ភ្នំពេញ: ស្ដេក ត្រូវបាន​មនុស្ស​ជាច្រើន​ចាត់ទុកថា​ជា​អាហារ​មាន​រសជាតិ​ឆ្ងាញ់។ តែ​សម្រាប់​អ្នក​ដែល​មាន​កញ្ចប់​ថវិកា​ស្ដួចស្ដើង ការ​ញ៉ាំ​ស្ដេក​ភាគ​ច្រើន​មាន​តែ​សម្រាប់​ថ្ងៃ​ឱកាស​ពិសេស​តែ​ប៉ុណ្ណោះ ដោយសារ​តែ​តម្លៃ​របស់​វា។

យ៉ាងណាមិញ ប្រសិនបើ​អ្នក​ចូលចិត្ត​ញ៉ាំ​ស្ដេ​ក តែ​មិន​ចង់​ស្ប៉ត​ហោប៉ៅ​នោះ អ៊ីចឹង ភោជនីយដ្ឋាន Pisey Steak House អាចជា​ជម្រើស​ដ៏​ល្អ​បំផុត។

ល្បី​ជា​ហាង​លក់​ស្តេ​ក​មានតម្លៃ​ធូរ​ជាង​ហាង​ដទៃ​ច្រើន ជាពិសេស​នោះ​គឺ​រសជាតិ​តែម្តង ភោជនីយដ្ឋាន​នេះ​ក៏​ទទួល​បាន​ការ​សរសើរ​តៗ​គ្នា​ពី​ការ​ប្រើ​បន្លែ​គ្មាន​ជាតិ​គីមី និង​មាន​អនាម័យ។

អ្នកស្រី តាន់ ពិសី ម្ចាស់​ហាង Pisey Steak House បាន​និយាយថា៖ «កាល​ពី​មុន ខ្ញុំ​បាន​បើក​ហាង​លក់​ម្ហូប​កុម្ម៉ង់​បែប​ទូទៅ​គឺ​បាន​មួយឆ្នាំ​ជាង​មក​ហើយ តែ​ដោយសារ​មាន​ភាព​រញ៉េរញ៉ៃ​ពេក ទើប​ខ្ញុំ​សម្រេច​ចិត្ត​លក់​តែ​ស្តេក​សុទ្ធ​តែម្តង លក់​បាន​ជាង ១ អាទិត្យ នូវ​ស្តេក ដែល​មាន​រសជាតិ​ឆ្ងាញ់​ពី​ចុងភៅ​ចំណាន​ប្រចាំ​ហាង​របស់​ខ្ញុំ»។

លក្ខណពិសេស​នៃ​ស្តេ​ក​នេះ​គឺ ស្តេ​ក ជា​ស្នាដៃ​ចុងភៅ​មាន​ជំនាញ​ខាង​ម្ហូប​បែប​អឺរ៉ុប ស្រប​នឹង​ការ​រើសយក​សាច់​គុណភាព​ខ្ពស់​មក​ចម្អិន។

នៅក្នុង​ហាង Pisey Steak House មាន​លក់​ជា​ប្រភេទ​ស្តេ​ក​បែប​ខ្មែរ និង​អូស្ត្រាលី និង​តម្លៃ​សមរម្យ​លើស​ពី​ការ​គិត ដូចជា ស្តេក​សាច់គោ​ពិសេស​មាន​តម្លៃ​ត្រឹម​តែ ៦ ដុល្លារ សាច់គោ​ចង្កាក់​ធើ​រីយ៉ាគី ៤,៥ ដុល្លារ ឡុកឡាក់​សាច់​គោ ៣,៥ ដុល្លារ និង​សាលាដ​ត្រី​ធូណា ២,៩ ដុល្លារ បន្លែ​គ្មាន​ជាតិ​គីមី​ស្រស់ៗ ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ថែ​រាង។

ហាង Pisey Steak House ស្ថិតនៅ​ភ្នំពេញ​ថ្មី​មុខ​មន្ទីរពេទ្យ​សែន​សុខ ទូរស័ព្ទ ០១៦៩៤៤៤២៤៕

សាច់គោចង្កាក់ធើរីយ៉ាគី តម្លៃ ៤,៥ ដុល្លារ។ ប៉ាន់ រចនា