ភ្នំពេញ: ហាងស៊ុប ហុយហុយ ដែលទើបតែបើកបាន ១ ឆ្នាំ គឺមានការគាំទ្រខ្លាំងមែនទែន រហូតដល់បើកបាន ៦ សាខា ជាមួយរសជាតិទឹកស៊ុបឈ្ងុយឆ្ងាញ់ សាច់ និងបន្លែស្រស់ៗ ជាពិសេសជាងនេះទៅទៀតគឺតម្លៃថោកសមរម្យតែម្តង ។
លោក ជា សុខលួង ម្ចាស់ហាង ស៊ុប ហុយហុយ បាននិយាយថា៖ «សម្រាប់ឈ្មោះហាងនេះគឺខ្ញុំដាក់ទៅតាមការពេញនិយមហៅពីក្មេងៗថា ស៊ុបក្តៅៗ ហុយៗ អ៊ីចឹងហើយបានជាខ្ញុំសម្រេចចិត្តបើកហាងដាក់ ឈ្មោះអ៊ីចឹងតែម្តងទៅ»។
លោកបន្តទៀតថា៖ «បន្ទាប់ពីបើកបានមួយឆ្នាំគឺ ខ្ញុំមិននឹកស្មានថាហាង ស៊ុបរបស់យើងមានការពេញនិយមគាំទ្រខ្លាំងពីអតិថិជនច្រើនអ៊ីចឹងទេ ដោយមុនដំបូងពេលដែលទើបតែបើកគឺមិនទាន់មានភ្ញៀវណា គាត់ស្គាល់ ពីរសជាតិស៊ុប ហុយហុយ នេះទេ ហើយក៏មិនជាសូវដំណើរការដែរ។ ក៏ប៉ុន្តែដោយសារតែរសជាតិស៊ុបរបស់យើងឆ្ងាញ់ទើបធ្វើឲ្យភ្ញៀវទាំងអស់ដែរបានញ៉ាំម្តងហើយ គឺមកម្តងទៀត ទើបធ្វើឲ្យហាងរបស់យើងរីកចម្រើនខ្លាំងរហូតដល់ពង្រីកបាន ៦ សាខា»។
ចំពោះស៊ុប ហុយហុយ នេះ មានជាសាច់គ្រឿងក្នុងចំនួន ៩ ប្រភេទ ប្រហិត ៨ ប្រភេទ បន្លែ ១០ ប្រភេទ និងសាច់គោជាច្រើនមុខទៀត។
ចំពោះសាច់វិញគឺរៀបចំដាក់ក្នុងឡាំងស៊ឹង (ឆ្នាំងចំហុយ) ឲ្យភ្ញៀវរើសខ្លួនឯង ដោយក្នុងមួយចានដាក់បាន ១០ ចង្កាក់ មួយចង្កាក់ ១៥០០ រៀល ទាំងអស់ ដូចជាបន្លែ និងប្រហិតជាដើម។
ចំណែកឯទឹកស៊ុបវិញគឺថែមជូនដោយមិនគិតថ្លៃ ទោះបីជាភ្ញៀវចង់ញ៉ាំតែមួយចង្កាក់ក៏ដោយ លោក លួង បានបន្តទៀតថា៖ «ទឹកស៊ុបនៅក្នុងហាងរបស់ខ្ញុំគឺរំងាស់ដោយខ្លួនឯង ដោយយើងយកឆ្អឹងជ្រូកមករំងាស់យករស់ជាតិតែម្តង។ ថ្មីៗនេះដែរយើងមានបន្ថែមជាឈុតសាច់អាំងពិសេស ក្នុងមួយឈុតមានតម្លៃ ៤០ ០០០ រៀល ថែមជូនបន្លែឲ្យឥតគិតថ្លៃ»។
ចង់ញ៉ាំឈុតស៊ុប ហុយ ហុយ ៣ ថ្នាក់ទេ? ចាំអង្កាល់ តោះទៅសាខាផ្លូវ ៣១០ ខាងកើតស្តុបតូតាល់ទូរស័ព្ទ ០៨៦ ៤៦៦ ៦៦៦៕