ក្រុង​ឡូ​ស​អេ​ន​ជឺ​លេស: ខណៈ​រថយន្ដ Lexus UX ដំបូង​បំផុត​នៅ​កំពុង​តែ​តាំង​បង្ហាញ​នៅ​ក្រុង​ឡូស​អេនជឺលេស រហូត​ដល់​ថ្ងៃ​ទី ៩ ខែ​ធ្នូ​នៅ Automobility LA ម៉ូដែល Lexus UX ដ៏​ថ្មី​សន្លាង​នេះ បាន​ទៅ​ដល់​ហាង​លក់​រាយ​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ថ្មីៗ​នេះ​ហើយ។

Lexus UX ថ្មី​ត្រូវបាន​រចនា​ឡើង​នៅតែ​រក្សា​ម៉ូ​ដែល​សែស្រ​ឡាយ ខណៈ​រចនាប័ទ្ម​លាយ​ជាមួយ​រូបរាង​ស្ព័រ​បែប​សហ​សម័យ។ កៅអី​មុខ ដែល​មាន​សភាព​ធំ​ទូលាយ ត្រូវ​បាន​រចនា​ថ្នេរ​សាស៊ីកុ «សិល្បៈ​ដេរ​ប៉ាក់​បុរាណ» និង​តុប​តែង​លើ​តាបឡូ​ដោយ​ក្រដាស​ប្រពៃណី​ជប៉ុន​ឈ្មោះ វ៉ាស៊ិ។

ដើម្បី​បង្កើន​កត្ដា​សុខ​សុវត្ថិភាព​ដល់​អ្នកបើកបរ UX ត្រូវបាន​បំពាក់​បច្ចេកវិទ្យា Lexus Safety System + ចុង​ក្រោយ​បំផុត ដែល​ធ្វើការ​ជាមួយ​អ្នក​បើកបរ​ដើម្បី​បញ្ចៀស​ការ​ប៉ះពារ​អ្នក​ថ្មើរ​ជើង និង​អ្នក​ជិះ​កង់ ឲ្យ​រក្សា​គន្លង​យ៉ាង​ត្រឹមត្រូវ​ពេល​ប្រើ​ប្រព័ន្ធ​គ្រប់គ្រង​ការ​បើកបរ អាច​កែ​សម្រួល​តួ​ទាប​ខ្ពស់​ទៅ​តាម​ស្ថានភាព និង​បង្ហាញ​ព័ត៌មាន​សញ្ញា​លើ​ដង​ផ្លូវ​ក្នុង​អេក្រង់​កញ្ចក់​ក្នុង​ករណី​អ្នក​បើកបរ​មិន​បាន​មើល។

Lexus UX ត្រូវបាន​ផលិតឡើង ២ ម៉ូ​ដែល​គឺ UX 200 និង UX 250h ដែល​ប្រើ​បច្ចេកវិទ្យា​កូន​កាត់។ ម៉ាស៊ីន​អតីត​ម៉ូដែល​ស្ព័រ V4 ចំណុះ ២,០ លីត្រ ថាមពល​កង់​មុខ ហើយ​ម៉ូដែល​ក្រោយ​នេះ​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​កូន​កាត់​ជំនាន់​ថ្មី ចំណុះ ២,០ លីត្រ តម្រូវ​ទៅ​តាម​ជម្រើស​របស់​អតិថិជន​រវាង​ថាមពល​កង់​មុខ និង​កង់​ទាំង ៤។

UX 200 មានតម្លៃ​ចាប់ពី ៣,៩ លាន​យ៉េន (៣៤៥០០ ដុល្លារ) និង UX 250h មាន​តម្លៃ​ចាប់ពី ៤,២៥ លាន​យ៉េន (៣៧៥៩០ ដុល្លារ) ជា​ថ្លៃដើម​ចេញ​ពី​រោងចក្រ៕HR