តើ​លោកអ្នក​កំពុង​រក​កន្លែង​អាហារ​ពេល​ល្ងាច​សម្រាប់​ជួបជុំ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​របស់​អ្នក​ដើម្បី​ប្រារព្ធ​ពិធី បុណ្យ​ចូលឆ្នាំ​ចិន​ខាង​មុខ​នេះ​ឬ​? បើ​ដូច្នោះ​មែន​សូម​មក​កាន់ ភោជនីយដ្ឋាន​ចិន ​យី ​សាង ​តាម​បណ្តោយ​ផ្លូវ​សុធារស ដែល​មាន​មុខ​ម្ហូប​ចិន​កន្តាំង​សម្បូរ​បែប​ឈ្ងុយ​ឆ្ងាញ់ និង​ឱជារស​ជាប់​ចិត្ត​ក្នុង​ឱកាស​បុណ្យ​នេះ​។​

ការ​ទទួល​ទាន​អាហារ​ដ៏​អស្ចារ្យ​នេះ​រៀបចំ​ដោយ ​Almond ​គ្រុប ដែល​ផ្តល់​ជូន​នូវ​មុខ​ម្ហូប​ដ៏​ទាក់ទាញ​ចាប់​ពី ឌីម​ស៊ាំ មី និង​គុយទាវ​ពេល​ព្រឹក អាហារ​ថ្ងៃ​ត្រង់​ទាខ្វៃ និង​អាំង​ដ៏​ឈ្ងុយ​ឆ្ងាញ់​អម​ដោយ​ទឹក​ស៊ុប​ដ៏​មាន​ជីវជាតិ និង​គ្រឿង​ផ្សំ​ស្រស់ៗ​ព្រម​ទាំង​ថ្នាំ​ចិន​ច្រើន​មុខ។ នេះ​គ្រាន់​តែ​រៀប​រាប់​ត្រួសៗ​ប៉ុណ្ណោះ​។

យី​ សាង ​គឺ​ជា​ភោជនីយដ្ឋាន​ដែល​ស័ក្តិសម​បំផុត​សម្រាប់​លោក លោកស្រី​ដែល​កំពុង​ត្រៀម​អបអរ​សាទរ​ឆ្នាំ​ជូត ដែល​កំពុង​ខិតជិត​ចូល​មក​ដល់​ខាង​មុខ​នេះ​។​

«​សម្រាប់​លោក លោកស្រី​ដែល​គ្រោង​រៀបចំ​កម្មវិធី​បុណ្យ​ចូលឆ្នាំ​ចិន ​ប៉ុន្តែ​មិន​អាច​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ជាពិសេស​អាណិកជន​ចិន​នៅ​តែ​អាច​ស្គាល់​រសជាតិ​ម្ហូប ដូច​អ្វី​ដែល​ខ្លួន​ធ្លាប់​មាន​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​។ រីឯ​សម្រាប់​ប្រជាជន​កម្ពុជា ក៏​ជា​ឱកាស​ដ៏​ល្អ​ដើម្បី​ទទួល​ភាព​សប្បាយ​រីករាយ តាមរយៈ​មុខ​ម្ហូប​ចម្រុះ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​» នេះ​ជាការ​លើក​ឡើង​របស់ លោកស្រី Patricia Ng អគ្គនាយិការង​នៃ​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច​អាល់ម៉ុន​ប្រាប់​ដល់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​។​

នៅ​ពី​ក្រោយ​មុខ​ម្ហូប​ដ៏​វិសេស​វិសាល និង​រសជាតិ​ដ៏​ជក់​ចិត្ត​របស់​ភោជនីយដ្ឋាន យី​សាង គឺ​ជា​វត្តមាន​របស់​ចុងភៅ លូ ម៉េង​ ជា​មេ​ចុងភៅ​ដែល​មិន​ចេះ​នឿយហត់ ហើយ​បាន​ផ្សព្វផ្សាយ​ម្ហូប​ចិន​កន្តាំង​ដ៏​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា​អស់​រយៈពេល​ជាង ​១ ​ទសវត្សរ៍​ហើយ​។​

បច្ចុប្បន្ន​នេះ អាល់ម៉ុន​គ្រុប​បើក​ដំណើរការ​ភោជនីយដ្ឋាន ​យី ​សាង ចំនួន ៤ ទីតាំង រួមមាន​៖ រាជធានី​ភ្នំពេញ ខណ្ឌ​ទួលគោក ផ្សារ​ទំនើប​អ៊ីអនម៉ល​សែនសុខ និង​តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ​មាត់​ទន្លេ​។​

ក្រុម​អ្នក​ជំនាញ​ខាង​ផ្ទះ​បាយ​របស់​ភោជនីយដ្ឋាន ​យី ​សាង ផ្តល់​ជម្រើស​មុខម្ហូប​ជិត ៦០ ​មុខ ដែល​មាន​រំលេច​លើ​សៀវភៅ​មុខ​ម្ហូប​យ៉ាង​ពិស្តារ ដើម្បី​ត្រៀម​បម្រើ​ភ្ញៀវ​ពេញ ​១ ថ្ងៃ ​ចាប់​ពី​អាហារ​ពេល​ព្រឹក អាហារ​ថ្ងៃត្រង់ រហូត​ដល់​អាហារ​ពេល​ល្ងាច​។​

រាល់​មុខ​ម្ហូប​ទាំង​អស់​ត្រូវ​បាន​រៀបចំ​យ៉ាង​សម្រិត​សម្រាំង ប្រើ​គ្រឿង​ផ្សំ​និង​ផលិតផល​ក្នុង​ស្រុក​ស្រស់ៗ ហើយ​ផ្តល់​នូវ​រសជាតិ​ឆ្ងាញ់​ប្លែកៗ​គ្មាន ​២ អម​ដោយ​បុគ្គលិក​បម្រើ​សេវាកម្ម​ក្នុង​ឥរិយាបថ​សុភាពរាបសា ស្ងប់ស្ងាត់ និង​សាមញ្ញ​ឥត​ខ្ចោះ​។​

ម្រេច​កំពត​ស្រស់ៗ ស៊ុត​ធម្មជាតិ ដែល​មាន​គុណភាព​ខ្ពស់​បំផុត​មក​ពី​សៀមរាប ផ្កា​និង​ស្លឹក​ដែល​មិន​មាន​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត ​គឺ​ជា​គ្រឿង​ផ្សំ ដែល​រៀបចំ​ដោយ​ផ្ទាល់​ពី​មេ​ចុងភៅ ​លូ ម៉េង ​ពិតជា​ធ្វើ​ឱ្យ​ភោជនីយដ្ឋាន ​យី ​សាង មាន​ភាព​ខុស​ប្លែក​ពី​ហាង​ដទៃ​។​

«​ក្រោយ​ពី​ដំណើរការ​អស់​រយៈពេល ១១ ឆ្នាំ យើង​មាន​មោទនភាព និង​សូម​ប្រកាស​ជា​ឱឡារិក​ថា​ សាខា​យីហោ ​យី សាង សុធារស​បាន​បម្រើ​ភ្ញៀវ​ជាច្រើន​ជំនាន់​ចាប់​ពី​អតិថិជន​វ័យ​ក្មេង​ដល់​វ័យ​ចំណាស់​។ យើង​បាន​ជួប​ម៉ូយ​ប្រចាំ​នៅ​ពេល​យើង​បើក​ហាង​ជា​លើក​ដំបូង​ហើយ​មក​ដល់​ពេល​នេះ គេ​បាន​នាំ​ក្រុម​គ្រួសារ​របស់​ខ្លួន​មក​ទទួល​ទាន​អាហារ​ដែល​ផ្តល់​ភាព​កក់ក្តៅ​ដល់​ជនជាតិ​ចិន ដូច​អ្វី​ដែល​ពួក​គេ​ធ្លាប់​បាន​រីករាយ​ជាមួយ​ឪពុក​ម្តាយ​កាល​ពី​តូច​។​» នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ស្រី Ng​។

ប្រសិន​បើ​លោក លោកស្រី កំពុង​ចង់​សាក​រសជាតិ​ម្ហូប​ចិន​កន្តាំង​ពិត​ប្រាកដ គ្រាន់​តែ​អញ្ជើញ​ចូល​មក​ភោជនីយដ្ឋាន ​យី ​សាង ចាប់​ពី​ថ្ងៃទី ២០ ខែមករា​ រហូត​ដល់​ថ្ងៃទី ៩ ខែ​កុម្ភៈ ​ហើយ​ជ្រើសរើស​មុខ​ម្ហូប​ដែល​បាន​រៀបចំ​យ៉ាង​ពិសេស​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​។​

ពិធី​បុណ្យ​ដ៏​ពេញ​និយម “losang”, Red Grouper Fish Fillet, “House of Gold & Money Poon Choi” New Year Eve Sticky Rice Cake in Coconut Sauce សម្រាប់​ឱកាស​មុន​ចូល​ឆ្នាំ​ចិន គឺ​ជា​មុខម្ហូប​ដែល​នឹង​ត្រូវ​ផ្តល់​ជូន​ជា​ពិសេស​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ។

ជា​អវសាន លោក លោកស្រី មិន​ត្រូវ​ចាក​ចេញ​ពី​ភោជនីយដ្ឋាន យី ​សាង ​ដោយ​មិន​បាន​ភ្លក្ស​រសជាតិ​បង្អែម​ប្រចាំ​ត្រកូល​ដូចជា Creamy Salted Egg Yolk Bun និង ''Malayko'' នំ​ចំហុយ​ធ្វើ​ពី​ស្ករ​ត្នោត​កម្ពុជា​ឡើយ​។​

យី ​សាង មាន​ន័យ​ថា​ត្រី​ប្រចាំ​ជីវិត ជា​ភាសា​ចិន​បាន​បង្ហាញ​វត្តមាន​ជា​និមិត្តរូប​ដ៏​ល្អ​ឥត​ខ្ចោះ ក្នុង​ភាព​ចម្រុះ​នៃ​វិស័យ​ម្ហូប​អាហារ​ប្រចាំ​រាជធានី​ភ្នំពេញ។​