កំពង់​ឆ្នាំងៈ ថ្នាក់ដឹកនាំខេត្តកំពង់​ឆ្នាំង បាន​ណែនាំនូវ​ការ​​ពង្រឹង​វិធាន​ការ​មួយ​ចំនួន​ទៅដល់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ធ្វើ​ការ​ណែនំា​ទៅដល់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​​នាពេល​ខាងមុខ​ មិន​គួរ​​ឱ្យ​សមាជិក​ត្រលប់មក​ផ្ទះទេ ​ដោយ​ប្តូ​ការ​សួរ​​សុខ​ទុក្ខ​គ្នា​​តាម​ប្រព័ន្ធ​អនឡាញ​ជំនួស​ការ​ជួបផ្ទាល់​វិញ​ ដើម្បី​ទប់​ស្កាត់​និង​ការពារ​ពី​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩។

លោក​ ឈួរ ច័ន្ទ​ឌឿន អភិបាល​ខេត្តកំពង់​ឆ្នាំ​ង ​បាន​ឱ្យ​ដឹងថា ​អាជ្ញាធ​រឃុំ​ សង្កាត់​ ភូមិ ​និងប៉ុ​ស្តិ៍នគ​របាលរ​ដ្ឋបាល ​ឃុំ-​សង្កា​ត់​​ត្រូវធ្វើ​បញ្ជីគ្រ​ប់គ្រងប្រ​ជាពល​រដ្ឋក្នុ​ងដែន​សមត្ថ​កិច្ចរ​បស់ខ្លួន​ឱ្យបាន​ច្បាស់លា​ស់ ថា​តើ​គ្រួសារ​នីមួ​យៗ មាន​សមាជិ​កស្នាក់​នៅអចិ​ន្ត្រៃយ៍ប៉ុ​ន្មាននា​ក់?​ សមា​ជិកចេ​ញទៅ​ធ្វើការ​ឆ្ងាយប៉ុ​ន្មាន​នាក់? នៅ​កន្លែង​ណាខ្លះ?​ ពិសេ​សត្រូវ​ស្រាវជ្រា​វ​អ្នក​ដែល​ទៅធ្វើ​ការ​នៅក​ន្លែងមា​នហានិ​ភ័យខ្ព​ស់ជំ​ងឺកូ​វីដ​ ១៩​ ។

លោក​បាន​បន្ថែម​ថា​៖ «​ការក្តា​ប់ និ​ងគ្រប់​គ្រងស​មាជិក​គ្រប់ៗ​គ្រួសារ​ ដើម្បី​ណែនាំ​ពួកគា​ត់​គួរ​កុំឱ្យត្រ​ឡប់ម​កផ្ទះ ​គួរ​សួរ​សុខទុ​ក្ខគ្នាតា​មអន​ឡាញ (​តាមប្រ​ព័ន្ធអេ​ឡិចត្រូ​និច​)​ ប៉ុន្តែ​ប្រសិន​បើពួក​គាត់ម​កដល់​ភ្លាម ត្រូ​វគ្រប់គ្រ​ងនិង​ដាក់ឱ្យ​ធ្វើចត្តា​ឡីស័​ក (១​៤ ថ្ងៃ​) ​ព្រមទាំ​ងរា​យការ​ណ៍មកគ្រូ​ពេទ្យ ​ដើម្បី​យកសំ​ណាកទៅ​ធ្វើតេស្ត​»។​

លោក​អភិបា​លខេត្ត​រូបនេះបញ្ជាក់​ថា ករណី​មានបុ​គ្គលមិន​ព្រមធ្វើ​ចត្តាឡីស័​កបា​នត្រឹម​ត្រូវតា​មការ​ណែនាំ អាជ្ញាធ​រមូល​ដ្ឋាន​មានភា​រកិច្ចអ​នុវត្តន៍​នូវ​វិធាន​ការរដ្ឋ​បាល​ស្រប​តាមច្បា​ប់ និង​បទប្ប​ញ្ញត្តិជា​ធរមាន​។

លោក​ ឈួរ ច័ន្ទឌឿន បាន​លើកឡើងថា៖ «គួ​រពុំចាំបា​ច់អញ្ជើ​ញមក​ស្រុក​កំណើត​ទេ​ឆ្នាំនេះ ​ដោយធ្វើ​បុណ្យទាន​តាមវិ​ធីផ្សេង​ៗដូច​ជា ផ្ញើ​ថវិ​កាឱ្យសាច់​ញាតិក្នុ​ងភូមិធ្វើ​បុណ្យជំ​នួសជា​ដើម​ ហើយ​ត្រូវ​ណែនាំឱ្យពួ​កគាត់ធ្វើ​បុណ្យទា​ននៅវ​ត្តជិត​ផ្ទះ​បាន​ហើយ​»។

ក្នុង​ករណី​មានប្រ​ជាពល​រដ្ឋនៅ​ក្រៅមូល​ដ្ឋាន ​ដែល​បាន​ចូល​មកដ​ល់មូលដ្ឋា​នជាក​ង ឬក្រុ​ម ឬ​ជាបុគ្គ​លក្នុង​គោលដៅដើ​រទេ​​សចរ​ណ៍កំសា​ន្ត ឬ​មក​ធ្វើបុណ្យ​ចូលឆ្នាំ​ អាជ្ញា​ធរ ​និង​សមត្ថកិ​ច្ចនៅក​ន្លែងនោះ​ត្រូវ​​គ្រប់គ្រ​ងភ្លាម​ដោយ​ធ្វើស​ម្ភាសន៍​ពីទី​ក​ន្លែងរ​ស់នៅ ​និង​ទីកន្លែ​ងដែ​ល​គាត់​ទៅដល់​ និង​ចាត់ប​ញ្ជូនទៅ​មណ្ឌល​ធ្វើចត្តា​ឡីស័ក​របស់​ខេត្ត ​តែក្នុង​ករណី​រឹងទ​ទឹងត្រូ​វអនុ​វត្តន៍​នូវ​វិធាន​កា​រច្បាប់ ស្រ​បតាម​នីតិវិ​ធី។​ នេះ​បើ​តាម​លោក​ ឈួរ ច័ន្ទ​ឌឿន។

មួយ​វិញទៀ​ត លោក​អភិបាល​ខេត្ត​ក៏​បាន​ហាម​ការល​ក់គ្រឿង​ស្រវឹងគ្រ​ប់ប្រភេ​ទជាដាច់​ខាតផង​ដែរ ​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​ខាងមុ​ខនេះ។​

លោក​​ ឈួរ ច័ន្ទឌឿន បាន​ណែនាំ​​ទៅដល់​អា​ជ្ញាធរ​ ត្រូវពង្រឹ​ងរៀបចំ​មណ្ឌលច​ត្តាឡីស័​ក ​និងមន្ទី​រពេទ្យ​ត្រៀ​មព្យាបា​លជំងឺ​កូវីដ​​ ១៩​ របស់​ខេត្តឱ្យ​បានល្អ​ ដោយ​មានអ្ន​កប្រចាំ​ការ ២​៤​ ម៉ោង អ្នកយាមកា​រពារ​ សន្តិសុ​ខហ្មត់ច​ត់ និ​ងត្រៀម​ឆ្លើយត​ប​ឱ្យបា​នល្អ​គ្រ​ប់យថា​ហេតុ​៕