើរ​ចូល​ក្នុង​គ្លីនិក។

លោក​ ថាច​ ផល្លា ឱ្យដឹង​ទៀតថា បន្ទាប់​ម​កមា​ន​ការ​ភ្ញា​ក់ផ្អើ​ល​រួ​ចក៏​មា​ន​ព​លរ​ដ្ឋ​រា​យ​ការ​ណ៍​ប្រា​ប់​សម​ត្ថ​កិ​ច្ចន​គរ​បា​លឃុំ​ពើ​ក​រហូ​ត​ដល់​មា​ន​ការ​ចុះម​កសា​ក​សួរ​ និ​ងឃា​ត់​ខ្លួ​ន​ជនសង្ស័យ​បញ្ជូ​ន​ទៅ​អធិ​កា​រ​ដ្ឋា​នន​គ​រ​បាលស្រុ​កអ​ង់​ស្នួ​ល​តែម្ដ​ង​។​

លោក​ប្រាប់ថា​​ តាម​ចម្លើយសារភាព​របស់ជនសង្ស័យ​​ថា​ ខ្លួនពិត​ជា​បាន​យកកាំភ្លើង​ទៅ​វាយ​ជនរងគ្រោះ​ពិតមែន​ដោយសារ​ខឹងជួលឲ្យមក​យាមបែរ​ជា​ត្រូវ​គ្នា​ជា​មួយ​ចោរ​​។ ចំពោះវត្ថុតាង​ដែល​សមត្ថកិច្ច​ចាប់​យក​អាវុធ​ខ្លី​មួយ​ដើម​ម៉ាក​ C​F​9​8​ ​លេខ​ 00600​9​ មាន​បង់​ចំនួន ១ និង​គ្រាប់​មួយចំនួន៕