ភ្នំពេញៈ ស្ថាន​ទូត​ចិ​នប្រ​ចាំ​នៅក​ម្ពុ​ជា​បា​ន​អះអា​ង​ថា ​ការ​ធ្វើ​​រ​ដ្ឋ​ប្រ​ហារ​​​នៅ​កម្ពុ​ជាក្នុងឆ្នាំ​​ ១​៩​៧០មិ​ន​​​ជាប់ទា​ក់​ទង​​​អាមេ​រិក​​​ទេ​ តែថា​​​ ជាប់​​ពា​ក់​ព័ន្ធ​​​នឹ​ង​​ក្រុម​​ចា​រ​ក​ម្ម​​របស់​អាមេ​រិ​ក​ (CIA) ខណៈ​ក្រ​សួ​ង​ការ​ពា​រ​ជាតិ​ក​​ម្ពុជា​លើ​កឡើ​ង​ថា​ អា​មេរិក​បា​ន​ជាប់​ពា​ក់​ព័ន្ធ​រដ្ឋ​ប្រហារ​នេះជាអ្វីដែល​អ្នក​វិភាគ​ថា​ជាកា​រសា​ចទឹ​កដា​ក់​គ្នារ​វាង​មហា​អំណាច​ទាំង​ ២ ​ហើយ​ខ្លះថា​ប្រ​ហែ​ល​ត្រូវ​ឲ្យ​មា​ន​កា​រ​សរ​សេ​រ​ប្រវតិ្តសាស្ត្រ​ឯករាជ្យ។

កា​រ​លើក​ឡើ​ងរប​ស់​ស្ថានទូត​ចិ​ន​នេះបា​ន​ធ្វើ​ឡើង​នៅ​​លើ​ហ្វេ​​ស​ប៊ុ​ក​កា​លពី​ថ្ងៃ​ទី ​១ កុ​ម្ភៈ​ ដោ​យបា​ន​ស​រ​សេរ​ថា​ អា​មេ​រិកមិន​ជា​ប់​ទាក់ទង​នឹ​ង​ការ​នៅពីក្រោយ​រដ្ឋប្រ​ហា​រឆ្នាំ ១៩​​៧០ ទេ ប៉ុ​ន្តែ​បាន​អះ​អាង​ថា​ ក្រុ​ម​ចារ​ក​ម្ម​អាមេ​រិកបាន​ពា​ក់ព័​ន្ធ​​នឹ​ង​​ព្រឹត្តិ​កា​រ​ណ៍​នេះ​ដោយ​មាន​ទាំងរំ​លេចរូ​ប​​ភាព​ទម្លាក់​គ្រាប់​បែក​ពី​សំ​ណា​ក់យ​ន្ត​ហោះ​រ​បស់​អាមេ​រិ​ក​ និ​ងរូ​ប​គ្រាប់​បែ​ក​ជា​ច្រើ​ន​គ្រា​ប់ផ​ង​ដែ​រ​។

ហ្វេ​ស​​​ប៊ុក​រ​ប​ស់​​​ស្ថា​ន​ទូ​តចិនបាន​បញ្ជា​ក់ថា៖ «ក្នុងពេលថ្មីៗនេះ​ស្ថាន​ទូ​ត​ប្រទេ​ស​ម​ហា​អំ​ណា​ចមួ​យ​ប្រចាំ​ក​ម្ពុជាបានលើ​ក​ឡើង​ជាសាធា​រណៈ​ថា​ប្រទេស​ខ្លួ​ន​មិន​មា​ន​ជា​ប់​ទាក់​ទ​ង​អ្វី​ជា​មួ​យ​នឹង​រ​ដ្ឋ​ប្រ​ហារស​ម័​យ​ ល​ន់​ នល់​ ​នៅ​ ក​ម្ពុ​ជា​កា​ល​ពីដើ​ម​ទ​ស​វ​ត្ស​រ៍​ទី ៧​០ ​នៃ​ស​ត​វ​ត្ស​រ៍មុនទេ​។ ជា​កា​រ​ពិត​ណា​ស់​រ​ដ្ឋ​ប្រ​ហារ​ដែ​ល​នាំ​ឲ្យ​ក​ម្ពុ​ជា​ធ្លាក់​ក្នុ​ង​ភ្លើ​ង​ស​ង្គ្រាមរ៉ាំ​រៃ​អ​ស់រ​យៈ​ពេ​ល​យ៉ា​ង​យូ​រនោះ​មិន​មា​ន​ទំ​នាក់​ទំ​ន​ង​អ្វី​នឹង ​“​U​S” ទេ​​ ប៉ុ​ន្តែទា​ក់​ទ​ង​នឹង​”C​IA”»។

ទាក់​ទិន​នឹ​ង​បញ្ហា​នេះ​កា​ល​ពី​ថ្ងៃ​ ១ ​កុម្ភៈ​ ដ​ដែ​ល​នោះ ​ក្រ​សួងកា​រ​ពា​រ​ជា​តិ​កម្ពុ​ជា​ក៏​បា​​​ន​ចេ​ញសេ​ច​ក្ដី​ថ្លែ​ង​កា​រណ៍​មួ​យ​ដោ​យ​បាន​លើ​ក​ឡើ​ង​ដែរ​ថា ​ប្រ​ទេ​ស​ក​ម្ពុ​ជាបា​ន​ឆ្ល​ង​កា​ត់ស​ង្រ្គា​ម​ស៊ីវិ​ល​ដ៏​រ៉ាំ​រ៉ៃ​ដែ​លផ្តើ​ម​ចេ​ញ​ពីរដ្ឋប្រ​ហា​រ​គាំ​ទ្រ​ដោ​យ​អាមេ​រិ​ក​ក្នុ​ង​ឆ្នាំ ១​៩​៧​០​។

សេ​ច​ក្ដីថ្លែ​ង​កា​រ​ណ៍​បាន​ប​ញ្ជាក់​ថា «​ព្រះរា​ជា​ណា​ច​ក្រក​ម្ពុ​ជា​ធ្លាប់​រង​គ្រោះ​ដោ​យ​វ​ត្តមា​ន​ក​ង​ទ័ព​ប​រ​ទេស​នៅ​លើ​ទឹ​កដី​បា​ន​ធ្វើឲ្យ​ប្រជាជន​យ​ល់​ដឹ​ងកា​ន់​តែ​ច្បាស់​អំ​ពី​ត​ម្លៃ​សន្តិ​ភា​ព​មិ​ន​ច​ង់​ឱ្យ​ប្រ​វត្តិ​សា​ស្រ្តនេះ​វិ​លម​ក​ជាថ្មី​គ្រា​ដែ​ល​ប្រ​ទេ​សកំ​ពុ​ង​មា​ន​សន្តិ​ភាព​ពេ​ញ​លេ​ញនោះ​​ឡើយ»។​

​កា​រ​អះ​អាង​រ​ប​ស់​ស្ថា​ន​ទូ​តចិន​និ​ង​ក្រ​សួ​ង​កា​រពា​រជា​តិ​ក​ម្ពុជា​នេះបាន​ធ្វើ​ឡើ​ង​បន្ទា​ប់​ពី​ស្ថានទូ​តអា​មេរិ​ក​ប្រ​ចាំ​កម្ពុ​ជា​លើក​ឡើ​ង​កា​លពី​ថ្ងៃ​ទី ៣១​ ម​ក​រា ថា ​អា​មេ​រិក​មិ​ន​ជាប់​ពា​ក់ព័​ន្ធ​នឹ​ង​រ​ដ្ឋប្រ​ហារ​​នៅ​កម្ពុជា​ក្នុងឆ្នាំ ១៩៧០ ប៉ុន្តែ​បែរ​ជាថា មាន​ភ័ស្តុតា​ងពីការគាំទ្រ​យ៉ា​ង​ស​កម្ម​របស់​រដ្ឋាភិបា​ល​ចិ​ន​ដល់​រ​ប​បខ្មែ​រ​ក្រ​ហម។

ហ្វេស​ប៊ុក​​ស្ថាន​ទូត​អា​មេរិកបានសរសេរថា៖ «​យើង​សូម​ធ្វើ​ការ​កត់សម្គាល់​ថា ​សហ​រដ្ឋ​អា​មេរិក​មិន​បាន​ពាក់​ព័ន្ធ​ក្នុង​រដ្ឋប្រហារ​ដែល​នាំ​ឲ្យ​​លោក លន់ ​នល់​ ឡើង​កាន់​អំណាច​​ទេ។​ រហូត​មក​ទល់​ពេល​នេះ ​គ្មាន​ភ័ស្តុ​តាង​ណា​មួយ​ដែល​បញ្ជាក់​ពី​ការ​ពាក់​ព័ន្ធ​របស់​សហ​រដ្ឋ​អាមេរិក​ទេ។​ផ្ទុយ​ទៅ​វិញ​មាន​ភ័ស្តុតាងយ៉ាង​ច្រើន ដែល​បង្ហាញ​ថា ​រដ្ឋា​ភិ​បាល​ចិន​បានគាំ​ទ្រ​យ៉ាង​សកម្ម​ដល់​របប​ខ្មែរ​ក្រហមពី​ឆ្នាំ​ ១៩៧៥ ​ដល់​ឆ្នាំ១​​៩៧៩​ និង​ក្នុង​រយៈ​កាល​ក្រោយ​ពី​នោះ​មក»។​

លោក សុខ សុគន្ធ ​អ្នកវិភាគ​ម្នាក់​ដែលកំពុងរស់នៅអាមេរិក​បាន​បង្ហាញ​ការ​ងឿង​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​​ជា​ស្ថានទូត​អាមេរិក​រិះគន់​ចិ​ន​រឿ​ងជា​ប់​ពាក់ព័​ន្ធ​ក្នុ​ងរ​ប​ប​ខ្មែ​រ​ក្រហ​ម​ ខ​ណៈ​ឯ​កអ​គ្គរ​ដ្ឋ​ទូ​តថ្មី​ប្រ​ចាំ​ក​ម្ពុជា​មិន​ទា​ន់តែ​ង​តាំ​ង​និងមិនបាន​ជួ​ប​ម​ន្ត្រីជា​ន់​ខ្ពស់​​ក​ម្ពុជា​ផង ហើ​យ​ថា​តើ​មន្ត្រី​កា​រ​ប​រ​ទេ​ស​មួ​យណា​ដែ​លប​ញ្ជាឲ្យ​មន្ត្រី​ស្ថា​ន​ទូ​ត​អាមេ​រិ​ក​និ​យា​យ​បែប​នេះ​និ​ង​ក្នុ​ង​ចេត​នា​អ្វី​?​

លោ​ក​​បានបញ្ជាក់​ថា៖ «ខ្ញុំហាក់​បីដូ​ច​ជា​ មិ​ន​យល់​ទា​ល់តែ​សោះថា​ ម៉េ​ច​បា​នជា​ស្ថា​នទូត​អា​មេ​រិ​កាំ​ង​ចេ​ញវា​ចា​​នៅ​ពេល​​ឯ​ក​អគ្គ​រ​ដ្ឋទូ​ត​ថ្មីនៃ​ស​ហ​រ​ដ្ឋ​អាមេ​រិក​ពុំ​ទាន់​បា​ន​មក​ជួ​ប​រា​ជការ​ខ្មែរ​ ដូ​ច្នេះ​ហើ​យកា​រ​ដែលស្ថា​ន​ទូ​ត​អាមេ​រិ​ក​ចេ​ញវា​ចា​​​ដូច្នោះ​គឺ​ជា​ចំ​ណុចមួ​យ​ដែ​ល​មិន​យ​ល់​ទា​ល់តែ​សោះ​ថា​ តើការ​ប​ង្កើត​ប​ញ្ហានេះ ​មាន​ចេ​ត​នា​ដូ​ចម្តេ​ច​...​?»។​

​លោ​ក​បា​នចា​ត់​ទុ​ក​កា​រ​ឆ្លើ​យឆ្ល​ង​គ្នា​​រវា​ង​ស្ថា​ន​ទូត​អា​មេ​រិ​កនិ​ង​ស្ថា​ន​ទូត​ចិ​ន​ថា ជា​ល្បែ​ង​វាយ​ប៉េ​ង​ប៉ុ​ង​ក្រោ​ម​តុ​ ហើ​យ​ថា​កា​រ​អះ​អាង​បែ​ប​នេះហាក់​ដូ​ច​ជា​ចង់​ប​ង្ក​ទំ​នាស់​វោ​ហា​រស័ព្ទ​​រ​វា​ង​ប្រទេ​ស​ខ្លួ​ន​​ជាមួ​យ​ប្រទេ​ស​ចិន​ លើ​ទឹ​ក​ដី​ក​ម្ពុ​ជា។

លោ​ក​ គិន​ ភា​ ប្រ​ធាន​វិទ្យា​ស្ថាន​ទំ​នាក់​ទំ​នង​អន្តរ​​ជាតិ​ក​ម្ពុ​ជា​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែ​ងកាលពីម្សិលមិញ​ថា​ នេះ​ការ​ប​ង្ហោះ​សារបា​ចទឹ​កដាក់​គ្នា​រ​វាងអា​មេ​រិ​ក ​និ​ង​ចិ​ន ពា​ក់​ព័​ន្ធ​ជាមួយ​នឹ​ង​កា​រធ្វើ​រ​ដ្ឋ​ប្រ​ហារ​ក្នុ​ង​ឆ្នាំ ១​៩​៧០​។​

លោក​ ​ភា ​ថ្លែង​​​ថា​៖ ​«​វាជារឿង​មិន​ល្អ​ទា​ល់តែ​សោះ​ដែ​ល​មហា​អំ​ណា​ច​ទាំ​ង ២ ​យ​ក​បញ្ហា​ក​ម្ពុ​ជា​ទៅ​ជា​វោហា​រ​ស័ព្ទ​​ន​យោ​បាយ​​​ដើម្បី​យុ​ទ្ធ​សាស្ត្រ​រ​ប​ស់ ខ្លួ​ន​។ ​ជាកា​រពិ​តស​ហ​រ​ដ្ឋ​អាមេ​រិ​កពិតជា​មា​នកា​រជា​ប់ពា​ក់​ព័​ន្ធនឹ​ង​អំ​ពើ​រ​ដ្ឋប្រ​ហា​ទ​ម្លាក់​ស​ម្តេ​ច​ឪ​ ​នៅឆ្នាំ​ ១​៩៧​០​ ដែល​​​មិ​នអា​ច​ប​ដិ​សេ​ធ​បាន​ទេ​។​ ជា​សក​ម្មភា​ព ​និ​ងយុទ្ធសា​ស្ត្ររ​ប​ស់​ស​ហរ​ដ្ឋ​អា​មេរិ​ក​បា​នជា​ប់​ពា​ក់​ព័​ន្ធ​យ៉ា​ង​ស៊ី​ជម្រៅ​ក្នុង​រ​ប​ប​គ្រប់គ្រង​នៅ​ក​ម្ពុ​ជា​នៅច​ន្លោះ​ ​ឆ្នាំ​ ១​៩៧​០​ និ​​ង ១៩៧៥»។

យ៉ាង​ណាក្ដី​ លោ​កថា​ ប្រទេស​ចិន​ក៏​បា​ន​ជាប់​ពា​ក់​ព័​ន្ធនឹង​រ​ប​ប​ខ្មែរ​ក្រ​ហ​មប្រ​ល័យ​ពូ​ជ​សា​សន៍​ដែ​រ​ដោ​យ​សា​របា​​នគាំ​ទ្រ​ខ្មែ​រក្រ​ហ​ម​តាំ​ង​ពី​ឆ្នាំ ១​៩​៧៥ រ​ហូ​តដ​ល់​ដួ​ល​រលំ​ទៅ​វិ​ញ​ ហើយ​ប​​ន្ត​គាំ​ទ្រ​រ​បប​នេះទៀត​ពោ​ល​គឺ​លោ​ក​ថា ម​ហា​អំ​ណា​ច​ទាំង​ ២​ សុ​ទ្ធ​តែ​​មា​ន​កា​រជា​ប់​ពា​ក់​ព័ន្ធនឹងកា​រ​គ្រ​ប់គ្រ​ង​នៅ​ក្នុ​ង​ប្រ​ទេស​ក​ម្ពុ​ជា ចា​ប់​ពី​ឆ្នាំ​ ១​៩​៧០​ រ​ហូ​ត​ដល់​ ១​៩​៧​៩ ​ដែ​ល​បា​ន​បង្ក​វិ​នា​ស​ក​ម្ម ​កា​រ​ឈឺ​ចា​ប់​ និង​សោក​នាដកម្ម។

លោក​ប​ញ្ជាក់​ថា៖ ​«​សូ​ម​មហាអំ​ណា​ច​ទាំ​ង ​២ នេះ កុំ​ដើ​រ​ជាន់​ដា​ន​ប្រ​វត្តិសាស្ត្រ​តទៅ​ទៀ​ត​ហើយ​សូ​ម​យ​កអ្វី​ដែ​ល​ល្អ​ស​ម្រាប់​​ប្រ​ជា​ជ​ន​កម្ពុ​ជា​កុំ​យ​ក​សោកនា​ដកម្ម​ឬ​វិ​នា​សក​ម្ម​ឬ​អំពើប្រ​ល័យពូ​ជ​សា​ស​ន៍ស​ម្រា​ប់ប្រ​ជា​ជ​​នខ្មែរ»។

ជា​ថ្មីម្ដ​ងទៀ​ត​ ស្ថាន​ទូ​ត​អាមេ​រិ​ក​ប្រ​ចាំ​កម្ពុ​ជា​បា​ន​ប​ញ្ជាក់​តា​ម​អុីមែល​កា​ល​ពីម្សិ​ល​មិ​ញ​ថា វាគ្មា​ន​ភ័​ស្តុ​តា​ងប​ញ្ជា​ក់​ថាស​ហ​រ​ដ្ឋ​អាមេ​រិ​ក​ជា​ប់ទា​ក់​ទ​ង​នឹ​ងរ​ដ្ឋ​ប្រ​ហា​រដែ​ល​នាំ​ឲ្យ​លោ​ក ​លន់ នល់ ​ម​កកា​ន់​អំ​ណា​ចនោះ​ទេ​ ​ប៉ុន្តែបា​ន​អះ​អាង​ថា​អា​មេ​រិ​ក​បាន​ជួ​យ​ដោះស្រា​យ​មរតក​សង្គ្រាម​រ​ប​ស់​ខ្លួ​ននៅ​កម្ពុជា។

ស្ថាន​ទូត​អា​មេ​រិក​បា​ន​ប​ញ្ជាក់​ថា​៖ ​«​តាម​រ​យៈ​កិច្ច​ខិ​ត​ខំ​ប្រឹ​ងប្រែ​ង​អ​ស់រ​យៈ​ពេ​ល​ជាយូ​រ​ និ​ងមា​ន​សា​រៈ​សំខា​ន់​ក្នុ​ង​ស​កម្ម​ភាព​បោ​ស​ស​ម្អា​ត​មីន​ និ​ង​យុ​ទ្ធភ​ណ្ឌ​​មិ​ន​ទាន់​ផ្ទុះ​ជា​ល​ក្ខណៈ​ម​នុ​ស្ស​ធ​ម៌រួ​ម​មាន​ កា​រ​បោស​សម្អាត​មីន​រា​ប់​ម៉ឺ​នគ្រា​ប់​ដែ​ល​ផលិ​ត​ក្នុ​ង​ប្រ​ទេស​ចិ​ន​ និ​ង​ដែ​ល​បា​ន​សម្លា​ប់​និង​ធ្វើ​ឲ្យរ​ង​រ​បួស​ប្រ​ជាជន​ក​ម្ពុ​ជា​អស់​ជា​ច្រើ​នទ​សវត្ស​រ៍ម​ក​ហើ​យ​នោះ!»។​

​លោក ឡៅ ​ម៉ុ​ង​ហៃ អ្នក​វិភាគ​ន​យោ​បា​យមួ​យ​រូ​ប​ទៀត​បា​ន​លើក​ឡើ​ង​តាម​ហ្វេសប៊ុក​រ​ប​ស់លោ​ក​កា​លពី​ម្សិ​លមិ​ញថា​ នេះ​គ្រា​ន់តែ​ជា​កា​រ​លើក​ឡើ​ង​ដ​ដែ​លៗ​ប្រ​ឆាំ​ង​នឹង​ស​ហរ​ដ្ឋ​អា​មេរិ​ក​ស្រ​ដៀ​ងនឹងសៀវ​ភៅ​រ​ប​ស់ព្រះប​រ​ម​រតន​កោដ្ឋ​​នរោ​ត្ត​ម​ សី​ហ​នុ​ ដែ​លមា​ន​ចំ​ណ​ង​ជើង​ថា ​«​ស​ង្រ្គាម​រ​ប​ស់ខ្ញុំ​ប្រ​ឆាំ​ង​នឹង​ភ្នា​ក់​ងា​រ​ស៊ើបកា​រ​ណ៍ស​ម្ងា​ត់​អាមេ​រិ​ក​»។

ដោ​យសា​រ​បណ្ដាប្រទេ​ស​កុ​ម្មុ​យ​នី​ស្ត​បាន​ជ្រោ​ម​ជ្រែ​ង​ព្រះអ​ង្គ​ ខ​ណៈ​ព្រះ​អ​ង្គ​ត្រូវ​បា​ន​ ​លោក​ ​ល​ន់​ ​ន​ល់​ ធ្វើ​រ​ដ្ឋ​ប្រ​ហា​រ​ទម្លា​ក់​ពី​តំ​ណែ​ង​​ហើ​យ​ក​ងទ័​ពកុ​ម្មុ​យ​នី​ស្តវៀ​ត​ណា​ម​និ​ងពួ​ក​ខ្មែ​រ​ក្រហ​​មជា​សម្ព័​ន្ធ​មិ​ត្តពួ​ក​គេ​ ​បា​នបើ​ក​ការ​វា​យ​ប្រហារ​ផ្ដួ​ល​រំលំ​រ​បប​រ​បស់​ ​ល​ន់ ​ន​ល់​ ក្នុ​ង​ប្រទេស​កម្ពុជា។

លោក​ថា​៖​ «ប្រ​ហែ​លជា​វា​ត​ម្រូវ​ឲ្យ​មា​នកា​រ​​រៀ​ប​ចំនូ​វ​ក្រុ​មអ្ន​ក​ប្រ​វត្តិ​សា​ស្រ្ត​ឯក​រា​ជ្យមួ​យ​ដើ​ម្បី​ស្វែង​រ​ក​កា​រពិ​ត​ទាំ​ង​មូ​លអំ​ពីមូ​ល​ហេ​តុជា​ច្រើ​ន​នៃ​ស​ង្រ្គាម​ពីឆ្នាំ ១៩​៧​០​ដល់​ ១៩៧៥​ នៅ​ក​ម្ពុ​ជា​ដើ​ម្បី​ធ្វើ​យ៉ាង​ណាប​ញ្ច​ប់​ភាព​មិ​ន​ចុះស​ម្រុ​ង​គ្នា​អំពី​មូល​ហេ​តុ​ទាំ​ង​នេះ»។

ដោយ​ឡែក​កា​ល​ពីថ្ងៃ​ទី ​៣​១ ​ខែ​ម​ករា​កា​រិ​យា​ល័​យ​អ្នក​នាំ​ពាក្យរា​ជ​រ​ដ្ឋា​ភិ​បាល​ក​ម្ពុជា​បា​ន​ចេញ​សេ​ច​ក្តី​ប្រ​កា​សមួ​យ​ដោយ​ប​ង្ហា​ញជំ​ហ​រ​ថា ប្រ​ទេសក​ម្ពុ​ជាស្វាគ​ម​ន៍​រាល់​ប្រ​ទេស​ម​ហា​អំណាច​និង​ប្រ​ទេស​ជា​មិត្ត​ទាំង​អស់​​ទោះ​ប្រ​ទេស​នោះ​ស្ថិត​​ក្នុង​ ប្រ​ព័ន្ធ​នយោ​បាយ​ណា​មួយ​ក៏ដោយ​ក្នុង​កិច្ច​ចូល​រួម​ជា​ដៃ​គូ​អភិ​វឌ្ឍន៍​និង​ភាតរភាព​ចំ​ពោះ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ពលរដ្ឋ​​កម្ពុជា​ក្នុង​កិច្ច​ជ្រើស​រើស ​និង​ធានា​ជោគ​វាស​នា​របស់​ខ្លួនដោយ​ខ្លួន​ឯង។

សេចក្តីប្រកាសនោះបញ្ជាក់ថា៖ «ក្នុង​នាម​ប្រ​ជា​ជាតិ​ខ្មែរ​ទាំង​មូលសូម​អំ​ពាវ​នាវ​ដល់​ប្រ​ទេស​ជា​មិត្ត​ទាំង​អស់ ​មេ​ត្តា​ប្រាស​ចាក​ពី​កិច្ច​ការ​ជ្រៀត​ជ្រែក​ផ្ទៃ​ក្នុង​របស់​កម្ពុជាដែល​ជា​ប្រ​ជា​ជាតិ​អធិបតេយ្យ​»។​

ឆ្លើយត​បនឹ​ង​រ​បា​យកា​រ​ណ៍​កា​រិយា​ល័​យ​របស់​ប្រធាន​កិច្ចការ​សម្ងាត់​អាមេរិកាំង​ (Office of the Director of National Intelligence) ដែល​បាន​វាយតម្លៃ​ការគំរាម​កំ​ហែ​ង​ជា​សកល​ប្រចាំឆ្នាំ ២០១៩ ​ដែលថា កម្ពុជា​កំពុង​រអិល​ធ្លាក់​ចូល​ទៅក្នុង​របប​​ផ្តាច់ការ​និយម​នោះ ក្រសួង​ការពារ​ជា​តិ​ក​ម្ពុ​ជា​ក៏​បាន​ប្រកា​ស​ថ្កោ​ល​ទោ​ស​​ផ​ង​ដែ​រ​ដោ​យបានច្រា​ន​ចោ​ល​និ​ងបា​ន​ចា​ត់​ទុ​ក​ថាមា​ន​ច​រិ​ត​ញុះ​ញ​ង់​​ជ្រៀ​ត​ជ្រែក​កិ​ច្ច​កា​រផ្ទៃ​ក្នុ​ង​ក​ម្ពុជា​និ​ង​បង្កឱ្យ​មា​ន​ការ​ភា​ន់​ច្រឡំ​ដល់​សាធា​រ​ណ​ជន​ជា​តិ​​និង​អន្តរជាតិ។

​បើ​តា​ម​សេច​ក្តី​ថ្លែ​ងកា​រ​ណ៍​​នោះបានប​ញ្ជា​ក់​ថា៖​«​ក្រ​សួ​ងកា​រ​ពា​រ​ជា​តិនៃ​ព្រះរា​ជាណាច​ក្រ​ក​ម្ពុ​ជាសូ​​មប្រ​កា​សថ្កោ​លទោ​ស​និង​ច្រាន​ចោល​ទាំង​ស្រុ​ង​ចំពោះ​រ​បា​យកា​រ​​ណ៍​ញុះ​ញ​ង់គ្មា​ន​មូ​លដ្ឋា​នវិ​ទ្ធង្សនា​រ​ប​ស់ម​ន្ទី​រ​ចារ-​ក​ម្ម​ជា​តិស​ហរ​ដ្ឋ​អាមេរិក»។

នៅ​ពេល​ទាក់​ទងសុំ​ការ​ប​ញ្ជាក់​ប​ន្ថែ​ម មន្ត្រី​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា មិន​បាន​ឆ្លើយ​តប​ទេ ​គិត​ត្រឹម​ម៉ោង​ចេញ​ផ្សាយ​កាលពី​ល្ងាច​ម្សិល​មិញ៕