ក្រុមហ៊ុន ស៊ីភី ខេមបូឌា (CP) ក៏ដូចជាក្រុមហ៊ុន Charoen Pokphand Foods PCL នៅក្នុងប្រទេសថៃផងដែរបានរក្សាតម្លៃស្នូល ៣ ក្នុងរយៈពេលយូរនូវចំណុចសំខាន់ៗនៃរបៀបដែលខ្លួនធ្វើអាជីវកម្ម គឺក្រុមហ៊ុនត្រូវតែផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសកម្ពុជា ក្រុមហ៊ុនត្រូវតែផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនហើយក្រុមហ៊ុននេះគួរតែផ្ដល់អត្ថប្រយោជន៍ដល់ក្រុមវិនិយោគិនក្រុមហ៊ុន និងភាគទុនិក។
ប៉ុន្តែសហគ្រាសចិញ្ចឹមសត្វ និងកសិកម្មធំជាងគេមួយនេះរបស់កម្ពុជាបានដំណើរការទៅមុខកាន់តែឆ្ងាយក្នុងការអនុវត្តតាមគោលការណ៍ ៣ ផ្សេងទៀត ដើម្បីប្រតិបត្តិការសន្ដិសុខស្បៀងអាហារប្រកបដោយស្ថិរភាព សមត្ថភាពផ្គត់ផ្គង់ដោយខ្លួនឯង និងតុល្យភាពបរិស្ថាន។
លោក Wittaya Kreangkriwit អនុប្រធានទទួលបន្ទុកគម្រោងពិសេស និងផ្នែកទំនាក់ទំនងរដ្ឋាភិបាលនៅក្រុមហ៊ុន ស៊ីភី ខេមបូឌា បានថ្លែងថាគោលការណ៍ទាំងនេះបានមើលឃើញការចូលរួមរបស់ក្រុមហ៊ុន និងលើកកម្ពស់សកម្មភាពមួយចំនួននៅក្នុងប្រទេសកម្ពុជាដូចជាការបរិច្ឆាគឈាម ការធ្វើអំណោយស្បៀងអាហារ និងការឧបត្ថម្ភដល់យុវជន។
នៅឆ្នាំនេះក្រុមហ៊ុន ស៊ីភី ខេមបូឌា បានចាប់ផ្ដើមយុទ្ធនាការសង្គមថ្មីមួយទៀត ដើម្បីជួយបង្កើនភាពយល់ដឹងសម្រាប់ម្ចាស់ឈាម។
លោក Wittaya Kreangkriwit បានថ្លែងថា៖ «យើងបានកំណត់ទិសដៅឈាម ១ លានមីលីលីត្រក្នុងមួយឆ្នាំ។ ជាមួយនឹងកម្មវិធីថ្មីនេះយើងមានបំណងជួយដល់ប្រជាជនដែលមានរបួសដោយគ្រោះថ្នាក់ ឬជំងឺឆ្លង។ យើងចាប់ផ្ដើមជាមួយនឹងបុគ្គលិកផ្ទាល់របស់យើង ព្រមទាំងជំរុញឲ្យក្រុមហ៊ុនផ្សេងទៀតចូលរួមផងដែរ។ យើងនឹងសហការជាមួយសមាគមយោធា សមាគមនគរបាល និងសមាគមយុវជន ដើម្បីផ្ដល់ការជួយសម្រួល និងកាលៈទេសៈសម្រាប់ពួកគេក្នុងការចូលរួម»។
ការផ្គត់ផ្គង់ស្បៀងអាហារប្រកបដោយស្ថិរភាពសម្រាប់ប្រជាជនកម្ពុជា គឺស្ថិតក្នុងអាជីវកម្មស្នូលរបស់ក្រុមហ៊ុន ស៊ីភី ខេមបូឌា ប៉ុន្តែសម្រាប់ការងារស្នូលនោះ ក្រុមហ៊ុន ស៊ីភី ខេមបូឌា ធ្វើលើសពីការផ្គត់ផ្គង់ផលិតផលដល់អតិថិជនទៅទៀត។ ក្រៅពីការផ្គត់ផ្គង់ផលិតផលពិតប្រាកដដូចជាផលិតផលចំណីសត្វ ផលិតផលបង្កាត់ពូជសត្វ និងផលិតផលស្បៀងអាហារក្រុមហ៊ុន ស៊ីភី ខេមបូឌា សហការជាមួយកសិករតាមមូលដ្ឋាន និងផ្ដល់ជំនួយបច្ចេកទេស ដើម្បីជួយដល់ពួកគេបង្កើតអាជីវកម្មរបស់ពួកគេក្នុងការបង្កើនស្បៀងអាហារប្រកបដោយស្ថិរភាព សម្រាប់សង្គមកម្ពុជា។
សកម្មភាពសង្គមមួយចំនួនរបស់ក្រុមហ៊ុន ស៊ីភី ខេមបូឌា ដែលរួមមានការផ្ដល់អាហារក្ដៅសម្រាប់អង្គការមិនមែនរដ្ឋាភិបាល (NGO) ដែលជ្រើសរើសជុំវិញប្រទេសនេះដូចជា អង្គការក្ដីសង្ឃឹម អង្គការគ្រួសារថ្មី និងអង្គការក្មេងកំព្រាជាច្រើនផ្សេងទៀតផងដែរ។
ជារៀងរាល់ខែក្រុមហ៊ុន ស៊ីភី ខេមបូឌា បានផ្ដល់អាហារយ៉ាងហោចណាស់ដល់សិស្ស ៣៥០ នាក់ ហើយនៅក្នុងតំបន់ជាច្រើនផ្សេងទៀតក្រុមហ៊ុន ស៊ីភី ខេមបូឌា ធ្វើការងារជាមួយសហគមន៍មូលដ្ឋានតាមរយៈគម្រោងឧបត្ថម្ភ ដើម្បីគាំទ្រមនុស្សចាស់។
លើសពីនេះក្រុមហ៊ុន ស៊ីភី ខេមបូឌា មានគម្រោងមួយសម្រាប់ការដាំដើមឈើរាប់ពាន់ដើមជុំវិញកសិដ្ឋាន និងសាលារៀននៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល។
គម្រោងផ្សេងទៀតក្រុមហ៊ុន ស៊ីភី ខេមបូឌា បានណែនាំដោយស្ងៀមស្ងាត់ដល់សាលារៀនជនបទឲ្យកែលម្អបង្គន់អនាម័យសម្រាប់សិស្ស។
ដោយសារតែធនធានមានកម្រិតកំណត់ សាលារៀនជាច្រើនមានបង្គន់អនាម័យមិនល្អហើយសិស្សប្រុស និងសិស្សស្រីជាង ១០០ នាក់ជួនកាលត្រូវតែប្រើប្រាស់បង្គន់អនាម័យមួយរួមគ្នា។ ក្រុមហ៊ុន ស៊ីភី ខេមបូឌា មានបំណងជួយសាលារៀនតាមជនបទ ដើម្បីកែលម្អបង្គន់អនាម័យ និងអនាម័យរបស់សិស្ស។ ដូច្នេះក្រុមហ៊ុនស៊ីភី ខេមបូឌា បានផ្ដល់បង្គន់អនាម័យសម្រាប់សិស្សប្រុស និងសិស្សស្រីសម្រាប់ការប្រើប្រាស់ចាំបាច់ផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងសាលារៀន។
មិនមែនមានតែគម្រោងមួយដែលមានបំណងសម្រាប់យុវជនដែលក្រុមហ៊ុនស៊ីភី ខេមបូឌា បានចូលរួមប៉ុណ្ណោះទេ។
ការប្រកួតប្រជែងទេពកោសល្យថា្នក់ជាតិដ៏ពេញនិយម ដែលគេស្គាល់ថា ជាកម្មវិធី «បវរកញ្ញា និងបវរបុរស» មើលឃើញក្រុមហ៊ុន ស៊ីភី ខេមបូឌា ឧបត្ថម្ភមួយផ្នែកដែលជំរុញឲ្យអ្នកចូលរួមតាមសមត្ថភាពរបស់ពួកគេក្នុងការលើកកម្ពស់តារានាពេលអនាគតរបស់យុវវ័យខ្មែរជំនាន់ក្រោយ។
លោក Wittaya បានថ្លែងថា៖ «យើងសង្ឃឹមថាយើងអាចរកឃើញបុគ្គលមានទេពកោសល្យមួយចំនួនព្រមទាំងលើកចិត្តចិត្តពួកគេពីរបៀបក្នុងការធ្វើខ្លួនឯងឲ្យបានល្អបំផុត»។
ក្រុមហ៊ុន ស៊ីភី ខេមបូឌា ជឿជាក់ថាតាមរយៈនវានុវត្តន៍ និងប្រសិទ្ធភាពក្រុមហ៊ុន ស៊ីភី ខេមបូឌា អាចលើកកម្ពស់គុណភាព និងសុវត្ថិភាពស្បៀងអាហារ និងបង្កើតសង្គមមួយមានសុខភាពល្អ និងពឹងផ្អែកលើខ្លួនឯងដោយមិនគិតពីធនធានធម្មជាតិមានកម្រិតនោះទេ។ តាមមធ្យោបាយនេះ ក្រុមហ៊ុននេះអាចកាត់បន្ថយផលប៉ះពាល់បរិស្ថានដ៏អាក្រក់ ព្រមទាំងការពង្រឹងសង្គម និងសេដ្ឋកិច្ចប្រកបដោយស្ថិរភាព៕