ភ្នំពេញៈ​ អាជ្ញាធរ​ខណ្ឌដូ​នពេញ​ឃាត់​រថយន្ត​ធុន​ធំ​ចំនួន​ ៤១ ​គ្រឿ​​ង យកមក​រក្សាទុក​នៅ​​រដ្ឋបាល​ខណ្ឌដូ​នពេ​ញ ដើ​ម្បី​ហៅ​តំណាង​ម្ចាស់​អាជីវក​ម្ម​ដឹក​ជញ្ជូន​មក​ធ្វើ​អប់រំ​ណែនាំបន្ទា​ប់ពី​រថយន្ត​ទាំង​នោះបាន​បើកបរ​លើផ្លូវ​ហាម​ឃាត់​ដាច់​ខាត​​ក្នុង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​យប់​ថ្ងៃទី​ ២៣ ​ខែកុ​ម្ភៈ។​

លោក​សុខ​ពេញ​វុ​ធ​អភិ​បាល​ខណ្ឌ​ដូន​ពេញ ​បាន​ឱ្យដឹង​នៅថ្ងៃទី ២៤ កុម្ភៈ នេះ​​ថា ​គណៈ​ប​ញ្ជាការ​ឯកភាព​រ​ដ្ឋបាល​ខណ្ឌដូ​នពេ​ញបាន​ស្ទាក់​ចាប់​រថ​យន្ត​ធុន​ធំ​ល្មើស​ច្បាប់​ចរា​ចរណ៍​ដែ​លបា​នបើកប​រ​លើផ្លូវ​ហាមឃាត់​ រួ​មមាន​ មហា​វិថី​ព្រះមុ​នីវង្ស មហាវិថី​ព្រះ​នរោត្តម​ តិ​រៈ​វិថី​ព្រះ​ស៊ី​សុវត្ថិ​មហា​វិថី​ព្រះ​សុរា​ម្រឹត និង​មហា​វិថីសម្តេច​សុធារស សរុប​ចំនួន​ ៤១​ គ្រឿង យកមក​រក្សា​ទុក​នៅរ​ដ្ឋ​បាល​ខណ្ឌដូ​នពេ​ញ។​

បើ​តាម​លោក​សុខ​ពេញ​វុ​ធ ​កន្ល​ងមក​អាជ្ញាធរ​បាន​ចេញ​សេចក្តី​ណែនាំ​ជាច្រើន​ដង​ដោយ​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ​ប្រភេទ​ 3A ឆ្លង​កាត់​ផ្លូវ​ហាម​ឃាត់​ឡើយ​ បើ​ទោះ​ពេលណា​​ក៏ដោ​យ។ ក៏ប៉ុ​ន្តែ​ក្នុងដំ​ណា​ក់កា​ល​កំពុង​មមាញឹក​ក្នុង​បញ្ហា​កូ​វីដ ១៩​ នេះ​ បែ​រជាមាន​អាជីវក​ម្ម​រថយន្ត​ធំៗ​ធ្វើ​ចរាចរណ៍​ដឹក​ទំនិញ​ផ្ទាល់​ខ្លួន​ឆ្លង​កាត់​ផ្លូវ​ហាម​ឃាត់​ដែល​ជាហេ​តុធ្វើឱ្យ​អាជ្ញា​ធរ​ត្រូវ​តែ​ចាប់​ឃា​ត់ ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​។ ​

លោកបា​នប​ញ្ជាក់​ថា៖ «នៅពេ​លដែ​ល​គាត់​បង្ហាញ​ឯ​កសារ​ពាក់ព័​ន្ធ​គ្រប់​ចំនួន​ទាំ​ងអ​ស់​ យើ​ង​នឹងធ្វើ​ការប្រជុំ​​ជាមួយ​​តំណា​ង​ម្ចាស់​​អាជីវ​កម្ម​រថយន្ត​ដោយផ្ទា​ល់ ព្រោះ​យើង​ប្រជុំ​ត្រឹម​តែ​ក្របខ័​ណ្ឌ​តៃកុង​ឡាន​ គឺ​មិន​មាន​ប្រសិទ្ធ​ភា​ព​ទេ អ្នក​ដែល​ពាក់​ព័ន្ធ​ជា​ម្ចាស់​មធ្យោ​បាយ​ហ្នឹង​ផ្ទាល់​ចូល​រួម​ជា​មួយ​យើង​ទើប​មាន​ប្រសិទ្ធភា​ព។ យើងខ្ញុំ​អត់​ចាប់ទោស​អូស​ដំណើរ​អី​ធ្ងន់ធ្ង​រ​ទេ​គ្រាន់​តែ​អញ្ជើញ​មក​អប់រំ​ណែនាំ​​ជំ​ហាន​ដំបូង​សិន»។

លោក​ ម៉េ​ត​ មាស​ភក្តី អ្ន​កនាំ​ពាក្យ​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​នៅថ្ងៃនេះថា វិធាន​ការ​របស់​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​ចំពោះ​រថ​យន្ត​ដឹកទំ​និញ​ធន់​ធំ​គ្រប់​ប្រភេទ​នៅតែ​បន្ត​អនុវត្ត​ជានិច្ច​គ្រាន់​តែ​មាន​ពេល​ខ្លះ​មាន​អ្នក​លួច​បើក​បរ​ចូល​បាន​ ខណៈ​​សមត្ថ​កិច្ច​មមា​ញឹក​ក្នុង​កិច្ច​ការ​ផ្សេង​ណា​មួយ។ ​ប៉ុន្តែ​កម្លាំង​សមត្ថ​កិច្ច​នៅតែ​បន្ត​អនុវត្ត​ការ​ត្រួត​ពិនិត្យ​ធ្វើការ​ណែ​នាំ​ឬ​ពិន័យ​តាម​ភាព​ជា​ក់​ស្តែង​មិន​បន្ធូរ​បន្ថយ​ឡើយ​។

លោក​បាន​បន្ថែម​ថា​ តាម​ការ​ណែនាំ​​របស់​អភិ​បាល​រាជ​ធានី​ភ្នំពេញ​រថ​យន្ត​ធុន​ធំ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ចូល​រាជ​ធានី​ភ្នំពេញ​នៅ​ពេល​ថ្ងៃជា​ដាច់​ខាត​ចាប់​ពី​ម៉ោង​ ៦ ​ព្រឹក​រហូត​ដល់​ម៉ោង ៩ ​យប់។ «ដូច្នេះ​ទេ​អាជ្ញា​ធរមាន​សមត្ថកិច្ច​តាម​គោលដៅ​ទាំង​អស់​ត្រូវ​ពិនិត្យ​ចំពោះ​ការ​ចេញ​ចូល​បើ​មាន​បញ្ហា​រថយន្ត​ធំ​ធ្លាយ​ចូល​ក្រុង​តាម​គោល​ដៅ​ណា​នោះ គោល​ដៅ​នោះ​គឺ​ជាអ្ន​កទ​ទួល​ខុស​ត្រូវ»​។

លោក ​គឹម​ បញ្ញា​ នាយក​អង្គ​ការ​មូល​និធិ​បង្ការ​របួស​អាស៊ី​បាន​ថ្លែង​នៅថ្ងៃនេះថា ក្នុ​ងការ​គ្រប់​គ្រង​រថ​យន្ត​ធុន​ធំ​ទាំង​អស់​ដែល​ចូល​ក្រុង ក្រៅពី​ការ​រឹតប​ន្តឹង​តាម​គោលដៅ​ អាជ្ញា​ធរ​គួរ​តែមា​ន​ក្រុម​ល្បាត​ចល័ត​ជា​ប្រចាំ។ ជា​មួយ​គ្នា​នោះ​គួរតែ​អនុ​វត្ត​វិធាន​ការ​ឲ្យ​បាន​កាន់​តែ​តឹង​រ៉ឺង​ជាង​មុននិង​ផ្សព្វ​ផ្សាយ​ផ្លូវ​ច្បាប់​ក៏​ដូច​ជាណែ​នាំ​ដល់​ក្រុម​ហ៊ុន​ដឹកជ​ញ្ជូ​នក​រណី​ដែល​មិន​អនុវត្ត​តាម​គួរ​តែ​កំណត់​ឲ្យ​មាន​ការ​ដក​ហូត​រថយន្ត​ទៅ​រក្សា​ទុក ឬ​បញ្ឈប់​អាជីវក​ម្ម​​តែម្ត​ង។​

​លោក ​បញ្ញា​ បានប​ន្ត​ថា ជាការ​កត់​សម្គាល់​បញ្ហា​ប្រឈម​កំពុងតែ​​កើតមា​ន​ឡើងរៀ​ងរា​ល់ថ្ងៃ​ គឺ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ ​និង​រថ​យន្ត​ដឹក​ដី ដែល​ចេញចូ​ល​ក្រុង​នៅពេល​ចរាចរណ៍​កំពុង​មមា​ញឹក​។ រីឯ​អ្នក​បើកបរ​មួយចំ​នួន​មាន​អក​ប្ប​

កិរិយា​ព្រហើ​ន ​ដែ​ល​​អាច​បង្ក​ឲ្យ​មាន​បញ្ហាផ្សេ​ងៗកើត​​ឡើងលើ​​ដង​ផ្លូ​វ។​

លោក​បាន​បញ្ជាក់​ថា​៖ «ខ្ញុំ​គិត​ថា អាជ្ញាធរ​គួ​រតែ​កំណត់​តែម្តង ​រ​ថយន្ត​ក្រឡុក​ស៊ីម៉ង​ត៍ រថយ​ន្ត​ដឹក​ដី​ហ្នឹង ​គឹ​មិនគួរ​អនុញ្ញាត​ឲ្យ​បើក​បរ​ចេញ​ចូល​ក្នុង​ក្រុង​ក្រោយ​ម៉ោង​ ៦ ​ព្រឹក​នោះ​ទេ បា​នន័យ​ថា ​យប់​ឡើង​ចាំ​ចូល​ក្នុង​ក្រុង ហើ​យព្រលឹ​ម​ឡើង​គឺ​នៅ​ក្នុងក្រុង​ [គោល​ដៅចំ​ណត]​ បើ​មិន​អីចឹង​ទេ ​វា​ធ្វើ​ឲ្យ​កក​ស្ទះ និង​មាន​គ្រោះ​ថ្នាក់​»​ ៕