ភ្នំពេញៈសាលា​ឧទ្ធរ​ណ៍​នៅ​ថ្ងៃ​ទី ៦ ​ខែកុម្ភៈ​នេះ​ បាន​បើក​សវនា​កា​រ​ជំនុំ​ជម្រះ​ស្រ្តីជា​ប់​ចោទ​ម្នាក់​ទាក់​ទង​នឹង​ការ​លក់​កូន​ស្រ្តី​អាយុ​ក្រោម​ ១​៥ ​ឆ្នាំ​ឲ្យ​រួម​ភេទ​ជា​មួយ​ជន​បរទេស​ ប្រព្រឹត្ត​កាល​ពី​ឆ្នាំ​ ២​០​១០ ​ហើយ​ត្រូវ​បាន​តុលា​ការ​ថ្នាក់​ក្រោម​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ​១០​ឆ្នាំ​។​

តាម​របាយ​ការណ៍​នគរ​បាល​ប្រ​ឆាំង​ការ​ជួ​ញ​ដូរ​មនុស្ស​រាជ​ធានី​ភ្នំពេញ​បង្ហាញ​ថា ​ស្រ្តី​ជាប់​ចោ​ទ​ឈ្មោះ​ចាន់​ផល្លី​អាយុ​ ៤៤​ ឆ្នាំ​រស់​នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​ ៣​ ខណ្ឌ​ដូន​ពេញ​បាន​ទាក់​ទង​ជា​មួយ​ជន​ជាតិ​អាមេរិ​កាំង​ម្នាក់​និង​បានលក់​កូន​ស្រី​ខ្លួន​ឈ្មោះ​ច​.​ម​.​ល​ឲ្យ​ទៅ​រួម​ភេទ​ជា​មួយ​បុរស​នោះ​។

​ប៉ុន្តែ​បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​បាន​ប៉ុន្មាន​ដង​មក​គឺ​នៅ​ថ្ងៃ​ទី​ ២៦ ​ខែ​តុលា​ឆ្នាំ​ ២​០​១០ ក៏​ត្រូវ​នគរ​បាល​ឃាត់​ខ្លួន​បាន​ទាំង​បុរសប​រទេស​ និង​ក្មេងរ​ង​គ្រោះ​។​

ទោះ​យ៉ាង​ណា​ នៅ​ក្នុង​បន្ទប់​សវនា​ការ​នៅ​ថ្ងៃនេះ​​ស្រ្តី​ជាប់​ចោទ​បាន​ទទួល​កំហុស​ និង​សុំ​តុលា​ការ​បន្ថយ​ទោស ​ខណៈ​មេធាវី​ការ​ពារ​គាត់​​ក៏​សន្និ​ដ្ឋាន​ដូច​គ្នា​៕