ក្រុងឡាសវ៉េហ្គាស: វា​មាន​ប្រព័ន្ធ​តាមដាន GPS ឡាស៊ែរ បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​ប្រើ​ម៉ាស៊ីន​ស្វ័យ​សិក្សា ព្រមទាំង​សេនស័រ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​។

នេះ​ជា​បរិក្ខារ​កសិកម្ម​បច្ចេកវិទ្យា​ទំនើប​មកពី​ក្រុមហ៊ុន John Deere ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​ពិព័រណ៍​អេឡិចត្រូនិក​នៅ​រដ្ឋ​ណេវ៉ាដា សហរដ្ឋអាមេរិក​ថ្មីៗ​នេះ​។

ត្រាក់ទ័រ​បំពាក់ GPS ធានា​ថា​កសិកម្ម​មិន​ត្រូវ​ពឹង​លើ​អាកាសធាតុ​នោះ​ទេ​។ គ្រឿង​ម៉ាស៊ីន​នេះ​ត្រូវ​បាន​ណែនាំ​ដោយ​ទិន្នន័យ GPS ថ្មី​ដែល​យោង​តាម​ក្រុមហ៊ុន​អាច​ព្យាករ​មាន​ប្រសិទ្ធភាព​ដោយ​មាន​ទំហំ​ត្រឹម ២,៥ សង់ទីម៉ែត្រ បើ​ធៀប​នឹង​ប្រភេទ GPS ធម្មតា​ទំហំ ៣ ​ម៉ែត្រ​ឯណោះ​។

ពេល​ពួកវា​បំពេញ​បេសកកម្ម​លើ​វាលស្រែ ម៉ាស៊ីន​នឹង​ប្រមូល​ទិន្នន័យ​អំពី​សណ្ឋាន​ដី និង​ត្រួត​ពិនិត្យ​ថា តើ​ដំណាំ​ពោត និង​ដំណាំ​ផ្សេងៗ​ទៀត​ត្រូវ​បាន​ប្រមូលផល​តាម​របៀប​ណា​ដើម្បី​កាត់បន្ថយ​ការខ្ជះខ្ជាយ និង​បង្កើន​ប្រសិទ្ធភាព​?

នាយិកា​ប្រតិបត្ដិ​ផ្នែក​ទីផ្សារ Deanna Kovar បាន​និយាយ​ថា​៖ «​ម៉ាស៊ីន​នេះ​មិន​ត្រឹម​តែ​អាច​ប្រមូល​ផលដំណាំ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែម​ទាំង​អាច​ប្រមូល​ទិន្នន័យ ដែល​ជួយ​ដល់​ប្រជាកសិករ​ធ្វើការ​សម្រេច​ចិត្ដ​នៅ​ឆ្នាំក្រោយ​ថែម​ទៀត​»​។

លោកស្រី​អះអាង​ថា​៖ «​បរិក្ខារ​អេឡិចត្រូនិក​បន្ថែម​បាន​បង្កើន​តម្លៃ​ប្រមាណ ១ ម៉ឺន​ដុល្លារ​ចំពោះ​ថ្លៃដើម​ដោយ​លក់​ចេញ​ទៅ​ជិត​កន្លះ​លាន​ដុល្លារ ដែល​ផ្ដល់​នូវ​ជម្រើស​ជាច្រើន​ដល់​អតិថិជន​។ លោកអ្នក​អាច​ចំណេញ​ប្រេង​ពី ៣៥ ទៅ ១០០ លីត្រ​លើ​ផ្ទៃដី ៤ ០០០ ម៉ែត្រការ៉េ​។ ដូច្នេះ​វា​ជួយ​សន្សំសំចៃ​ប្រាក់​ជូន​លោក​អ្នក​វិញ​យ៉ាង​ច្រើន​»៕ HR