រតនគិរីៈ មន្ត្រី​នៃ​មន្ទីរ​សុខា​ភិបា​ល​​ខេត្តរ​តន​គិរី​បាន​អះ​អា​ង​កាលពី​ម្សិលមិញ​ថា ជំងឺ​គ្រុន​ឈាម​កំពុង​ផ្ទុះឡើ​ងយ៉ា​ង​ខ្លាំ​ងនៅ​ក្នុ​ង​ស្រុក​ប្រតិបត្តិ​ចំនួន ​៣ ​រួម​មាន ស្រុក​វើនសៃ បកែវ និង​ក្រុង​បាន​លុង ខណៈ​ដែល​រយៈ​ពេល​ ២​ សប្ដាហ៍​នៃ​ការ​ផ្ទុះឡើ​ង​ជំងឺ​នេះ មាន​កុមារី​ម្នាក់​​ក្នុង​ចំណោម​អ្នកកើ​ត​ជំងឺ​ គ្រុ​ន​ឈាម​ជាង​ ១០០​ នាក់ ​នៅ​ទូទាំង​ខេត្ត​នេះ​​បាន​ស្លាប់។

លោក អ៊ុង រតនា ប្រធាន​មន្ទី​រសុខាភិ​បាល​ខេត្ត​រតនគិរី ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា គិត​មកត្រឹម​ថ្ងៃ​ទី ៤ ​មិថុនា ​២០១៩ ​នេះ ជំងឺ​គ្រុនឈាម​បាន​​ផ្ទុះឡើ​ងចំនួ​ន​ ១១១ ​ករណី និង​បាន​សម្លាប់​កុមារី​អាយុ​ ១២ ​ឆ្នាំ​ម្នាក់​ នៅភូ​មិក្រឡា​ញ់​ញ៉ៃ ​ឃុំ-​ស្រុក​វើនសៃ។

លោក​បាន​បញ្ជាក់​ថា៖​ «ការ​ស្លាប់​របស់​កុមារី​នោះ​គឺ​បណ្ដាល​មក​ពី​ឪពុក​ម្ដាយ​របស់​នាង​ព្យាយា​ម​ទិញ​ថ្នាំ​សង្កូវ​ពី​ឱសថ​ស្ថាន​រង​​ឯក​ជន​មួយ​នៅ​ក្នុង​ភូមិ​យក​ទៅ​ឲ្យ​នាង​លេប​ដោយ​គិត​ថា​ជាជំ​ងឺក្ដៅ​ខ្លួន​ធម្មតា។ លុះ​ដល់​នាង​មាន​អាការ​ធ្ងន់​​ធ្ងរ​ទើប​ឪពុក​ម្ដាយ​បញ្ជូន​នាង​ទៅ​មណ្ឌល​សុខ​ភាព​វរជ័យ​ក្នុង​ស្រុក​វើន​សៃដើ​ម្បីព្យា​បាលតែវាហួស​ពេល​ទៅ​ហើយ។ នាង​បាន​ស្លាប់​​​ក្រោយ​សម្រាក​ព្យា​បាល​នៅ​ទី​នោះ​បា​នប្រ​មាណ​​ជា ​២-៣ ​ម៉ោង ប៉ុណ្ណោះ»។

លោក​ រតនា ​បាន​ឲ្យដឹ​ងថា តួ​លេខ​នៃកា​រផ្ទុះ​ឡើង​ជំងឺ​គ្រុន​ឈាម​នៅ​ក្នុង​ឆ្នាំ​នេះ​ សម្រាប់​ខេត្តរ​តន​គិរីបាន​កើន​ឡើង​ប្រមាណ​ជិត​៣ដ​ង បើ​ធៀប​ទៅនឹ​ង​ឆ្នាំ​ ២០១៨​ ដែលមា​នអ្នក​កើត​ជំងឺ​គ្រុ​នឈាម​ត្រឹម​តែ​ ៣៨​ នាក់​​ប៉ុណ្ណោះ។ ការ​កើន​ឡើង​នេះ​ ដោយ​សារ​តែ​ឆ្នាំ​ ២០១៩​ នេះ គឺ​ជា​ខួប​នៃវដ្ដ​របស់​ជំងឺ​គ្រុន​ឈាម ដែល​តែង​កើត​ឡើង​ច្រើន​ក្នុង​រយៈ​ពេល​ ៤​ ឆ្នាំម្ដង។​

លោ​ក​បាន​បន្តថា ទោះ​ជាបែ​ប​ណាក្ដី​ នៅខ​ណៈនេះ​ក្រុម​មន្ត្រី​ជំនាញ​មន្ទីរសុខា​ភិបា​ល​ខេត្ត​កំពុង​រួម​សហ​ការ​ជាមួ​យម​ន្ត្រី​សុខាភិ​បាល​នៅ​តាម​មន្ទីរពេទ្យ​និង​មណ្ឌល​សុខ​ភាព ព្រម​ទាំង​អាជ្ញា​ធរ​មូល​ដ្ឋាន​ បើក​យុទ្ធ​នា​ការ​ចុះ​ផ្សព្វ​ផ្សាយ​អប់​រំអំពី​វិធាន​ការ​​បង្ការ​ទប់​ស្កាត់​ ការ​រីក​រាល​ដាល​នៃ​ជំងឺ​គ្រុន​ឈាម​នេះដល់​ប្រជា​ពលរដ្ឋ​​នៅ​តាម​សហគមន៍​មូល​ដ្ឋាន​ ក្នុង​នោះបា​នធ្វើ​ការ​បាញ់​ថ្នាំ​សម្លាប់​មូស​ខ្លា និ​ងស​ម្អាត​បរិ​ស្ថាន ដោយ​លុបបំ​បាត់​ទី​ជម្រក​ពង​កូន​របស់​សត្វ​មូស​ខ្លា​នៅ​តាម​សហគមន៍​មូលដ្ឋាន​ផងដែរ។​

លោក​វេជ្ជបណ្ឌិត​ ហ៊ុយ រ៉េ​កុល ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បា​ណក​សាស្ត្រ​នៃ​ក្រសួង​សុខាភិ​បាល​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ឆមាស​ទី១ ​ឆ្នាំ ២០១៩​ នេះ មា​នអ្នក​កើត​ជំងឺ​គ្រុន​ឈាម​ជិត​ ៨,០០០​ នាក់​​ នៅ​ទូទាំង​ប្រទេស។​

លោក​បាន​បញ្ជាក់​ថា៖​ «ការ​ពិត​ទៅ​ក្រសួ​​ងសុខាភិ​បាល​បាន​ព្យាករ​ដឹង​មុន​ជាស្រេចហើយ​ថា ​ជំងឺ​គ្រុន​ឈាម​នឹង​ផ្ទុះ​ឡើង​ខ្លាំង​នៅ​រៀង​រាល់ ​៤ ឆ្នាំ​ម្តង ឬ ៥​ ឆ្នាំ​ម្តង ហេតុ​នេះ​ឆ្នាំ​ ២០១៩ នេះ​គឺ​ជា​ឆ្នាំ​វដ្ដនៃ​ការផ្ទុះ​​ជំងឺ​គ្រុនឈាម​នោះឯ​ង។​ ទោះ​បីជា​ស្ថាន​ភាព​ជំងឺ​គ្រុន​ឈាម​មាន​សភាព​ខ្លាំង​ក្លា​យ៉ាង​ណាក្តី​ក៏​មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាស​ន្ន​នៅ​ឡើយ​ គឺ​ស្ថិត​នៅក្នុ​ង​កម្រិត​ដែល​អាច​គ្រប់​គ្រង​បាន​នៅ​ឡើយ»។

បើ​តាម​លោក រ៉េកុល ជំងឺ​គ្រុន​ឈាម​ ជា​ជំងឺ​អាច​កើត​ឡើង​លើ​មនុស្ស​គ្រប់​វ័យ ដែល​បង្ក​ឡើង​ដោយ​មូស​ខ្លា​ញី​ខាំ​បឺត​ឈាម​អ្នក​ដែល​មាន​វីរុស​គ្រុន​ឈាម​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​។​ មូស​ខ្លា កកើត​កូនចៅ​នៅក្នុង​ទឹក​ថ្លា​ស្អាត​ និង​ចូល​ចិត្ត​រស់នៅ​ជិត​មនុស្ស ​ហើយ​ហើរ​ក្នុង​ចម្ងាយ​មិន​លើសពី​ ១៥០ ​ម៉ែត្រ​ពី​ជម្រក​កកើត​មូស​ឡើយ។ ២​-​៣ ​ថ្ងៃ​ក្រោយពី​មូស​ខ្លា​ញី​ខាំ ​អ្ន​កជំងឺ​មាន​អាកា​​រក្តៅខ្លួន​ក្នុងកម្រិតពី​ ៣៩ ​ទៅ ៤០​ អង្សា​សេអម​ដោយ​រោគ​សញ្ញា​ផ្សេងៗ​ទៀត​ដូច​ជា មុខ​ក្រហម​ ឈឺ​ប្រឡង់​កែវភ្នែក​ចាក់​ទៅក្រោយ ឈឺ​ក្បាល​ ចង់​ក្អួត​ឬ​ក្អួត ឈឺ​ពោះ ឈឺ​សាច់​ដុំ ឈឺ​សន្លាក់​ដៃ​ជើង ស្នាម​អុចៗ​ក្រហម​លើ​ស្បែកឬ​មាន​ហូរឈាម​តាម​អញ្ចា​ញ​ធ្មេញ​ជា​ដើម​។ ក្នុង​ករណី​មាន​ចេញ​រោគសញ្ញា​ទាំង​នេះហា​ម​ដាច់​ខាត​ការប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅហើយ​ត្រូវ​បញ្ជូន​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់៕