ភ្នំពេញៈ បន្ទាប់​ពី​ជំ​នុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី​ ១​៨​ កុម្ភៈ​​ សាលា​​ឧទ្ធរណ៍​ កាល ពី​ម្សិល​មិញ​ បាន​ប្រកាស​សាល​ដី​កា​ តម្កល់​ទោស​បុរស ២ ​នាក់​ឪពុក​ និង​កូន​ដាក់​ពន្ធ​នា​គារ​​ម្នាក់​ៗ​ ១​៥ ​ឆ្នាំ​ដ​ដែ​ល​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទជួញ​ដូរ​គ្រឿង​ញៀន​មេ​តំ​ហ្វេ​តា​មីន​ចំ​នួន ១​១​២​,៧​១ ​ក្រាម​ ប្រ​ព្រឹត្ត​​នៅ​សង្កាត់​​អូរឫ​ស្សី​ទី​៤​​ ខណ្ឌ ៧​ មករា ​កាល​​ពី​ឆ្នាំ​ ២០១១។

នៅ​ក្នុង​បន្ទប់​សវនាការ​ សា​លា​ឧទ្ធរណ៍​​ លោក​ស្រី​ចៅ​ក្រម​ ចាន់​ ម៉ា​​ឌីណា​ បាន​អាន​សាល​ដីកា​ នៅ​ចំពោះ​​មុខ​ជន​ជាប់​ចោទ​ថា​ សំ​ណុំ​រឿង​នេះ មាន​ជន​ជាប់​ចោទ​ឈ្មោះ​ សុខ ​​ដា​​រ៉ា​,​​ ឌិន​ សុខ​ជា​,​ សុខ​ គីម​មី​​,​ មី​នី​​​,​ គីម ​ហេង,​ ឈ្មោះ​ ង្វៀង​ ធី​ធី ហើយ​ពួក​គេ​ បាន​ប្តឹង​ទាស់​​មក​សា​លា​ឧទ្ធរណ៍ ​ប៉ុន្តែ​​កាល​ពី​ថ្ងៃ​ជំ​នុំ​ជម្រះ ​មាន​វត្ត​មាន​តែ​ឈ្មោះ​​ សុខ ​ដា​រ៉ា​ និង​ឈ្មោះ​​ ឌិន​ សុខ​ជា ​ទេ​ ហើយ​និង​​​មាន​វត្ត​មាន​លោក​មេ​ធា​វី​ នូ​ ចន្ថា​ ការពារ​​សិទ្ធិ​ឲ្យ​ពួកគេ​ដែរ។​

លោក​ស្រី​ចៅ​ក្រម​ថ្លែង​ថា​៖​ «​ពេល​នេះ​តុលាការ​​សូម​អាន​​សេច​ក្តី​សម្រេច​ ដែល​សំ​ណុំ​រឿង​នេះ​ សា​លា​ឧទ្ធរណ៍​តម្កល់​សាល​ក្រម​របស់​សា​លា​ដំបូង​រាជ​ធា​នី​ភ្នំ​ពេញ​ទុក​​ជា​បាន​ការ​ដ ដែល​។​ ប៉ុន្តែ​បើ​ជន​​ជាប់​ចោទ ​មិន​សុខ​ចិត្ត​ គឺ​​ជន​ជាប់​ចោទ ​មាន​សិទ្ធិ​ប្តឹង​សារ​ទុក្ខ​ ទៅ​តុលាការ​​កំពូល ​រយៈ​ពេល​ ១​ ខែ​គិត​ចាប់​ពី​ថ្ងៃ​ប្រ​កាស​សាល​ដី​កា​នេះ​ទៅ​។​ ចំពោះ​​ស្រ្តី​ជាប់​ចោទ​ម្នាក់​ឈ្មោះ​មី​នី​ ដែល​ស្លាប់ ​គឺ​តុលាការ​រំលត់​បណ្តឹង​អាជ្ញា​ចោល»។

តាម​ចម្លើយ​របស់​ឈ្មោះ​ ឌិន ​សុខ​ជា​ កាល​ពី​ថ្ងៃ​បើក​សវនាការ​ បាន​និ​យាយ​ប្រាប់​ចៅ​ក្រម​ថា​ កាល​ពី​ថ្ងៃ​ទី​ ១​០ ​ខែ​កក្កដា​ ឆ្នាំ​ ២​០​១​១ ​ខ្លួន​ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​ឈ្មោះ​ សុខ​​ ដា​រ៉ា ​ត្រូវ​បាន​ម្តាយ​​ និង​បង​ប្អូន​ស្រី​បង្កើត​ឈ្មោះ​​ សុខ​ គីម​មី​​,​ មី ​នី​​​,​ គីម​ ហេង​ បាន​ហៅ​គេ​ឲ្យ​ទៅ​ចូល​រួម​សែន​ជើង​ធូប​ នៅ​ផ្ទះ​ជួល​មួយ​ ស្ថិត​ក្នុង​​សង្កា​​ត់​អូរ​ឫស្សី​ទី​៤ ខណ្ឌ ​​៧ មករា។

ឌិន​​​​ សុ​ខ​ជា​ និ​យាយ​បន្ត​ថា​ នៅ​ក្នុង​ផ្ទះ​ជួល​ ១ ​ល្វែង​នោះ​ មាន​ខណ្ឌ​បន្ទប់​ដាច់​ពី​គ្នា​ ដោយ​កន្លែង​សែន​ជើង​ធូប​​របស់​ដូន​តា​គាត់​ នៅ​ផ្នែក​ខាង​មុខ ​រី​ឯ​បន្ទប់​ខាង​ក្រោយ​ជា​បន្ទប់​របស់​ឈ្មោះ​​​ហ៊ឹម ​វ៉ាន ​ជា​ប្រពន្ធ​ចុង​របស់​ឪពុក​​គាត់​ ឈ្មោះ​សុខ​ ដារ៉ា។

លុះ​បន្ទាប់​ពី​សែន​ជើង​ធូប​បាន​មួយ​​សន្ទុះ​ ក៏​ស្រាប់​តែ​សមត្ថកិច្ច​ចូល​ទៅ​ឃាត់​ខ្លួន​ពួក​គាត់​ និង​ឆែក​ឆេរ​ក្នុង​បន្ទប់​ម្តាយ​ចុង​របស់​​គាត់​ ឃើញ​មាន​ឧបករណ៍​ផលិត​គ្រឿង​ញៀន​ និង​រក​ឃើញ​គ្រឿង​ញៀន​ មេ​តំ​ហ្វេតា​​មីន​ចំ​នួន ​​១​១​២​,​៧​១ ​ក្រា​ម​នៅ​ក្នុង​បន្ទប់​នោះ​ ហើយ​សមត្ថកិច្ច ​ក៏​ចាប់​ខ្លួន​ពួក​គាត់​តែ​ម្តង​ នៅ​ថ្ងៃ​ទី ១០ ​កក្កដា​ ឆ្នាំ ២០១១​ នោះ។

តាម​កំណត់​ហេតុ​របស់​តុ​លា​ការ​បង្ហា​ញ​ថា​ សំណុំ​​រឿង​នេះ ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ កាល​ពី​ខែ​មេសា​​ឆ្នាំ ២​​០​​១​​២ ​​បាន​​សម្រេ​ច​​ផ្តន្ទាទោស​ ជន​ជាប់​ចោទ​ សុខ ​​ដា​រ៉ា​​, សុខ ​គឹម​​មី​​, មី​នី ​(ស្លាប់​ក្នុង​ពន្ធនាគារ​) និង​​ឈ្មោះ​ ឌិន​​ សុខ​ជា ​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ ១​៥​​ ឆ្នាំ​ចោទ​បទ​ផលិត​​និង​ជួញ​​ដូរ​គ្រឿង​​​ញៀន​តាម​បញ្ញត្តិ​មាត្រា​ ៤០ ​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​។

រីឯ​ឈ្មោះ​ង្វៀង​ ធី​ធី​ ជាប់​ពន្ធនាគារ​ ៥​ ឆ្នាំ​និង​ឈ្មោះ​​ គឹម ​ហេង ​ជាប់​ពន្ធនាគារ​ ៥ ​ឆ្នាំ​ពី​បទ​ជួញ​​ដូរ​គ្រឿង​ញៀន៕