ភ្នំពេញ៖ អាជ្ញាធរ​ខណ្ឌ​ដូនពេញ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រឹក​ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១ នេះ បាន​ចុះ​បិទ​ផ្សារចាស់ បន្ទាប់​ពី​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ ១៩។

លោក សុខ ពេញវុធ អភិបាល​ខណ្ឌ​ដូនពេញ​ថ្លែង​ថា លោក​បាន​ដឹកនាំ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​បាន​បិទ​ការ​ប្រកប​របរ​លក់ដូរ​ជា​បណ្តោះអាសន្ន​នៅ​ផ្សារចាស់​ភូមិ ៥ សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ ដើម្បី​យក​សំណាក​អ្នក​ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២០ កុម្ភៈ ទៅ​ពិនិត្យ​រក​វីរុស​កូវីដ ១៩។

ផ្សារ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​បិទ​ជា​ណ្តោះអាសន្ន បន្ទាប់​ពី​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ក្នុង​នោះ​ក៏​មាន​ផ្សារ​អូរឫស្សី​ផង​ដែរ៕